សត្វទន្សាយយក្សដែលមានប្រវែង ១,៣ម៉ែត្រ

ដោយ​ ៖ ម៉ៅ បុបា្ផមករា ថ្ងៃទី 22 តុលា 2010ម៉ោង 16:11:02

Darius គឺ​ជា​ឈ្មោះ​សត្វ​ទន្សាយ​មួយ​ក្បាល​ ​ដែល​គេ​ចាត់​ទុក​ថា​ ​ស្ថិត​ក្នុង​ហ្វូង​សត្វ​ទន្សាយ​ ​ម្យ៉ាង​ ​ដែល​មាន​ប្រវែង​ ​១,៣ម៉ែត្រ​ ​និង​មាន​ ​ទម្ងន់​ ​២២ គីឡូក្រាម​ ​។

សត្វ​ទន្សាយ Darius ទើប​តែ​មាន​អាយុ​១២ ខែ​ប៉ុណ្ណោះ​ ​សព្វ​ថ្ងៃ​វា​ស៊ី​ផ្លែ​កា​រ៉ុ​ត​ចំនួន ១២ផ្លែ​ ​ស៊ី​ ​ផ្លែ​ប៉ោម​៦ផ្លែ​ ​និង​ស្ពៃ​ក្ដោប​ប្រចាំ​ថ្ងៃ​ ​។

លោក​ស្រី Annette​ ​Exnarus អាយុ​៥៩ ឆ្នាំ​ ​ជា​អ្នក​បង្កាត់​ពូជ​ទន្សាយ​នៅ​អង់គ្លេស​ ​បាន​ឱ្យ ដឹង​ថា​ ​លោក​ស្រី​មាន​សត្វ​ទន្សាយ​ដល់​ទៅ​៤ពូជ​ ​ខុ​សៗ​គ្នា​ហើយ Darius ត្រូវ​បាន​ចុះ​ក្នុង​សៀវភៅ Guiness​ ​book រួច​ហើយ​ដែរ​ ​ដែល​បាន​ចាត់ចូល​ជា​ ​សត្វ​ទន្សាយ​កម្រ​ ​និង​ ​មាន​ប្រវែង​វែង​ ​ជា​សត្វ​ ​ទន្សាយ​ខ្នាត​យ​ក្ស​ ​ដែល​ពិភព​លោក​មិន​ ​ធ្លាប់​បាន​ឃើញ​វា​ ​។

លោក​ស្រី Annette បាន​បន្ថែម​ថា Darius ទើប​តែ​ស្ថិត​ក្នុង​វ័​យ​លូត​លាស់​ ​ដូច្នេះ​អ្វី​ដែល​គួរ​ ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ ​គឺ​វា​អាច​រីក​មាឌ​ធំ​ ​នឹង​មាន​ ​ប្រវែង​វែង​ទៀត​សម្រាប់​ពេល​អនាគត​៕