
ឆ្នាំមមែ ពង្សទេព្តាស្រី (ធាតុមាស)
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នក ដែលជាមន្ដ្រីរាជការ ឬក៏អ្នកបម្រើការ ងារនៅក្រុមហ៊ុនឯកជន សុទ្ធតែមានស្នេហ៍ មុខអាចទាក់ទាញឱ្យគេអាណិតស្រឡាញ់ រាប់អានជួយសហការធ្វើការងារលុះត្រា តែបានសម្រេចជាស្ថាពរ ហើយទទួលបាន លទ្ធផលយ៉ាងល្អប្រសើរថែមទៀត ។ ប៉ុន្ដែ អ្វីដែលលោកអ្នកគួរជៀសវាងនៅក្នុងថ្ងៃ នេះ គឺស្រី ស្រា និងល្បែងស៊ីសង ពីព្រោះ អំពើអបាយមុខទាំងបីយ៉ាងនេះអាចធ្វើឱ្យ លោកអ្នកបាត់បង់លាភ។ បើជាអ្នកប្រកប មុខរបររកស៊ីជួញដូរវិញ មានការរីកលូត លាស់ទទួលបានផលផ្លែផ្កាគួរជាទីគាប់ចិត្ដ។
