
ឆ្នាំច ពង្សយក្សស្រី (ធាតុដី)
ដោយ ៖ ថ្ងៃទី 03 សីហា 2010ម៉ោង 10:04:00
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ យីអ៊ុនរបស់ លោកអ្នកនៅក្នុងថ្ងៃនេះ មានភាពស្រស់ ត្រកាល និងប្រកបទៅដោយជោគជ័យ ជានិច្ច ។ បើជាអ្នកធ្វើការងាររាជការ ឬក៏ ក្រុមហ៊ុនឯកជនវិញនោះ មានញាតិមិត្ដ និងចៅហ្វាយនាយគាំទ្រការពារច្រើន ធ្វើ ឱ្យលោកអ្នកក្លាយទៅជាមនុស្សមានប្រ- ជាប្រិយភាពខ្ពស់ ។ ចំពោះអ្នកដែលមិន ទាន់មានការងារធ្វើ គឺជាឱកាសល្អសម្រាប់ លោកអ្នកស្វែងរកហើយ ។ ចំណែកអ្នក ប្រកបមុខរបររកស៊ីជួញដូរវិញ បើចង់ ផ្លាស់ប្ដូរទីកន្លែងលក់ដូរ គឺអាចធ្វើបាន ដោយជោគជ័យ ។
