
បើប្រកួតដោយសេរីរ៉ូណាល់ដូ, មេសស៊ី មិនប្រាកដថាយកឈ្នះសង្ឃសៅលីងឡើយ
ដោយ ៖ សាធី ថ្ងៃទី 23 កុម្ភះ 2012ម៉ោង 14:01:42
បាល់ទាត់ជាប្រភេទកីឡាដែលមាន អ្នកគាំទ្រច្រើនជាងបំផុតលើពិភពលោក ហើយការស្រឡាញ់ចូលចិត្ដ និងហ្វឹក ហាត់ប្រកួតបាល់ទាត់មាននៅគ្រប់ទី កន្លែង ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះសង្ឃ សៅលីងនៅឯសាលាបង្រៀនក្បាច់គុន នៅ Dengfeng ខេត្ដហៃណាំ ព្រះសង្ឃ សៅលីងវ័យក្មេងបានបង្ហាញនូវទេព កោសល្យលេងបាល់ដ៏ល្អឥតខ្ចោះ សូម្បី តែកីឡាករឆ្នើមៗលំដាប់កំពូលនៅលើ ពិភពលោកដូចជាកីឡាកររ៉ូណាល់ដូ, មេសស៊ី ក៏មិនអាចប្រៀបផ្ទឹមបានឡើយ។
ជាមួយនឹងទេពកោសល្យបង្ហាញក្បាច់ គុនក្នុងការទាត់បាល់ដោយប្រើជើងកន្ដ្រៃ ហោះ, ក្បាលដាំដូង ក្រុមកីឡាករសង្ឃ សៅលីងបានធ្វើឱ្យអ្នកមើលត្រូវតែបើក ភ្នែកធំៗផ្ដិតយកការសម្ដែងដ៏គួរឱ្យស្ងប់ ស្ងែងទាំងនោះ ៕
