គ្រោះថ្នាក់​ចរាចរ​៣​កន្លែង​ផ្សេង​គ្នា​របួសធ្ងន់​៣​នាក់​ស្រាល​២​នាក់​

ដោយ​ ៖ យឹម សុថាន ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 13:31:18

​ខេត្ដស្វាយរៀង​ ៖​ ក្នុង​រយៈពេល​៣​ ម៉ោង​នៃ​ថ្ងៃ​តែ​មួយ​មាន​ករណី​គ្រោះថ្នាក់​ ចរាចរ​កើតឡើង​៣​កន្លែង​ផ្សេង​គ្នា​បណ្ដាល​ ឱ្យ​មនុស្ស​ប្រុស​ស្រី​៥​នាក់​រង​របួសធ្ងន់​ ស្រាល​ ។​

​ករណី​ទី​១​ ៖​ កើតឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១៦​  នៅ​ ក្នុងភូមិ​គោ​កក​ណ្ដោ​រ​ ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ បង្ក​ឡើង​ដោយ​រថយន្ដ​ ម៉ាក​ហា​យ​ឡិន​ឌ័​រ​ពណ៌​ពងមាន់​ អ្នក​បើក​ បរ​មិន​ស្គាល់​អត្ដសញ្ញាណ​បាន​បុក​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​ ៩៧​ ពណ៌​ព្រីង​ទុំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1D-7331​ បើកបរ​ដោយ​ឈ្មោះ​ រុន​ រៀម​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​ព្រៃ​ឆ្លាក់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ ស្វាយ​រៀង​ដែល​បើក​បញ្ច្រាសទិស​គ្នា​ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ បាក់ជើង​ ខាងស្ដាំ​រង​របួសធ្ងន់​ ។​ ចំណែក​ម៉ូតូ​ជន​ រង​គ្រោះ​ខូចខាត​ស្ទើរ​ តែ​ទាំងស្រុង​ ។​ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ដ​ ហា​យ​ឡិន​ឌ័​របា​ន​បើក​គេចខ្លួន​ឆ្ពោះទៅ​ ខេត្ដព្រៃវែង​បាត់​ទៅ​ ។​

​ករណី​ទី​២​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​ ១៤​និង​៣០​នាទី​ ក្នុងភូមិ​ក​ណ្ដោ​រ​ ឃុំ​ ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ លើ​កំណាត់​ ផ្លូវជាតិ​លេខ​១​ បង្ក​ឡើង​ដោយ​រថយន្ដ​ ទួ​រី​ស​ពណ៌​ស​មួយ​គ្រឿង​បើក​មក​ពី​ទិស​ ខាង​លិចទៅ​ទិស​ខាងកើត​ក្នុង​ល្បឿន​លឿន​ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ ឈ្មោះ​ នូ​ ផានិត​ត​ ភេទ​ប្រុស​ អាយុ​២៥​ ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ បែក​ ចិញ្ចើម​ បែក​មាត់​ បាក់​ចង្កេះ​ របួសធ្ងន់​ ។​ រីឯ​អ្នកបើកបរ​រថយន្ដ​ត្រូវ​សមត្ថកិច្ច​ ស្ទាក់​ចាប់​បាន​នៅ​ស្រុក​លើក​ដែក​ ខេត្ដ​ កណ្ដាល​ ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ​នូ​ ផាត​ អាយុ​៥៤​ឆ្នាំ​ ត្រូវជា​ឪពុក​យុវជន​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កូនប្រុស​ គាត់​បាន​ផឹកស្រា​ជាមួយ​មិត្ដ​ ភក្ដិ​ស្រវឹង​ជោក​ រួច​ក៏​ទាញ​ម៉ូតូ​ម៉ាក​ សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ជិះ​ចេញ​ ពី​ផ្ទះ​ឡើង​ទៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ក៏​ប៉ះ​រថយន្ដ​ទួ​រី​ស​ពណ៌​ស​តែ​ម្ដង​ ដោយ​ អូស​ចម្ងាយ​៥​ម៉ែត្រ​ រង​របួសធ្ងន់​ត្រូវ​ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ ដោយសារ​តែ​របួសធ្ងន់​ពេក​ ក៏​បញ្ជូន​បន្ដ​ ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

​ករណី​ទី​៣​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​ ១៧​ល្ងាច​ នៅ​ក្នុងភូមិ​វាល​យន្ដ​ សង្កាត់​ ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ទល់មុខ​សួន​ តា​ឌី​ ដើម​ពោធិព្រឹក្ស​ បង្ក​ឡើង​ដោយ​ ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​មិន​ស្គាល់​អត្ដសញ្ញាណ​រង​របួសធ្ងន់​ ត្រូវ​ ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ ឯកជន​មួយ​កន្លែង​ ចំណែក​ភាគី​ម៉ូតូ​ ម្ខាង​ទៀត​ ជិះ​ឌុ​ប​គ្នា​២​នាក់​ រង​របួស​ ស្រាល​។​

​គួរ​បញ្ជាក់​ថា​ ក្នុង​ខេត្ដស្វាយរៀង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ដែល​អ្នកបើកបរ​ ភាគច្រើន​បើក​ក្នុង​ល្បឿន​លឿន​មិន​គោ​ រ​ព​ច្បាប់​ចរាចរណ៍​និង​មាន​ជាតិ​ស្រវឹង​ ទើប​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​បែបនេះ​ ៕