
ខ្សឹបដាក់ត្រចៀក៖ សង្កាត់ទឹកល្អក់១៖ សំបុត្រកំណើតថ្លៃ១៥ដុល្លារ
ដោយ ៖ ថ្ងៃទី 17 កុម្ភះ 2012ម៉ោង 10:32:34
ភ្នំពេញ៖ ថ្មីៗនេះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញបានប្រកាសប្រាប់បណ្តាសង្កាត់ ខណ្ឌទាំងឡាយអំពីបញ្ហាធ្វើសំបុត្រកំណើតយកថ្លៃហួសការកំណត់របស់ក្រសួងមហាផ្ទៃ ។ ស្របពេលនឹង ការប្រកាសរបស់លោក កែប ជុតិមា នោះ មានសេចក្តីរាយការណ៍ថា លោកចៅសង្កាត់ទឹកល្អក់ទី១ ប៉ិច សុខឃឿន បានបង្គាប់បញ្ជាឲ្យមន្ត្រីរបស់ខ្លួនទារប្រាក់ពីអ្នកធ្វើសំបុត្រកំណើតថ្លៃ១៥ដុល្លារ ។
ប្រភពព័ត៌មានបានខ្សឹបថា មន្ត្រីសាលាសង្កាត់ទឹកល្អក់ទី១ ក្រោមអំណាចបញ្ជារបស់លោកប៉ិច សុខ ឃឿនតម្រូវឲ្យបង់១៥ដុល្លារ មិនមែនថ្លៃសេវាធ្វើសំបុត្រកំណើតទេ គឺថ្លៃថតចំឡងឯកសារ ។ សំបុត្រ កំណើតមាន៣សន្លឹក ដែលគេអះអាងថា ត្រូវថតចម្លងដើម្បីឲ្យលោកចៅសង្កាត់ស៊ីញ៉េ ស៊ីថ្លៃ១៥ដុល្លារ អាមេរិកនោះឯង ។ គេមិនដឹងថាតើនៅសង្កាត់ផ្សេងទៀតសេវាថតចំឡងដូចគ្នានឹងសង្កាត់ទឹកល្អក់ទី១ ដែរឬយ៉ាងណានោះទេ?
ព័ត៌មានលំអិតអំពីបញ្ហានេះ រង់ចាំអានកាសែតនគរវត្ត!
