
វង់ល្បែង២កន្លែងជិតពេទ្យព២ក្រុងបាត់ដំបងបើកយូរមកហើយ
ដោយ ៖ សុខ ខេមរា ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 09:12:30
ខេត្ដបាត់ដំបង ៖ ប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោយវត្ដធម្មយុត្ដិ ក៏ដូចជានៅម្ដុំពេទ្យយោធភូមិភាគទី៥ អតីតពេទ្យព២ តែងតែបានទូរស័ព្ទ មកកាន់ការិយាល័យមជ្ឈមណ្ឌលព័ត៌ មាននគរវត្ដឱ្យបានដឹងអំពីទីតាំងបើក បនល្បែង២កន្លែង ហើយក្លាយទៅជា កន្លែងដែលសមត្ថកិច្ច នាំគ្នាមកទទួលលាភសក្ការៈទៅវិញ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា វង់ល្បែង មួយកន្លែងស្ថិតនៅខាងក្រោយវត្ដធម្ម យុទ្ធ ទល់មុខពេទ្យព២នៅភូមិដំណាក់លួង សង្កាត់វត្ដគ ក្រុង-ខេត្ដបាត់ដំបង ដែល ម្ចាស់វង់ឈ្មោះម៉ៅ គេបានបើកលេងជា យូរឆ្នាំមកហើយ មិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចបង្ក្រាបលុបបំបាត់ បើទោះ ជាអាជ្ញាធរតែងតែលើកឡើងអំពីភូមិ- ឃុំមានសុវត្ថិភាពយ៉ាងណាក៏ដោយ ។
ពួកគាត់បានបន្ដទៀតថា នៅជាប់នឹង របងពេទ្យព២ ស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង-ខេត្ដបាត់ដំបង ក៏មានវង់ល្បែងដ៏ធំមួយទៀតមិនឆ្ងាយពី វង់របស់ឈ្មោះម៉ៅ នេះប៉ុន្មានទេ ដែល មានមនុស្សមកលេងដ៏ច្រើនកកកុញ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅទីនោះ ហើយម្ចាស់វង់ឈ្មោះតានាង ដែលជាមន្ដ្រីយោធា ។
វង់ល្បែងទាំង២កន្លែងបានក្លាយទៅ ជាសម្បុកនៃការប្រមូលផ្ដុំអ្នកញៀនល្បែង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅទីនោះព្រួយ បារម្ភយ៉ាងខ្លាំងទៅលើបញ្ហាសន្ដិសុខ សុវត្ថិភាព ការរស់នៅរបស់ប្រជាពល រដ្ឋ ដោយចាត់ទុកថាបនល្បែងទាំងនេះ គឺផ្ដើមចេញឱ្យមានបទល្មើសដែលកើត មានបទល្មើស ហើយអាជ្ញាធរក៏ដូចជា សមត្ថកិច្ចមានតែមកយកប្រាក់តែ ប៉ុណ្ណោះពីមេវង់ ។
លោកធុច រ៉ា អធិការនគរបាលក្រុង បាត់ដំបងបានឱ្យនគរវត្ដដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា លោកទទួលស្គាល់ថា ទីនោះមាន ការបើកបនល្បែងស៊ីសងពិតប្រាកដ មែន មិនត្រឹមតែប៉ុណ្ណោះលោកបានឱ្យ កម្លាំងចុះបង្ក្រាបជាញឹកញាប់ ប៉ុន្ដែពួក គេនៅតែបន្ដលួចលេង ចាប់មិនបាន១ សបា្ដហ៍ផងក៏បង្កើតវង់ដដែល ។ លោក ធុច រ៉ា បន្ដថា ប្រសិនបើមានបើកលេង ដូចអ្វីដែលប្រជាពលរដ្ឋរិះគន់នេះ គាត់ នឹងចាត់វិធានការឱ្យមន្ដ្រីនគរបាលចុះ ទៅពិនិត្យដើម្បីធ្វើការបង្ក្រាបដើម្បី សន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
