ឆ្នាំម្សាញ់ ពង្សមនុស្សប្រុស (ធាតុភ្លើង)

ដោយ​ ៖ |ថ្ងៃទី 03 សីហា 2010 ម៉ោង 10:09:00

ថ្ងៃ​ព្រ​ហ​ស្ប​តិ៍៖​ ​រាសី​ថ្ងៃ​នេះ​ឡើង​ខ្ពស់​ ​។ រាល់​ការងារ​ ​តូច​ធំ​ធ្ងន់​ស្រាល​ដែល​លោក​អ្នក​ត្រូវ​ ​រ៉ាប់រង​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នេះ​ ​មិន​មាន​អ្វី​គួរ​ ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ទេ​ ​ពីព្រោះ​ភាព​វាង​ ​វៃ​របស់​លោក​អ្នក​ ​និង​ការ​រួម​សហ​ការ​ ​ពី​អ្នក​នៅ​ក្នុង​អង្គ​ភាព​ជាមួយ​គ្នា​បាន​ ​ជ​ម្រុ​ញ​ឱ្យ​កិច្ច​ការ​ទាំង​អស់​នោះ​ ​មាន​ ​ភាព​រលូន​ទៅ​មុខ​និង​ទទួល​បាន​ផល​ល្អ​គួរ​ ​ជា​ទី​គាប់​ចិ​ត្ដ​ ​។ ចំពោះ​អ្នក​ប្រកប​មុខ​របរ​ ​រក​ស៊ី​ជួញ​ដូរ​វិញ​ ​មាន​ការ​រីក​លូត​លាស់​ ​ទៅ​មុខជា​លំដាប់​ ​ហើយ​បើ​មាន​អ្នក​ជំពាក់​ ​លុយ​ទារ​មិន​បាន​កាល​ពី​ពេល​មុន​នោះ​ ​ពេល​នេះ​ត្រូវ​បាន​គេ​យក​មក​សង​វិញ​ ​។