ជិះ​ម៉ូតូឌុប​គ្នា​៤​នាក់​បើក​ជែង​រថយន្ដ​ជ្រុល​ចង្កូត​ ចូល​ក្រោម​រថយន្ដ​ស្លាប់​ទាំង​៤​នៅ​ស្រុក​បា​ធា​យ​

ដោយ​ ៖ អ.សុផល ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 14:34:35

​ខេត្ដកំពង់ចាម​ ៖​ ជន​រង​គ្រោះ​៤​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្រោម​រថយន្ដ​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ ដោយ​ បើក​ម៉ូតូ​ជែង​រថយន្ដ​ ហើយ​ជ្រុល​ចង្កូត​ទៅ​ បុក​រថយន្ដ​ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​ ផ្ទុយ​គ្នា​ ឯ​អ្នក​បើករថយន្ដ​បាន​គេចខ្លួន​ បាត់​ ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ ស្រាវជ្រាវ​ ។​

​គ្រោះថ្នាក់​ចរាចរ​គួរ​ឱ្យ​រន្ធត់​នេះ​បាន​ កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​ ៤០​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​លើ​ផ្លូវ​ ជាតិ​លេខ​៦A​ ខាងលិច​ បង្គោលគីឡូម៉ែត្រ​លេខ​៤៥​ចម្ងាយ​ ប្រហែល​២០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ភ្នំ​ដិ​ល​ ឃុំ​តាំង​ក្រាំង​ ស្រុក​បា​ធា​យ​ ខេត្ដ​កំពង់​ ចាម​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុខ​ពេល​កើតហេតុ​គេ​ឃើញ​ មាន​យុវជន​៤​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​ល្បឿន​ យ៉ាង​លឿន​ ។​ ពេល​មក​ដល់​កន្លែង​កើត​ ហេតុ​ម៉ូតូ​បាន​បើក​ជែង​រថយន្ដ​១​គ្រឿង​ ដែល​នៅ​ពីមុខ​ ហើយ​អ្នកបើកបរ​ម៉ូតូ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​ដឹក​ទឹក​ ដែល​បើក​ច្រាសទិស​គ្នា​ ធ្វើ​ឱ្យ​ម៉ូតូ​និង​ ជន​រង​គ្រោះ​ទាំង​៤​នាក់​ចូល​ទៅ​ក្រោម​ រថយន្ដ​ស្លាប់​ទាំងអស់​គ្នា​ ។​

​លោក​វរសេនីយ៍ត្រី​ សំ​ ណា​ល់​ អធិការ​ នគរបាល​ស្រុក​បា​ធា​យ​បានឱ្យ​ដឹង​ថា​ ម៉ូតូ​ ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ នេះ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​ ក​.​ច​1C-8542​ បើកបរ​ ដោយ​ឈ្មោះ​ មឿ​ន​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស​ង្កើ​ប​ ឃុំ​ សំបូរ​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​ ។​

​ចំណែក​អ្នក​ជិះ​ជាមួយ​៣​នាក់​មាន​ទី​១​ ឈ្មោះ​ឯម​ សុខ​ផេង​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ ទី​២​ឈ្មោះ​ ច្រិ​ប​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ និង​ទី​៣​ឈ្មោះ​ សៀន​ សិលា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ។​

​លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា​ ទាំង​ ៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​ គ្នា​បាន​ស្លាប់​នៅ​ពី​ ក្រោម​រថយន្ដ​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ H.O​ ១៩២​ ភ​.​ព​៣​ ដែល​កំពុង​បើកបរ​ក្នុង​ ទិស​ដៅ​បញ្ច្រាស់​គ្នា​។​

​លោក​អធិការ​ស្រុក​បា​ធា​យ​បាន​បន្ដ​ ទៀត​ថា​ ពេល​កើតហេតុ​រថយន្ដ​ហ៊ី​យ៉ា​ន់​ ដាយ​បាន​អូស​ម៉ូតូ​ និង​ជន​រង​គ្រោះ​ទាំង​៤​ នាក់​ដែល​នៅ​ពីក្រោម​រថយន្ដ​ចម្ងាយ​៤​ ម៉ែត្រ​ទើប​ឈប់​ បន្ទាប់​មក​អ្នកបើកបរ​ រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ សមត្ថ​ កិច្ច​កំពុង​ស្វែងរក​អត្ដសញ្ញាណ​អ្នក​បើក​ បររថ​យន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ដែល​គេ​ ស្គាល់​ថា​ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើត​ ហេតុ​ ជា​អ្នក​ប្រកប​របរ​ដឹក​ទឹក​លក់​តាម​ លំនៅ​ឋាន​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ រថយន្ដ​ និង​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ចរាចរ​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ ស្រុក​បា​ធា​យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕