
រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនប៉ារ៉ាម៉ោនបើកប៉ះម៉ូតូសង់កូរ៉េបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ រយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៉ារ៉ាម៉ោន នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២នេះបានបើកបុកម៉ូតូសង់កូរ៉េមួយគ្រឿងនៅមុខក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់វាល វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ប្រភពបានរាយការណ៍ រថយន្តក្រុងក្រុមហ៊ុនប៉ារ៉ាម៉ោន ពាក់ស្លាកលេខភ្នំពេញ 3A-7837 បានបើកកៀរ និងប៉ះម៉ូតូម៉ាកសង់កូរ៉េ 1AF-2354បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់ និងធ្វើឲ្យ មានការកកស្ទះចរាចរដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕
