
ឆ្នាំរកា ពង្សយក្សប្រុស (ធាតុដែក)
ដោយ ៖ ថ្ងៃទី 03 សីហា 2010ម៉ោង 10:05:00
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះមធ្យម ។ ក្នុងរយៈពេលនេះ លោកអ្នកគួរតែទប់ចិត្ដកុំឱ្យមានកំហឹងក្រេវ ក្រោធខ្លាំងពេក ពីព្រោះកំហឹងនេះពុំបានផ្ដល់ ផលប្រយោជន៍ល្អទេ ហេតុដូច្នេះ គួរខំសង្កត់ ចិត្ដទប់អារម្មណ៍ខ្លះ ទើបទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់នៅពេលក្រោយ ។សម្រាប់ អ្នកធ្វើការរាជការ ឬក្រុមហ៊ុនឯកជន មិន ត្រូវមានចិត្ដលោភលន់ដោយសម្លឹងមើល ឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនពេកនោះ ទេ ត្រូវតែលៃលកគិតគូរដល់អ្នកដទៃខ្លះផង ទើបបានសេចក្ដីសុខ។ ចំពោះអ្នកប្រកបរបរ រកស៊ីជួញដូរវិញ ទទួលបានផលដូចសព្វមួយ ដងដែរ ។
