
ដង្ហែទីងមោងយក្សរូបសត្វជិតផុត ពូជលើកទី៦នៅក្នុងខេត្ដសៀមរាប
ខេត្ដសៀមរាប ៖ មនុស្សម្នាជាច្រើន ពាន់នាក់បាននាំគ្នាឈរយ៉ាងកកកុញនៅតាមដងផ្លូវមួយចំនួន ដែលមានក្បួន ដង្ហែទីងមោងយក្សឆ្លងកាត់ ។ ពួកគេ ម្នាក់ៗប្រឹងប្រជ្រៀតគ្នាដើម្បីបានឈរនៅ ខាងមុខព្រោះថា ពួកគេពុំងាយនឹងបាន ឃើញទីងមោងដែលមានទំហំធំៗយ៉ាងដូច្នេះទេ ។
ការដង្ហែក្បួនទីងមោងយក្សនេះ គឺជា ព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទី៦ ដែលរៀប ចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល ចំនួន១៤នៅក្នុងខេត្ដសៀមរាប ។ ព្រឹត្ដិ ការណ៍នេះ បានធ្វើឡើងកាលពីយប់ទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ។
ទីងមោងទាំងនោះ ត្រូវបានគេធ្វើ ឡើងជារូបសំណាកបុព្វបុរសខ្មែរដែល មានស្នាដៃ ដូចជារូបសម្ដេចព្រះសង្ឃ រាជជួនណាត និងរូបសត្វផ្សេងៗ ។
តាមការឱ្យដឹងពីលោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកម្មវិធីដង្ហែក្បួនទីងមោង នេះបានថ្លែងថា វាគឺជាព្រឹត្ដការណ៍ដ៍ភ្ញាក់ ផ្អើលលើកទី៦នៅក្នុងខេត្ដសៀមរាប ហើយវាក៏បានក្លាយទៅជាព្រឹត្ដការណ៍ទេសចរណ៍មួយនៅក្នុងខេត្ដនេះផងដែរ ព្រោះមានភ្ញៀវទេសចរជាច្រើន។ លោកបន្ដថា មានអ្នកទេសចរដែលធ្លាប់ បានចូលរួមក្នុងកម្មវិធីនេះកាលពីឆ្នាំ មុនៗនៅឆ្នាំនេះពួកគាត់បានមកចូល រួមម្ដងទៀត ។
លោក អ៊ុន សុវ៉ាន់ បញ្ជាក់ថា ក្រៅ ពីជាព្រឹត្ដិការណ៍ទាក់ទាញអ្នកទេសចរ ការដង្ហែក្បួនមួយនេះបានបង្ហាញឱ្យមនុស្ស ជំនាន់ក្រោយបានដឹង និងស្គាល់អំពីប្រភេទ ពូជសត្វមួយចំនួនដែលបានបាត់បង់ពូជ និងកំពុងប្រឈមការគំរាមកំហែងនៅ ក្នុងប្រទេសកម្ពុជា ហើយទាមទារឱ្យយើង ទាំងអស់គ្នាជួយការពារ ។
ចំណែកលោក ភោគ សម្ភស្ស គ្រូ អប់រំបរិស្ថាននៃមជ្ឈមណ្ឌលអង្គការ សម្រាប់អភិវឌ្ឈន៍ជីវៈចម្រុះ(ACCB)បានឱ្យដឹងថា សត្វដែលកំពុងប្រឈមនឹង ការបាត់បង់ពូជនោះ គឺមានសត្វដំរីអាស៊ី សត្វទោច សត្វខ្លាដំបងឥណ្ឌូចិន សត្វខ្លា ឃ្មុំអាស៊ីខ្មៅ ខ្លារខិន ភេរោមទន់ ខ្ទីង និងរញី ជាដើម ។ លោកបន្ដថា ក្រៅពី នោះក៏មានប្រភេទសត្វស្លាបដែលកំពុងប្រឈមនឹងការគំរាមកំហែងផុតពូជ ដែរដូចជាសត្វត្រយ៉ងធំ ត្រយ៉ងក.ស ត្រដក់ធំ ក្រសារ ទាស្លាបស ក្ងោក និង សត្វត្មាត ។ លោកបានបន្ដថា បញ្ហា ដែលធ្វើឱ្យបាត់បង់ពូជ និងកំពុងតែប្រឈម និងការបាត់បង់ពូជសត្វទាំងនេះ គឺបណ្ដាល មកពីការបាត់បង់ព្រៃឈើការតាម ប្រមាញ់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗដើម្បីយកសាច់សត្វទាំងនេះធ្វើជាអាហារ និងលក់យកប្រាក់ ៕
