
បារាំងផ្ដល់ហិរញ្ញប្បទានឥតសំណង៣,៥លានអឺរ៉ូសម្រាប់អនុវត្ដគម្រោងគាំទ្រការធ្វើពាណិជ្ជកម្មស្រូវ-អង្ករកម្ពុជាពីឆ្នាំ២០១២-២០១៥
ភ្នំពេញ ៖ កិច្ចព្រមព្រៀងលើអនុ សញ្ញាហិរញ្ញប្បទានស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងគាំទ្រការធ្វើពាណិជ្ជកម្មស្រូវ-អង្ករកម្ពុជា ចាប់ពីឆ្នាំ២០១២-២០១៥ ដែលមាន ទឹកប្រាក់ចំនួន៣,៥លានអឺរ៉ូ ស្មើនឹង ៤,៥ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថ លេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ មន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុជាមួយលោក Christian CONNAN ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង លោក Andre POUILLES-DUP LAIX នាយកទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍប្រចាំកម្ពុជា-ឡាវនារសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងពិធីចុះ ហត្ថលេខានោះបានឱ្យដឹងថា សាធារណ រដ្ឋបារាំងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន៣,៥លានអឺរ៉ូ ស្មើនឹង៤,៥លាន ដុល្លារអាមេរិកតាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍដើម្បីអនុវត្ដគម្រោង គាំទ្រការធ្វើពាណិជ្ជកម្មស្រូវ-អង្ករ កម្ពុជាចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ដែលមានទិសដៅជួយលើកកម្ពស់កម្រិត ជីវភាពប្រជាជននៅទីជនបទដែលភាគ ច្រើនពឹងផ្អែកលើវិស័យកសិកម្ម ជា ពិសេសការធ្វើស្រែ ។ គម្រោងនេះនឹង ចូលរួមចំណែកដល់ការអភិវឌ្ឍស្រូវ-អង្ករកម្ពុជាតាមរយៈការរៀបចំរចនា សម្ព័ន្ធសហគមន៍អ្នកនាំស្រូវ-អង្ករ ចេញការពង្រឹងសមត្ថភាពតួអង្គពាក់ ព័ន្ធនានាការអភិវឌ្ឍ និងលើកកម្ពស់ស្ដង់ ដារគុណភាពអង្ករកម្ពុជានៅលើទីផ្សារ អន្ដរជាតិការលើកកម្ពស់វិស័យកិច្ចសន្យា កសិកម្មនិងការកសាងសមត្ថភាពធនាគារអភិវឌ្ឍន៍ជនបទដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនៅ ក្នុងពិធីចុះហត្ថលេខានោះថា ការអភិ វឌ្ឍវិស័យកសិកម្ម គឺជាអាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែល បានរំលេចនៅក្នុងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី២ ។ ដូច្នេះហិរញ្ញប្បទានដ៏ ថ្លៃថ្លាផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងនាពេលនេះបានឆ្លើយតបចំ ទិសដៅ និងទាន់ពេលវេលាក្នុងការអនុវត្ដ គោលនយោបាយស្ដីពីការជំរុញផលិត កម្មស្រូវ និងការនាំចេញអង្កររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា ។
រំលឹកផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១ សាធារណរដ្ឋបារាំងបាន សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន១៣៨លានអឺរ៉ូ ។ តាមរយៈ ហិរញ្ញប្បទានឥតសំណង ទាំងនេះសាធា រណរដ្ឋបារាំងបានរួមវិភាគទានដល់ការអភិវឌ្ឍនៅកម្ពុជាក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ទឹកស្អាត សុខភាព សាធារណៈ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ និងកាត់ដេរ ។ ទោះ បីនៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំនៃហិរញ្ញប្បទានឥតសំណងរបស់ បារាំងមានការថយចុះ។ ប៉ុន្ដែការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់បារាំងនៅតែបន្ដជាប់ជានិច្ចក្រាន់តែប្ដូរពីហិរញ្ញ ប្បទានឥតសំណងទៅជាឥណទានគ្មានការ ធានាពីរដ្ឋ (អត្រាការប្រាក់មានកម្រិត ទាបជាងអត្រាការប្រាក់លើទីផ្សារ) ដែលសំដៅដល់ការផ្ដល់ហិរញ្ញប្បទាន ដល់ផ្នែកឯកជនដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍនៅកម្ពុជា ៕
