
អគ្គិភ័យឆេះផ្ទះលោកមេឃុំពន្លៃ ខូចខាតទ្រព្យសម្បតិ្តអស់ច្រើន
ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ផ្ទះសង់អំពីឈើ ប្រក់ ស័ង្កសី របស់លោកមេឃុំពន្លៃ ឈ្មោះ ខៀវ សំភុយ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបានរង នូវអគ្គិភ័យឆេះកាលពីម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២។
មូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យនេះ គេនៅមិនទាន់ដឹងប្រាកដនៅឡើយ។ ពលរដ្ឋរស់នៅកន្លែងកើតហេតុបាននាំគ្នាជួយអន្តរាគមន៍ពន្លត់ភ្លើងដែរ ប៉ុន្តែនៅតែមិនអាចពន្លត់ភ្លើងបបាន ៕
