
និស្សិតសាកលវិទ្យាល័យអន្ដរជាតិ (IU) ជាង២០០នាក់ប្រតិកម្មរឿងប្រឡងសង ម្នាក់បង់១២០ដុល្លារ
ដោយ ៖ អ៊ុំ ណូន ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 08:20:20
ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ អន្ដរជាតិ (IU) ជាង២០០នាក់បានកើត ទុក្ខមិនសុខចិត្ដទៅលើចំណាត់ការរបស់ នាយកសាកលវិទ្យាល័យ (IU) ដែលតម្រូវ ឱ្យនិស្សិតប្រឡងសងមួយមុខវិជ្ជាបង់ លុយ១២០ដុល្លារដែលចំនួននេះច្រើន លើសលប់ហួសពីសមត្ថភាពសិស្ស បើ ត្រឹម២៥ដុល្លារទើបសមរម្យ ។
ការតវ៉ារបស់និស្សិតខាងលើបាន ប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅមុខសាកលវិទ្យាល័យ អន្ដរជាតិ (IU) ដែលមានទីតាំងនៅទល់ មុខមន្ទីរពេទ្យសែនសុខ ស្ថិតនៅតាម បណ្ដោយផ្លូវលំ ក្នុងភូមិ-សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ដែលមាននិស្សិតជាង ២០០នាក់ត្រូវប្រឡងសង ។
តាមប្រភពព័ត៌មានពីលោកសុវណ្ណ ដែលជាតំណាងឱ្យនិស្សិតជាង២០០នាក់ បាននិយាយឱ្យដឹងថា និស្សិតទាំងអស់នាំ គ្នាមកតវ៉ានេះទាមទារលើ៣ចំណុច ទី១- សូមឱ្យលោកនាយកសាកលវិទ្យាល័យ យកតម្លៃបង់ប្រឡងសងមួយមុខវិជ្ជា ត្រឹមតែ២៥ដុល្លារ, ទី២-សូមឱ្យសាលា ផ្ដល់មូលហេតុឱ្យបានច្បាស់លាស់ចំពោះ អ្នកដែលមិនមកប្រឡងហើយបានពិន្ទុសូន្យ និងទី៣-សូមឱ្យសាលាបន្ថែម២៥ពិន្ទុ ទៅលើពិន្ទុធ្លាក់របស់និស្សិតទាំងអស់ ។
ប្រភពព័ត៌មានបន្ដទៀតថា “សាលា បានតម្រូវឱ្យនិស្សិតដែលត្រូវប្រឡង សងបង់ចំនួន១២០ដុល្លារក្នុង១មុខវិជ្ជាហើយ និស្សិតដែលមានឈ្មោះប្រឡងសងមាន រហូតដល់ទៅជាង២០០នាក់ ចំពោះអ្នក ដែលធ្លាក់៤មុខវិជ្ជា ដូច្នេះម្នាក់ៗត្រូវបង់ ៤៨០ដុល្លារឯណោះ ខណៈដែលសាលា រដ្ឋអត់មានការបង់លុយប្រឡងសង ឬ ក៏ប្រឡងឡើងវិញនោះទេ” ។
លោកសុវណ្ណ បានបន្ដទៀតថា ដោយ ឡែកតម្លៃទិញឌឺម៉ង់ប្រឡងសងមានតម្លៃ រហូតដល់១០០ដុល្លារឃើញថាតម្លៃខ្ពស់ ហួសហេតុពេក ព្រោះចំនួនសិស្សដែល ត្រូវប្រឡងសង ហើយទិញឌឺម៉ង់មាន រហូតដល់ទៅ៧០០នាក់ដូច្នេះគឺស្មើនឹង ៧ម៉ឺនដុល្លារទៅហើយ ។
ប្រសិនបើនិស្សិតណាម្នាក់មិនបង់ លុយប្រឡងសងទេនោះ សាលាមិនដោះ ស្រាយ ឬក៏មិនចេញសញ្ញាបត្រឱ្យនិស្សិត នោះឡើយ ។
តំណាងនិស្សិតបន្ដទៀតថា ការតម្រូវឱ្យបង់លុយប្រឡងសងរបស់ សាកលវិទ្យាល័យអន្ដរជាតិ 9ីូប នេះ មិនមែនជារឿងថ្មីសម្រាប់សាកលវិទ្យា ល័យនេះទេ គឺបានកើតឡើងជាយូរមក ហើយ ប៉ុន្ដែនិស្សិតជំនាន់មុនៗមិនហ៊ាន តវ៉ាពីព្រោះពួកគេបង់តែពី៧០-៨០ ដុល្លារ ។ លើសពីនេះទៀតប្រសិនបើសិស្ស ណាបង់យឺតពេលត្រូវពិន័យជាប្រាក់ក្នុង មួយថ្ងៃពី១០ទៅ២០ភាគរយនៃប្រាក់បង់ ប្រចាំឆ្នាំទៀតផង ។ តំណាងនិស្សិតបាន និយាយទៀតថា ប្រសិនបើខាងសាលា មិនមានវិធានការ ឬដំណោះស្រាយអ្វី ជូនដល់និស្សិតយើងខ្ញុំទេ ពួកយើងខ្ញុំនឹង នាំគ្នាទៅតវ៉ានៅមុខផ្ទះសម្ដេចតេជោ ដើម្បីរកការជួយអន្ដរាគមន៍ជាក់ជា មិនខាន ។
ទាក់ទិននឹងការតវ៉ារបស់ក្រុមនិស្សិត ខាងលើនេះ បុគ្គលិកសាកលវិទ្យាល័យ (IU) ម្នាក់បានប្រាប់នគរវត្ដតាមទូរស័ព្ទ ថា រឿងនេះថ្នាក់លើកំពុងដោះស្រាយ ហើយ បើចង់ដឹងច្បាស់យ៉ាងណានោះ សូមសួរ ទៅការិយាល័យរដ្ឋបាល ។
លោកផល្លី តំណាងការិយាល័យរដ្ឋ បាល នគរវត្ដបានទូរស័ព្ទសុំការពន្យល់ ក្នុងរឿងនេះ កាលពីរសៀលថ្ងៃទី២៤ ខែ កុម្ភៈ តែទូរស័ព្ទរោទិ៍៣ដងគ្មានអ្នកលើក។
បន្ទាប់ពីក្រុមនិស្សិតបានតវ៉ាមួយសន្ទុះ និងមានការពិភាក្សារវាងនិស្សិត នឹង ភាគីសាលារួចមក គឺនៅតែមិនអាច រកដំណោះស្រាយណាមួយសម្រាប់និស្សិត អាចទទួលយកបានឡើយ ៕
