
ចិញ្ចឹមក្រពើយកស្បែកចំណេញជាងចិញ្ចឹមក្រពើយកកូន
ដោយ ៖ នគរវត្ត ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 16:29:12
អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជំរុញឱ្យអ្នកចិញ្ចឹមក្រពើងាកមកចិញ្ចឹមក្រពើស្បែកវិញជាជាងចិញ្ចឹមយកកូនលក់ដោយហេតុថា វាមានផលចំនេញខ្ពស់ជាង ។
ការជំរុញឱ្យមានការបង្វែរមកចិញ្ចឹមក្រពើយកស្បែកនេះធ្វើឡើងតាមរយៈធ្វើសិក្ខាសាលាមួយនៅដើមខែវិច្ឆិកា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជលផលនិកអង្គការ Fauna & Flora International ដើម្បីជំរុញឱ្យអ្នកចិញ្ចឹមក្រពើសហការគ្នាចងក្រងជាសហគមដើម្បីការពារផលប្រយោជន៍របស់ខ្លួន ចេះអភិរក្សក្រពើធម្មជាតិ និងងាកមកចិញ្ចឹមក្រពើដើម្បីយកស្បែកវិញ ។
លោក ណៅ ធួក អគ្គនាយកនៃអគ្គនាយកដ្ឋានជលផលបានលើកឡើងថា ក្រសួងកសិកម្មកំពុងតែជំរុញឱ្យអ្នកចិញ្ចឹមក្រពើលក់កូនបង្វែមកចិញ្ចឹមដើម្បីលក់ស្បែកវិញ។ ព្រោះវាមានផលចំណេញច្រើនដោយទីផ្សារអន្ដរជាតិពេលនេះមានតម្រូវការច្រើន ហើយងាយស្រួលក្នុងការដឹកជញ្ជូននាំចេញទៀតផង ។ លោកមានប្រសាសន៍ថា “បើពួកគាតចិញ្ចឹមយកស្បែក ពួកគាត់អាចនឹងចំណេញច្រើន តែបើគាត់ចិញ្ចឹមយកកូនវិញគាត់អាចខាតមួយក្បាលប្រហែល១០០4 ។ លោកបន្ដទៀតថា ប្រទេសសឹង្ហបុរីមានតម្រូវការរហូតដល់២៥ម៉ឺនស្បែក ឯថៃក៏មានតម្រូវការច្រើនដែរ ។ លោកថា ឆ្នាំកន្លងទៅកម្ពុជាបាននាំចេញស្បែកពី២ពាន់ទៅ៣ពាន់ស្បែកទៅប្រទេសថៃដែរ តែត្រូវផ្អាកទៅវិញនៅពេលដែលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ។ លោកអគ្គនាយកបានឱ្យដឹងទៀតថា ស្បែកក្រពើមួយក្បាលមានតម្លៃ២០០4 ចំណែកឯកូនក្រពើមួយក្បាលថ្លៃតែ១៤4ដែលតម្លៃនេះស្ទើរតែគ្មានអ្នកទិញទៀតផង ។ មេក្រពើយកស្បែកចំណាយពេលចិញ្ចឹមជាមធ្យមតែ២ទៅ៣ឆ្នាំប៉ុណ្ណោះ ៕
