ភ្នំពេញ​វិ​វត្ត​នា​ដំណាក់កាល​ចុង​ក្រោយ​

ដោយ​ ៖ ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 13:53:39

យោង​តាម​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ក្នុង​រាជធានី​ភ្នំពេញ​គិត​មក​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​២០១១​ នេះ​មាន​ប្រជា ពល​រដ្ឋ​ជា​មន្ដ្រីរាជការ​ចំនួន​២៤%​ ជា​បុគ្គលិក​កម្មករ​២៦%​ អ្នក​ផ្ដល់​សេវាកម្ម​៣៦%​ និង​កសិករ​ចំនួន​១៤%​។​

​ផ្នែក​សង្គមកិច្ច​ឆ្នាំ​២០១០

-​គ្រួសារ​មាន​សមាជិក​ធ្វើការ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​មាន​ ២៣.៤៨​ %

-​គ្រួសារ​មាន​សមាជិក​ជា​បុគ្គលិក​កម្មករ​ឯកជន​មាន​ ២៦.៥៤​ %

-​គ្រួសារ​ប្រកប​មុខរបរ​សេវាកម្ម​មាន​ ៣៥.៦៨%

-​គ្រួសារ​ប្រកប​មុខរបរ​កសិកម្ម​មាន​ ១៤.៣២%

-​អត្រា​កុមារ​អាយុ​ ៦-១៤​ឆ្នាំ​ មិន​បាន​ចូល​រៀនមាន​ ៩.៤%

-​អត្រា​អ្នក​មិន​ចេះអក្សរ​អាយុ​ ១៥-៦០​ឆ្នាំ​ មាន​ ៩.០៤%

-​អត្រា​ស្ដ្រី​មិន​ចេះអក្សរ​អាយុ​ ១៥-៦០​ឆ្នាំ​ មាន​ ១.២៤%

-​អត្រា​គ្រួសារ​ប្រើប្រាស់​ទឹក​ម៉ាស៊ីន​មាន​ ៨១.១%

-​អត្រា​គ្រួសារ​ប្រើប្រាស់​អណ្ដូងទឹក​ស្អាត​មាន​ ៥.៩៥​ %

-​សមាមាត្រ​គ្រួសារ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​មាន​ ៩១.៥៣%

-​អត្រា​មរណ​ទារក​ (០-១០​ខែ​) ​ក្នុង​១០០០​កំណើត​មាន​ ០.៥៩%​ 

​ផ្នែក​សំណង់​នានា​ (​ស្ថិតិ​ត្រឹម​ចុងខែ​វិ​ច្ចិ​កា​ ឆ្នាំ​២០១១)

​សំណង់​អាគារ​ខ្ពស់ៗ​

-​អគារ​ចាប់ពី​ ១០​ជាន់​ ដល់​ ១៩​ជាន់​ មាន​ចំនួន​ ៥០​ អគារ​

-​អគារ​ចាប់ពី​ ២០​ជាន់​ ដល់​ ២៩​ជាន់​ មាន​ចំនួន​ ០២​ អគារ​

-​អគារ​ចាប់ពី​ ៣០​ជាន់​ ដល់​ ៣៩​ជាន់​ មាន​ចំនួន​ ០៣​ អគារ​

-​អគារ​ចាប់ពី​ ៤០​ជាន់​ ដល់​ ៤៥​ជាន់​ មាន​ចំនួន​ ០២​ អគារ​

​សរុប​ទាំងអស់​មាន​ចំនួន​ ៥៧​អគារ​ ដែល​ក្នុង​នោះ​មាន​ ១៣​អគារ​ សាង់សង់​រួច​ជា​ស្ថាពរ​ ចំណែកឯ​ ៤៤​អគារ​ទៀត​ កំពុង​ដំណើរការ ។​

ស្ពាន​អាកាស​២​ ៖​ ក្បាលថ្នល់​ -​ពេទ្យ​លោកសង្ឃ​

​បុរី​ដែល​បាន​សាងសង់​ក្នុង​រាជធានី​

​ចំនួន​បុរី​ដែល​បាន​សាងសង់​សរុប​មាន​ ៧៧​កន្លែង​ ក្នុង​នោះ​មាន​សង់​នៅ​តាម​បណ្ដា​ខណ្ឌ​ដូច​ខាងក្រោមៈ​

-​ខណ្ឌដង្កោ​ មាន​បុរី​ចំនួន​ ២៧​កន្លែង​

-​ខណ្ឌឫស្សីកែវ​ មាន​បុរី​ចំនួន​ ១៧​កន្លែង​

-​ខណ្ឌ​សែន​សុខ​ មាន​បុរី​ចំនួន​ ១៩​កន្លែង​

-​ខណ្ឌមានជ័យ​ មាន​បុរី​ចំនួន​ ០៨​កន្លែង​

-​ខណ្ឌចំការមន​ មាន​បុរី​ចំនួន​ ០៤​កន្លែង​

-​ខណ្ឌទួលគោក​ មាន​បុរី​ចំនួន​ ០២​កន្លែង​

ផ្នែក​គមនាគមន៍​

​រាជធានី​ភ្នំពេញ​មាន​ស្ពាន​សរុប​ចំនួន​ ២៧​ ដែល​មាន​ប្រវែង​សរុប​ ៥,៤២៩,១៧​ម៉ែត្រ​ ក្នុង​នោះ​មាន​ផ្លូវ​កៅស៊ូ​ AC​ ផ្លូវ​កៅស៊ូ​ DBST​ ផ្លូវ​បេតុង​សរុប​ ១,៣៧៩,៤៨៧,០០​ ម៉ែត្រ​ ។​

ស្ថិតិ​យានយន្ដ​ (​ ខែសីហា​ ២០០៦​ ដល់​ ខែសីហា​ ២០១១​ )

​ចំនួន​យានយន្ដ​ដែល​បាន​ចុះបញ្ជី​រួម​មាន​

១.​រថយន្ដ​ធុន​តូច​ ៩៤,៧៨២​ គ្រឿង​

២.​រថយន្ដ​ធុន​ធំ​ ៨,២១៣​ គ្រឿង​

៣.​ទោចក្រយានយន្ដ​ ៥៦២,៦២៣​ គ្រឿង​

៤.​ត្រីចក្រយានយន្ដ​ ១,១៣៧​ គ្រឿង​

៥.​ទោចក្រយានយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ ៣,៣៣៦​ គ្រឿង​ ៕