ក្រសួង​អប់រំ​ផ្ដល់​អាហារូបករណ៍​ជា​សាច់ប្រាក់​ជួយ​សិស្សានុសិស្ស​ងាយ​ រង​គ្រោះ​នៅ​កម្ពុជា​

ដោយ​ ៖ សហការី ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 14:33:46

​ភ្នំពេញ​ ៖​ មានគ្រួសារ​ក្រីក្រ​ជិត​ ៥.០០០​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ទទួល​បាន​អាហារូបករណ៍​ជា​ សាច់ប្រាក់​ក្នុង​ឆ្នាំ​សិក្សា​នេះ​ តាម​រយៈ​ កម្មវិធី​អាហារូបករណ៍​សាកល្បង​ដែល​  រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​កម្មវិធី​ស្បៀងអាហារ​ពិភព​ លោក​នៃ​អង្គការសហប្រជាជាតិ​ ។​

​ការ​សាកល្បង​នេះ​ជា​ផ្នែក​មួយ​នៃ​ កម្មវិធី​អាហារ​រូបករណ៍​តាម​សាលារៀន​ ដែល​គាំទ្រ​ដោយ​កម្មវិធី​ស្បៀងអាហារ​ ពិភពលោក​តាំងពី​ឆ្នាំ​១៩៩៩​ និង​អនុវត្ដ​ ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​ ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សិ​ស្សា​ នុ​សិស្ស​ជិត​កន្លះ​លាន​នាក់​នៅ​តាម​សហ​ គម​ន៍​ដែល​ជួប​ប្រទះ​បញ្ហា​អសន្ដិសុខ​ស្បៀង​ នៅ​ក្នុង​ប្រទេស​ ។​

​ក្នុង​កាយវិការ​បង្ហាញ​អំពី​ការ​រឹតចំណង​ ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ និង​ការ​ប្ដេជ្ញា​ចិត្ដ​ ជា​ថ្មី​មក​លើ​កម្មវិធី​នេះ​ លោក​ អ៊ឹម​ សិ​ទ្ធី​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ បាន​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​កម្មវិធី​អាហារ​ រូបករណ៍​តាម​សាលារៀន​នៅ​ក្នុង​ខេត្ដ​  កំពង់ធំ​ នា​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១២​  កន្លង​ទៅ​នេះ​ ។​ នៅ​ក្នុង​ដំណើរ​ទស្សន​ កិច្ច​នោះ​ដែរ​ ក៏​មានការ​ចូល​រូ​ម​ពី​សំណាក់​ លោក​Jean​ Pierre​ de​ Margerie​ នាយក​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ ប្រទេស​កម្ពុជា​ លោក​ សាន​ វ​ឌ្ឍ​នា​ អគ្គលេខាធិការ​ង​នៃ​ក្រុមប្រឹក្សា​ស្ដារ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ និង​ គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរ​  ជាតិ​នៃ​ប្រទេស​អូស្ដ្រាលី​ (AusAID)​។​ AusAID​ គឺជា​ម្ចាស់​ជំនួយ​ដ៏​ស្ថិត​ ស្ថេ​រ​មួយ​សម្រាប់​កម្មវិធី​អាហារ​តាម​ សាលារៀន​នៅ​កម្ពុជា​ដែល​បាន​ផ្ដល់​ វិភាគទាន​១​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ និង​ ជា​អ្នកគាំទ្រ​យ៉ាង​ចម្បង​ដល់​ដំណើរការ​ រៀបចំ​យុទ្ធសាស្ដ្រ​គាំពារ​សង្គម​របស់​ រាជរដ្ឋាភិបាល​ ។​

​គណៈប្រតិភូ​បាន​ចូលរួម​ពិធី​ចែក​ អាហារូបករណ៍​ជា​សាច់ប្រាក់​នៅ​នឹង​ កន្លែង​ដែល​លោក​រដ្ឋមន្ដ្រី​ អ៊ឹម​ សិ​ទ្ធី​ បាន​ ប្រគល់​អាហារូបករណ៍​សាច់ប្រាក់​ដោយ​ ផ្ទាល់​ដៃ​ទៅ​ដល់​កុមារ​ក្រីក្រ​រៀន​ថ្នាក់​ទី​៤​ ដល់ទី​៦​ដែល​ជា​ថ្នាក់​ប្រឈម​មុខ​ខ្ពស់​ជាង​ គេ​ចំពោះ​បញ្ហា​បោះបង់​ការ​សិក្សា​ ។​

​លោក​រដ្ឋមន្ដ្រី​ អ៊ឹម​ សិ​ទ្ធី​ បាន​មាន​ ប្រសាសន៍​ថា​ “​អត្រា​បោះបង់​ការ​សិក្សា​ ខ្ពស់​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​ក្នុង​ ចំណោម​បញ្ហា​ប្រឈម​ចម្បង​នានា​ដែល​ រារាំង​ដល់​ការ​សំរេច​បាន​ជោគជ័យ​ ការ​ អប់​រំជា​សកល​នៅ​កម្រិត​បឋម​សិក្សា​។​ យើង​ចាំបាច់​ត្រូវ​គាំទ្រ​គ្រួសារ​ក្រីក្រ​ និង​ ជំរុញ​លើកទឹកចិត្ដ​ឪពុក​ម្ដាយ​ ឱ្យ​កូន​បន្ដ​ រៀន​នៅ​ក្នុង​សាលា​ ។​ កម្មវិធី​នេះ​មាន​ សក្ដានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ សម្រេច​ភារកិច្ច​នេះ​ ”​ ។​

​ការ​បញ្ឈប់​កូន​ពី​សាលារៀន​គឺជា​យន្ដ​ ការ​ដោះស្រាយ​អវិជ្ជមាន​ជា​ទូទៅ​មួយ​ ដែល​ឪពុក​ម្ដាយ​ក្រីក្រ​តែងតែ​ប្រើប្រាស់​ សម្រាប់​ដោះស្រាយ​ក្នុង​គ្រា​លំបាក​ និង​ ពេល​មាន​វិបត្ដិ​ធ្ងន់ធ្ងរ​ ។​ ការ​ផ្ទេរ​ជា​ សាច់ប្រាក់​ ឬ​ជា​ស្បៀង​ទៀងទាត់​បាន​លើក​ ទឹកចិត្ដ​ឱ្យ​ឪពុក​ម្ដាយ​រក្សា​កូន​ឱ្យ​បន្ដ​រៀន​ នៅ​ក្នុង​សាលា​ ។​
​លោក​ Jean-Pierre​ de​ Margerie​ នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ប្រចាំ​កម្ពុជា​បាន​មាន​ប្រសា​ស៍​ថា​ “​កម្ពុជា​ បាន​សំរេច​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់សំគាល់​ ក្នុង​ការ​លើកកម្ពស់​អត្រា​ចុះ​ឈ្មោះ​ចូល​ រៀន​នៅ​កម្រិត​បឋម​សិក្សា​ ។​ អាទិភាព​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ត្រូវ​ធានា​ឱ្យ​បាន​ថា​ កុមារ​ទាំងឡាយ​  ទទួល​បានការ​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ​ចាំបាច់​ដើម្បី​បន្ដ​នៅ​សាលា​ និង​ បញ្ចប់​ ការ​សិក្សា​នៅ​កម្រិត​បឋម​សិ​ស្សា​ ហើយ​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មាន​ ការ​ត្រេកអរ​ជា​ពន់ពេក​ក្នុង​ការ​ជួយ​ ក្រសួង​ឱ្យ​សំរេច​បាន​អាទិភាព​នេះ​”​ ។​ 

​កម្មវិធី​អាហារូបករណ៍​មាន​ចែង​នៅ​ក្នុង​ យុទ្ធសាស្ដ្រ​ជាតិ​គាំពារ​សង្គម​(NSPS)​ ដែល​បាន​ប្រកាស​ឱ្យ​អនុវត្ដ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ​២០១១​ដោយ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ។​ យុទ្ធសាស្ដ្រ​នេះ​អាច​ ក្លាយជា​ផ្នែក​មួយ​នៃ​ “​សំណាញ់​សុវត្ថិ​ ភាព​”​ជាតិ​សម្រាប់​ការពារ​ជន​ក្រីក្រ​បំផុត​ ដែល​បណ្ដាល​ពី​ផល​ប៉ះពាល់​ពី​វិបត្ដិ​ធ្ងន់​ ធ្ង​រ​នានា​ ។​

​ខណៈ​ពេល​ដែល​កម្មវិធី​អាហារ​ជា​ ស្បៀង​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សិ​ស្សា​ នុ​សិស្ស​ក្រីក្រ​ជិត​៦៥.០០០​នាក់​ សមាស​ ភាគ​អាហារូបករណ៍​ជា​សាច់ប្រាក់​សាក​ ល្បង​មាន​គោលដៅ​ជួយ​កុមារ​ក្រីក្រ​ជិត​ ៥.០០០​នាក់​ ដែល​ម្នាក់ៗ​ទទួល​បាន​ ៥​ដុល្លា​ក្នុង​១​ខែ​ ។​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​កម្មវិធី​ស្បៀងអាហារ​ពិភព​ លោក​ រួម​សហការ​ជាមួយ​ធនាគារ​ ពិភពលោក​ កំពុង​តែ​ធ្វើការ​វាយតម្លៃ​ ផល​ប៉ះពាល់​នៃ​អាហារូបករណ៍​ជា​សាច់​ ប្រាក់​ និង​ស្បៀង​ដែល​នឹង​ជួយ​ផង​ដែរ​ដល់​ ការ​រៀបចំ​តាក់តែង​គោលនយោបាយ​ សម្រាប់​អាហារូបករណ៍​នៅ​កម្រិត​បឋម​ សិក្សា​ដែល​យើង​រំពឹង​ថា​ អាច​នឹង​មាន​ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​ វិស័យ​អប់រំ​ឆ្នាំ​២០១៣​ ។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​  គឺជា​ភ្នាក់ងារ​ជំនួយ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ ភាព​ស្រេកឃ្លាន​ ។​ រៀង​រាល់​ឆ្នាំ​កម្មវិធី​ ស្បៀងអាហារ​ពិភពលោក​ផ្ដល់​ស្បៀង​ អាហារ​គិត​ជា​មធ្យម​ដល់​ប្រជាជន​ក្រីក្រ​ ជាង​៩០​លាន​នាក់​នៅ​ក្នុង​ប្រទេស​ជាង​៧០​ប្រទេស​ ៕