ផ្អើល​ដឹក​កូនប្រុស​ទៅ​សង្គ្រោះ​ ព្រោះ​ផឹក​ ថ្នាំពុល​ដល់​ពេទ្យ​ស្រែ​កថា​ខ្ញុំ​ធ្វើ​ពុត​ទេ​!

ដោយ​ ៖ ស្អាង​ជ័យ ថ្ងៃទី 17 កុម្ភះ 2012ម៉ោង 11:15:17

​ខេត្ដកណ្ដាល​ ៖​ ហេតុការណ៍​មួយ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ក៏​ដូច​ជា​សមត្ថកិច្ច​ មូលដ្ឋាន​ភ្ញាក់ផ្អើល​និង​ហួសចិត្ដ​យ៉ាង​ខ្លាំង​ក៏​ព្រោះតែ​យុវជន​ម្នាក់​បាន​ធ្វើ​ពុត​ ប្រកាច់​ដេក​ស្ដូកស្ដឹង​បន្ទាប់​ពី​ឪពុក​ស្ដី​ បន្ទោស​និង​វាយ​បន្ដិចបន្ដួច​ដោយ​ខឹង​ មិន​ទូរស័ព្ទ​ប្រាប់​ពេល​ម៉ូតូ​ខូច​ ។​ ខណៈ​ ដែល​យុវជន​ខាងលើ​ជិះ​ ឌុ​ប​បងស្រី​ទៅ​ ធ្វើការ​រោងចក្រ​បាត់​យូរ​មិនឃើញ​មក​ផ្ទះ​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅផ្ទះ​យុវជន​ខាង​ លើ​ ស្ថិត​ក្នុងភូមិ​វាល​ត្រែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​

​យុវជន​ដែល​ធ្វើ​ពុត​ជា​លេបថ្នាំ​បំពុល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​មានឈ្មោះ​ ស្រ៊​ន​ ភា​រិ​ន​ អាយុ​១៨​ឆ្នាំ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ ក្នុងភូមិ​ វាល​ត្រែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​

​លោក​ ផា​ន់​ ស្រ៊​ អាយុ​៤៨​ឆ្នាំ​ ដែល​ ជា​ឪពុក​បាន​រៀបរាប់​ថា​ នៅ​វេលា​ម៉ោង​ ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ឆ្នាំ​២០១២​ រូប​លោក​បាន​ប្រើ​ កូនប្រុស​ឈ្មោះ​ ស្រ៊​ន​ ភា​រិ​ន​ ឱ្យ​ឌុ​ប​បងស្រី​របស់​គេ​ម្នាក់​ទៅ​ ដាក់​នៅ​កំពុងចម្លង​ក្បាលកោះ​ ដើម្បី​ បន្ដ​ឆ្លង​ទូក​ទៅ​ត្រើយម្ខាង​ជិះឡាន​តាក់​ ស៊ី​ទៅ​ធ្វើការ​នៅ​រោងចក្រ​យ៉ុ​ង​វ៉ា​វិញ​ ។​ ក្រោយ​ពី​ប្រើ​កូន​ឱ្យ​ជូន​បងស្រី​របស់​គេ​ ទៅ​ធ្វើការ​រួច​មក​ ស្រាប់តែ​មិនឃើញ​ កូនប្រុស​ត្រឡប់​មក​ផ្ទះ​វិញ​ ។​

​បុរស​ជា​ឪពុក​បាន​បន្ដ​ថា​ ដោយសារ​ ចាំ​បាត់ៗ​មិនឃើញ​កូនប្រុស​ត្រឡប់​មក​ ផ្ទះ​វិញ​ គាត់​ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ តាម​រក​មើល​ព្រោះ​ខ្លាច​កូន​មាន​គ្រោះ​ ថ្នាក់​អ្វី​កើតឡើង​ ។​ នៅ​ពេល​គាត់​ជិះ​ តាម​មក​ដល់​កំពង់ចម្លង​ ស្រាប់តែ​មិន​ ឃើញ​កូន​ហើយ​គាត់​ក៏​បាន​សួរ​អ្នក​នៅ​ កំពង់ចម្លង​ ដោយ​គេ​បាន​ប្រាប់​ថា​កូន​ របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ។​ ក្រោយ​ពី​គេ​ប្រាប់​រួច​មក​ គាត់​បាន​ជិះ​ ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ឃើញ​កូន​មក​ ដល់​ផ្ទះ​ដែរ​ហើយ​បាន​សួរនាំ​ទើប​ដឹង​ថា​ម៉ូតូ​ខូច​ ។​ ដោយ​ខឹងសម្បា​នឹង​កូនប្រុស​ ដែល​ម៉ូតូ​ខូច​មិន​ទូរស័ព្ទ​ប្រាប់​ធ្វើ​ឱ្យ​គាត់​ ព្រួយបារម្ភ​ក៏​បាន​ស្ដីបន្ទោស​កូន​និង​គំរាម​ បោក​ទូរស័ព្ទ​ចោល​ ។​

​បុរស​ជា​ឪពុក​បាន​បន្ដ​ទៀត​ថា​ គ្រា​ ដែល​គាត់​គំរាម​បោក​ទូរស័ព្ទ​ចោល​នោះ​កូនប្រុស​បាន​រត់គេច​ខ្លួន​ទៅ​ផ្ទះ​បងស្រី​ របស់​គេ​បាត់​ទៅ​។​ លុះ​មួយសន្ទុះ​ក្រោយ​ មក​ស្រាប់តែ​កូនស្រី​របស់​គាត់​បាន​រត់​មក​ប្រាប់​ថា​ ប្អូន​ផឹកថ្នាំ​បំពុល​ដេក​ សន្លប់​ស្ដូកស្ដឹង​ ។​ ឮ​ដូច្នេះ​គាត់​ក៏​  ប្រញាប់ប្រញាល់​យក​ម៉ូតូ​ដឹក​កូនប្រុស​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​តា​លន់​ ។​

​ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខ​ ភាព​ឃុំ​តា​លន់​បានឱ្យ​ដឹង​ថា​ ពេល​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​ដឹក​យុវជន​មក​ដល់​មណ្ឌល​សុខភាព​ភ្លាម​ក្រុម​គ្រូពេទ្យ​ជំនាញ​ បាន​យក​សម្ភារ​ទុយោ​មក​សុង​លាង​សម្អាត​ ក្រពះ​យុវជន​រង​គ្រោះ​។​ ខណៈ​កំពុង​យក​ ទុយោ​ដាក់​ចូល​ដើម្បី​សុង​នោះ​ស្រាប់តែ​យុវជន​រង​គ្រោះ​ក្រោក​ឡើង​ឆ្លើយ​ថា​ រូប​ គេ​ធ្វើ​ពុត​ជា​ផឹកថ្នាំ​ពុល​ទេ​ ។​

​យុវជន​ ស្រ៊​ន​ ភា​រិ​ន​ បាន​និយាយ​ សារភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ថា​ ការ​ដែល​ គេ​ធ្វើ​ពុត​ជា​ផឹកថ្នាំ​ពុល​នេះ​ ក៏​ព្រោះ​ តែ​ខ្លួន​ខ្លាច​ឪពុក​យក​ទូរស័ព្ទ​ដៃ​របស់​គេ​ ទៅ​បោក​ចោល​ខាន​ប្រើ​ ទើប​គេ​នឹក​ ឃើញ​ប្រើ​ល្បិច​នេះ​តែ​ម្ដង​ទៅ​ ។​

​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ក្រោយ​ ពី​ដឹង​ថា​ មាន​យុវជន​ម្នាក់​ផឹកថ្នាំ​បំពុល​ រួច​មក​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ឃុំ​តា​លន់​បាន​ចុះ​ទៅ​ដល់​មណ្ឌល​សុខភាព​ ឃុំ​ដើម្បី​ធ្វើ​កំណត់ហេតុ​រាយការណ៍​ជូន​ ថ្នាក់លើ​ ខណៈ​កំពុង​សាកសួរ​ឪពុក​យុវជន​ រង​គ្រោះ​នោះ​ ស្រាប់តែ​ឬ​យុវជន​ស្រែក​ សារភាព​ថា​គេ​ធ្វើ​ពុត​ទេ​ កុំ​យក​ទុយោ​ សុង​ខ្ញុំ​អី​ ឈឺ​ណាស់​លោក​អើយ​!​ ៕