
ក្រសួងអប់រំផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ជួយសិស្សានុសិស្សងាយ រងគ្រោះនៅកម្ពុជា
ដោយ ៖ សហការី ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 14:33:46
ភ្នំពេញ ៖ មានគ្រួសារក្រីក្រជិត ៥.០០០គ្រួសារនៅក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានអាហារូបករណ៍ជា សាច់ប្រាក់ក្នុងឆ្នាំសិក្សានេះ តាមរយៈ កម្មវិធីអាហារូបករណ៍សាកល្បងដែល រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភព លោកនៃអង្គការសហប្រជាជាតិ ។
ការសាកល្បងនេះជាផ្នែកមួយនៃ កម្មវិធីអាហាររូបករណ៍តាមសាលារៀន ដែលគាំទ្រដោយកម្មវិធីស្បៀងអាហារ ពិភពលោកតាំងពីឆ្នាំ១៩៩៩ និងអនុវត្ដ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយ ដែលបានផ្ដល់អត្ថប្រយោជន៍ដល់សិស្សា នុសិស្សជិតកន្លះលាននាក់នៅតាមសហ គមន៍ដែលជួបប្រទះបញ្ហាអសន្ដិសុខស្បៀង នៅក្នុងប្រទេស ។
ក្នុងកាយវិការបង្ហាញអំពីការរឹតចំណង ភាពជាដៃគូដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដ ជាថ្មីមកលើកម្មវិធីនេះ លោក អ៊ឹម សិទ្ធី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា បានចុះទៅធ្វើទស្សនកិច្ចកម្មវិធីអាហារ រូបករណ៍តាមសាលារៀននៅក្នុងខេត្ដ កំពង់ធំ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ។ នៅក្នុងដំណើរទស្សន កិច្ចនោះដែរ ក៏មានការចូលរូមពីសំណាក់ លោកJean Pierre de Margerie នាយក កម្មវិធីស្បៀងអាហារពិភពលោកប្រចាំ ប្រទេសកម្ពុជា លោក សាន វឌ្ឍនា អគ្គលេខាធិការងនៃក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និង គណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរ ជាតិនៃប្រទេសអូស្ដ្រាលី (AusAID)។ AusAID គឺជាម្ចាស់ជំនួយដ៏ស្ថិត ស្ថេរមួយសម្រាប់កម្មវិធីអាហារតាម សាលារៀននៅកម្ពុជាដែលបានផ្ដល់ វិភាគទាន១លានដុល្លារជារៀងរាល់ឆ្នាំ និង ជាអ្នកគាំទ្រយ៉ាងចម្បងដល់ដំណើរការ រៀបចំយុទ្ធសាស្ដ្រគាំពារសង្គមរបស់ រាជរដ្ឋាភិបាល ។
គណៈប្រតិភូបានចូលរួមពិធីចែក អាហារូបករណ៍ជាសាច់ប្រាក់នៅនឹង កន្លែងដែលលោករដ្ឋមន្ដ្រី អ៊ឹម សិទ្ធី បាន ប្រគល់អាហារូបករណ៍សាច់ប្រាក់ដោយ ផ្ទាល់ដៃទៅដល់កុមារក្រីក្ររៀនថ្នាក់ទី៤ ដល់ទី៦ដែលជាថ្នាក់ប្រឈមមុខខ្ពស់ជាង គេចំពោះបញ្ហាបោះបង់ការសិក្សា ។
លោករដ្ឋមន្ដ្រី អ៊ឹម សិទ្ធី បានមាន ប្រសាសន៍ថា “អត្រាបោះបង់ការសិក្សា ខ្ពស់ជាបញ្ហាប្រឈមដ៏ចម្បងមួយក្នុង ចំណោមបញ្ហាប្រឈមចម្បងនានាដែល រារាំងដល់ការសំរេចបានជោគជ័យ ការ អប់រំជាសកលនៅកម្រិតបឋមសិក្សា។ យើងចាំបាច់ត្រូវគាំទ្រគ្រួសារក្រីក្រ និង ជំរុញលើកទឹកចិត្ដឪពុកម្ដាយ ឱ្យកូនបន្ដ រៀននៅក្នុងសាលា ។ កម្មវិធីនេះមាន សក្ដានុពលយ៉ាងសំខាន់ក្នុងការធ្វើឱ្យ សម្រេចភារកិច្ចនេះ ” ។
ការបញ្ឈប់កូនពីសាលារៀនគឺជាយន្ដ ការដោះស្រាយអវិជ្ជមានជាទូទៅមួយ ដែលឪពុកម្ដាយក្រីក្រតែងតែប្រើប្រាស់ សម្រាប់ដោះស្រាយក្នុងគ្រាលំបាក និង ពេលមានវិបត្ដិធ្ងន់ធ្ងរ ។ ការផ្ទេរជា សាច់ប្រាក់ ឬជាស្បៀងទៀងទាត់បានលើក ទឹកចិត្ដឱ្យឪពុកម្ដាយរក្សាកូនឱ្យបន្ដរៀន នៅក្នុងសាលា ។
លោក Jean-Pierre de Margerie នាយកកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជាបានមានប្រសាស៍ថា “កម្ពុជា បានសំរេចជោគជ័យដ៏គួរឱ្យកត់សំគាល់ ក្នុងការលើកកម្ពស់អត្រាចុះឈ្មោះចូល រៀននៅកម្រិតបឋមសិក្សា ។ អាទិភាព របស់ក្រសួងអប់រំ យុវជន និង កីឡា ត្រូវធានាឱ្យបានថា កុមារទាំងឡាយ ទទួលបានការគាំទ្រដែលពួកគេត្រូវការចាំបាច់ដើម្បីបន្ដនៅសាលា និង បញ្ចប់ ការសិក្សានៅកម្រិតបឋមសិស្សា ហើយ កម្មវិធីស្បៀងអាហារពិភពលោកមាន ការត្រេកអរជាពន់ពេកក្នុងការជួយ ក្រសួងឱ្យសំរេចបានអាទិភាពនេះ” ។
កម្មវិធីអាហារូបករណ៍មានចែងនៅក្នុង យុទ្ធសាស្ដ្រជាតិគាំពារសង្គម(NSPS) ដែលបានប្រកាសឱ្យអនុវត្ដជាផ្លូវការ នៅថ្ងៃទី៥ខែធ្នូឆ្នាំ២០១១ដោយសម្ដេច នាយករដ្ឋមន្ដ្រី ។ យុទ្ធសាស្ដ្រនេះអាច ក្លាយជាផ្នែកមួយនៃ “សំណាញ់សុវត្ថិ ភាព”ជាតិសម្រាប់ការពារជនក្រីក្របំផុត ដែលបណ្ដាលពីផលប៉ះពាល់ពីវិបត្ដិធ្ងន់ ធ្ងរនានា ។
ខណៈពេលដែលកម្មវិធីអាហារជា ស្បៀងបានផ្ដល់អត្ថប្រយោជន៍ដល់សិស្សា នុសិស្សក្រីក្រជិត៦៥.០០០នាក់ សមាស ភាគអាហារូបករណ៍ជាសាច់ប្រាក់សាក ល្បងមានគោលដៅជួយកុមារក្រីក្រជិត ៥.០០០នាក់ ដែលម្នាក់ៗទទួលបាន ៥ដុល្លាក្នុង១ខែ ។
ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភព លោក រួមសហការជាមួយធនាគារ ពិភពលោក កំពុងតែធ្វើការវាយតម្លៃ ផលប៉ះពាល់នៃអាហារូបករណ៍ជាសាច់ ប្រាក់ និងស្បៀងដែលនឹងជួយផងដែរដល់ ការរៀបចំតាក់តែងគោលនយោបាយ សម្រាប់អាហារូបករណ៍នៅកម្រិតបឋម សិក្សាដែលយើងរំពឹងថា អាចនឹងមាន នៅក្នុងផែនការយុទ្ធសាស្ដ្រជាតិសម្រាប់ វិស័យអប់រំឆ្នាំ២០១៣ ។
កម្មវិធីស្បៀងអាហារពិភពលោក គឺជាភ្នាក់ងារជំនួយមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោកប្រយុទ្ធប្រឆាំងនឹង ភាពស្រេកឃ្លាន ។ រៀងរាល់ឆ្នាំកម្មវិធី ស្បៀងអាហារពិភពលោកផ្ដល់ស្បៀង អាហារគិតជាមធ្យមដល់ប្រជាជនក្រីក្រ ជាង៩០លាននាក់នៅក្នុងប្រទេសជាង៧០ប្រទេស ៕
