ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​អាច​នឹង​មានការ​កើនឡើង​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០១២

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 17 កុម្ភះ 2012ម៉ោង 17:36:52

​ភ្នំពេញ​ ៖​ “​ដោយសារ​ការ​ខិតខំ​ប្រឹង​ ប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ ទាំង​២​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជ​ កម្ម​ជា​លក្ខណៈ​ទ្វេភាគី​ កម្ពុជា​-​ថៃ​នោះ​ ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​អាច​នឹង​ មានការ​កើនឡើង​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​ ២០១២”​។​ នេះ​បើ​យោង​តាម​ការ​លើក​ ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​ កម្ម​លោក​ម៉ៅ​ ថូ​រ៉ា​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១២​ ក្នុង​កម្មវិធី​សម្ពោធ​ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០១២​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ ។​

​លោក​ម៉ៅ​ ថូ​រ៉ា​ បញ្ជាក់​ថា​ ការ​ខិតខំ​ ប្រឹងប្រែង​រៀបចំ​ព្រឹត្ដិការណ៍​ពាណិជ្ជកម្ម​ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ ក្រសួង​ពាណិជ្ជ​ កម្ម​នៃ​ប្រទេស​ទាំង​២​បាន​និង​កំពុង​ សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ជំរុញ​ ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រឹតតែ​ មាន​ភាពល្អ​ប្រសើរ​ បន្ទាប់​ពី​វិបត្ដិ​ខ្លះៗ​ បាន​កើត​មាន​ឡើង​នា​ពេល​កន្លង​មក​ ។​ លោក​បន្ដ​ទៀត​ថា​ ចំពោះ​កម្ពុជា​គឺ​តែង​ តែ​ធ្វើការ​បើក​ទូលាយ​ និង​ប្រកាន់​យក​ នូវ​របប​ពាណិជ្ជកម្ម​សេរី​ ប្រកួតប្រជែង​ ដោយ​សមធម៌​ និង​មិន​ប្រកាន់​ភាគី​ ណាមួយ​ឡើយ​ ។​

​លោក​ប្រាប់​ដែរ​ថា​ នៅ​ឆ្នាំ​២០០៨​ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ​មាន​ចំនួន​ ទឹកប្រាក់​ប្រមាណ​២១៣០,៣០​លាន​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​ ថៃ​មាន​ប្រមាណ​៩០,២២​លាន​ដុល្លារ​ អា​មេ​រិ​ក​ និង​ថៃ​នាំ​ចូល​មក​កម្ពុជា​មាន​ ចំនួន​២០៤០,០៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ បើ​ទោះបីជា​វិបត្ដិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​  និង​ក្នុង​ពិភពលោក​ធ្វើ​ឱ្យ​តួលេខ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២​ចុះ​មក​ត្រឹម​១៦៥៨,៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្ដី​ ក៏​ពាណិជ្ជកម្ម​នៃ​ ប្រទេស​ទាំង​២​បាន​វិល​ត្រលប់​មក​រក​ភាព​ ល្អ​ប្រសើរ​វិញ​នៅ​ឆ្នាំ​២០១០​ដោយ​តួលេខ​ ពាណិជ្ជកម្ម​កើនឡើង​ដល់​២៥៥៦,៩៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​កម្ពុជា​នាំ​ ទំនិញ​ទៅ​ថៃ​មាន​ទឹកប្រាក់​ប្រមាណ​ ២១៤,៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​នាំ​ ចូល​ពី​ថៃ​វិញ​ប្រមាណ​២៣៤២,០៩​លាន​ ដុល្លារ​អា​មេ​រិ​ក​ ។​ លោក​បញ្ជាក់​ដែរ​ថា​  តួលេខ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២​នៅ​ឆ្នាំ​ ២០១១​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៣០៨១,៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​ប្រមាណ​១៧៥,៩៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ រីឯ​ថៃ​នាំ​ចូល​មក​ កម្ពុជា​វិញ​ប្រមាណ​២៩០៥,៤០​លាន​ ដុល្លារ​អា​មេ​រិ​ក​ ។​ លោក​រំពឹង​ថា​ ទំនាក់​ ទំនង​កម្ពុជា​-​ថៃ​ នឹង​ត្រូវ​បាន​រក្សា​យ៉ាង​ ល្អ​ដោយ​មានការ​ចូលរួម​ដ៏​សកម្ម​ និង​ ពេញលេញ​ពី​វិស័យ​ឯកជន​ និងរ​ដ្ឋា​ភិ​ បាល​នៃ​ប្រទេស​ទាំង​២​ ។​

​យោង​តាម​របាយការណ៍​របស់​នាយក​ ដ្ឋា​ន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ ពិព័រណ៍​ពាណិជ្ជ​ កម្ម​ថៃ​២០១២​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ មាន​ស្ដង់​សរុប​ ចំនួន​៣០៩​ និង​មាន​ក្រុមហ៊ុន​ចូលរួម​ ចំនួន​២១៩​ ដែល​ដាក់​តាំង​បង្ហាញ​នូវ​ ផលិតផល​ជា​ច្រើន​ប្រភេទ​ដូរ​ជា​ទំនិញ​ ម្ហូបអាហារ​ ភេសជ្ជៈ​ សម្ភារ​សំណង់​ សម្ភារ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ ផលិតផល​ ធ្វើ​ពី​ស្បែក​ សម្ភារ​សិក្សា​ គ្រឿងសំអាង​ វាយ​ន​ភណ្ឌ​ គ្រឿង​អេ​ឡិច​ត្រូ​និក​ ។​ល​។​

​អគ្គ​ទីប្រឹក្សា​ពា​ណិ​ជ្ច​កម្ម​ប្រចាំ​ស្ថាន​ ទូត​ថៃ​នៅ​កម្ពុជា​ លោកស្រី​ ជី​រ៉ា​ណុ​ន​ វង្ស​មង្គល​ បាន​ថ្លែង​នា​ឱកាស​នោះ​ថា​ នេះ​គឺជា​ការ​តាំងពិព័រណ៍​លើក​ទី​១០​ហើយ​ ដែល​បាន​រៀបចំ​ឡើង​នៅ​ភ្នំពេញ​ដោយ​ មាន​គោលបំណង​បង្ហាញ​នូវ​ទំនិញ​ថៃ​ ដែល​មានគុណ​ភាព​ និង​សេវាកម្ម​នៅ​ កម្ពុជា​ ហើយ​ក៏​អាច​បង្កើន​ទំហំ​ពាណិជ្ជ​ កម្ម​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ផង​ដែរ​ ។​

​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ លោក​ Sampong​ Sanguanbun​ ថ្លែង​នា​ ឱកាស​នោះ​ដែរ​ថា​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ បាន​បង្ហាញ​អំពី​ការ​បន្ដ​កំណើនសេដ្ឋកិច្ច​  ការ​វិនិយោគទុន​ និង​ទំនាក់ទំនង​រវាង​ ប្រទេស​ទាំង​២​កាន់តែ​យូរអង្វែង​ ។​ តាម​ រយៈ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ក៏​ជា​ន័យ​មួយ​ នាំ​ឱ្យ​ប្រទេស​ទាំង​២​កាន់​ជិត​ស្និទ្ធ​នឹង​គ្នា​ថែម​ទៀត​ ៕