ក្រុមគាំទ្រ​ក្លិប​សារិកា​ព្រៃ​ New​ Castle​ ដង្ហែ​មឈូស​ជុំវិញ​ពហុ​កីឡដ្ឋាន​

ដោយ​ ៖ សាធី ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 16:05:57

​ក្រុម​អ្នកគាំទ្រ​ក្លិប​ NewCastle​ បាន​ ប្រើប្រាស់​គ្រប់​វិធីសាស្ដ្រ​ក្នុង​នោះ​រួម​ មាន​ទាំង​ការ​បង្កើត​ពិធី​បុណ្យសព​ ដង្ហែ​ មឈូស​ជុំវិញ​ពហុ​កីឡដ្ឋាន​ ដើម្បី​ប្រឆាំង​ ទៅ​នឹង​គោលនយោបាយ​របស់​ប្រធាន​ ក្លិប​ Mike​ Ashley​ ។​

​ការ​សម្រេចចិត្ដ​ផ្លាស់​ប្ដូរ​ឈ្មោះ​ពហុ​ កីឡដ្ឋាន​ St​ James´​ Park​ ទៅ​ជា​ Sport​ Direct​ Arena​ របស់​ប្រធាន​ក្លិប​ Mike​ Ashley​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ គាំទ្រ​ ។​ ក្រុម​អ្នកគាំទ្រ​ចាត់​ទុក​ថា​ ម្ចាស់​​ក្លិប​បាល់ទាត់​នេះ​មិន​បាន​យកចិត្ដ​ទុក​ ដាក់​ដល់​ប្រពៃណី​របស់​ក្លិប​នោះ​ឡើយ​ ដោយ​គិតតែ​ប្រាក់​ហូរ​ចូល​ហោប៉ៅ​របស់​ ខ្លួន​តែ​ប៉ុណ្ណោះ​ ។​

​ឈ្មោះ​ថ្មី​ Sport​ Direct​ Arena​ ជា​ ឈ្មោះ​ក្រុមហ៊ុន​របស់​លោក​ Mike​ Ashley​ ។​ ប្រធាន​ក្លិប​ NewCaslte​ រូប​ នេះ​បាន​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ នោះ​នឹង​ជួយ​ឱ្យ​ក្លិប​ទាក់ទាញ​អ្នក​វិនិយោគ​ កាន់តែ​ច្រើន​ថែម​ទៀត​ ក្នុង​នោះ​មាន​ ទាំង​ការ​ទិញ​ពហុ​កីឡដ្ឋាន​ទៀត​ផង​ ។​ លោក​ Mike​ Ashley​ នឹង​ធ្វើការ​ជាមួយ​ ដៃគូ​នានា​ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ក្លិប​ New​ Castle​ ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ក្នុង​ ការ​ពង្រឹង​ក្លិប​ឱ្យ​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត​ ។​

​ចំពោះ​គម្រោង​ផ្លាស់​ប្ដូរ​ទាំងនោះ​ ធ្វើ​ ឱ្យ​ក្រុម​អ្នកគាំទ្រ​បង្ហាញ​ការ​ខឹងសម្បា​ យ៉ាង​ខ្លាំង​ ហើយ​ធ្វើ​បាតុកម្ម​ឱ្យ​លោក​ ចាក​ចេញពី​ក្លិប​ទៀត​ផង​ ។​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​ ក្រុមគាំទ្រ​របស់​ NewCastle​ បាន​ធ្វើ​បាតុកម្ម​តាម​ក្បួន​ដង្ហែ​សាកសព​ ដែល​នៅ​ខាង​មុខ​មឈូស​ដាក់​ឈ្មោះ​ ពហុ​កីឡដ្ឋាន​ទៀត​ផង​ ។​ ក្រុម​បាតុករ​ គាំទ្រ​ក្លិប​ NewCastle​ ពួក​គេ​មិន​ចង់ឱ្យ​ បាត់បង់​ឈ្មោះ​ ដែល​មាន​រយៈពេល​ ១២០​ឆ្នាំ​នោះ​ឡើយ​ ។​ ក្រុម​អ្នកគាំទ្រ​ចង់​ ឱ្យ​មេដឹកនាំ​ក្លិប​បច្ចុប្បន្ន​ដឹង​ច្បាស់​ថា​ ក្លិប​តែងតែមាន​អ្នកគាំទ្រ​តាម​ការពារ​ជា​និច្ច​ ៕