សិល្បករ​និង​វិចិត្រករ​ល្បីៗ​នឹង​ចូលរួម​កម្ម​វី​ធី​ Tiger​ Translate​ ២០១២

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 23 កុម្ភះ 2012ម៉ោង 13:29:36

​ភ្នំពេញៈ​ សិល្បករ​វិចិត្រករ​ជាតិ​ និង​អន្ដរជាតិ​ជា​ច្រើន​នាក់​នឹង​ចូលរួម​ កម្មវិធី​ប្រគុំ​តន្ដ្រី​ដ៏​ធំ​មួយ​នៅ​កម្ពុ​ជានា​ រាត្រី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​ ស្ថានីយ​រា​ជាយ​ស្ម័យ​យាន្ដ​ ។​ ការ​ប្រកាស​ អំពី​ការ​ចូលរួម​របស់​ក្រុម​សិល្បករ​ និង​ វិចិត្រករ​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​កម្មវិធី​សន្និសីទ​សា​ព័ត៌មាន​អំពី​កម្ម​វី​ធី​ Tiger​ Translate2012​ នា​រាត្រី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ Le​ Moon​ ។​

​កម្មវិធី​សន្និសីទ​នេះ​ធ្វើ​ឡើង​ក៏​មាន​ គោលបំណង​ស្វាគមន៍​ការ​អញ្ជើញ​មក​ ដល់​របស់​ក្រុម​សិល្បករ​អន្ដរជាតិ​ និង​ ការ​បង្ហាញ​វត្ដមាន​ពួក​គេ​ឱ្យ​ក្រុម​អ្នក​ សា​ព័ត៌មាន​បាន​ស្គាល់​ផង​ដែរ​ជាមួយ​ នឹង​ការ​បង្ហាញ​ស្នាដៃ​សហការ​គូរគំនូរ​ រវាង​ក្រុម​វិចិត្រករ​ជាតិ​ និង​អន្ដរជាតិ​ នៅ​លើ​ភោ​ជ្ជ​នី​ដ្ឋា​ន​ Le​ Moon​ផង​ដែរ​ ។​ សិល្បករ​ ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​ Tiger​ Translate2012​ នា​រាត្រី​ថ្ងៃ​ទី​២៤​ កុម្ភៈ​នេះ​មាន​ វង់​តន្ដ្រី​ហ៊ី​ប​ហប​ Astro​ nomy​ Class​ មក​ពី​ប្រទេស​អូស្ដ្រាលី​ និង​ក្រុម​តន្ដ្រី​រ៉ុ​ក​ Will​ And​ The​ People​  មក​ពី​ចក្រភព​អង់គ្លេស​ ក្រុម​វិចិត្រករ​ អ៊ី​ស្រា​អែ​ល​ Broken​ Fingaz​ លោក​ ឯម​ រាម​ ដែល​ជា​វិចិត្រករ​ខ្មែរ​ដ៏​ល្បី​ ព្រម​ ទាំង​ក្រុម​តន្ដ្រីករ​ជាតិ​ និង​អន្ដរជាតិ​ជា​ ច្រើន​រូ​បម​ទៀត​។​

​ក្រុម​សិល្បករ​និង​វិចិត្រករ​ទាំងអស់​ សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​កម្មវិធី​ដ៏​រំភើប​រីករាយ​ នា​រាត្រី​ថ្ងៃ​ទី​២៤​នេះ​។​ ក្រៅពី​វត្ដមាន​ ក្រុម​សិល្បករ​ខាងលើ​ទស្សនិកជន​ក៏​នឹង​ ជួប​ជាមួយ​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​នៅ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​ដែរ​គឺ​ លោក​ ព្រាប​ សុវត្ថិ​ ក្រុម​សិល្បករ​ ផ្នែក​ សៀ​ក​និង​របាំ​ មក​ពី​អង្គការ​ហ្វា​ ពន្លឺ​ សិល្បៈ​មក​ពី​ខេត្ដបាត់ដំបង​ ក្រុម​តន្ដ្រី​ ក្នុង​ ស្រុក​ដ៏​ល្បីល្បាញ​ដឹកនាំ​ដោយ​ពូ​ ឃ្លាំង​គឺ​ក្រុម​ ក្លា​ប​យ៉ា​ហ៊ែ​ន​ និង​ឌ្ញ​ អាន​ង​ ដ៏​មាន​ប្រជាប្រិយ​។​

​គេ​រំពឹង​ដែរ​ថា​ ជំនួប​សិល្បករ​ និង​ វិចិត្រករ​ជាតិ​ និង​អន្ដរជាតិ​នេះ​នឹង​ក្លាយ​ ជា​ព្រឹត្ដិការណ៍​រំភើប​រីករាយ​ប្លែក​ភ្នែក​ ប្លែក​អារម្មណ៍​ប្រចាំឆ្នាំ​២០១២​នេះ​ ៕