Nokia Asha 302 ចេញ​លក់​នៅ​កម្ពុជា​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 02 មីនា 2012ម៉ោង 10:28:16

ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​០១​ខែ​មិនា​កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ទូ​ស័ព្ទ​ប៊ូ​តុង Qwerty ដ៍​ស្រស់ស្អាត​ម៉ូ​ដែល Nokia Asha 302 ជា​ទូ​ស័ព្ធមាន​ដំណើរការលឿន និង​ផ្ដល់​ភាពងាយស្រួល​ជួន​អ្នកប្រើប្រាស់ ជាពិសេស​យុវវ័យ​ដែល​និយម ទាក់ទង​មិត្តភក្តិ​ជាប្រចាំ​រៀងរាល់ថ្ងៃ​តាមរយៈ​ហ្វេ​សប៊ុក អ៊ីមែល កម្មវិធី​ជជែក Whatsapp or Messengers ដទៃទៀត​។​

Nokia Asha 302 បំពាក់​ដោយ​អង្គ​ចងចាំ (Processor) ទំហំ​រហូត​ទៅ​ដល់ ១ GHz ដែល​កំរ​និង​មាន​នៅ​ក្នុង​ទូ​ស័ព្ទ​ប្រភេទ Qwerty ទូទៅ​នៅ​លើ​ទីផ្សា​នាពេល​បច្ចុប្បន្ន​នេះ​។​

​លោក Jerry Manus អគ្គនាយក​នៃ​ប្រតិបត្តិការ Nokia ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ក្រៅពី​មាន​អង្គ​គណនា​ទំហំ 1GHz,Nokia Asha 302 គឺជា​ទូរស័ព្ទ 3.5G ដែល​មាន​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​។ គូប​ផ្សំ​ជាមួយនឹង​បច្ចេកវិទ្យា​បង្រួម ទំហំ​នៃ Nokia Browser ទៀត​នោះ​ធ្វើ​ឲ្យ​ការប្រើប្រាស់​អ៊ិន​ធើ​ណិតនិ​ង​ការទាញយក​ទិន្នន័យម​ក​ប្រើប្រាស់ ដំណើរ​កណ​សាន្ត​កាន់តែ​លឿន​និង​ចំណាយ​កាន់តែ​តិច​។​

​លោក​Jerry Manus បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ “Nokia Asha 302 អាច​ភ្ជាប់​អ៊ិន​ធើ​ណិតដោយ​មិន​ប្រើ​ខ្សែ (​ឫ​និយាយ​ម្យ៉ាងទៀត​បាន​ថា​វា​មាន Wifi) ហើយ​មាន​កម្មវិធី Messenger ដ៍​ពេញនិយម​មួយទៀត​ភ្ជាប់​មក​ជាមួយ​ស្រាប់​គឺ Whatsapp ។ ដូច្នេះ​ប្រសិនបើ​អ្នកប្រើប្រាស់ ភា្ជ​ប់​ទូរស័ព្ទទៅ​និង​អ៊ិន​ធើ​ណិ​ត Wifi នោះ​ការទំនាក់ទំនង​គ្នា​តាមរយៈ Chat,​ផ្ញើរ​រូបភាព ផ្ញើរ​វីដេអូ ផ្ញើរ File សំលេង​ទៅ​វិញ​ទៅ​មក​ជាមួយ​មិត្តភក្តិ​យ៉ាង​សប្បាយ ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ថ្លៃ​ទិន្នន័យ​” ។ 

​លក្ខណៈ​ពិសេស​បន្ទាប់បន្សំ​ផ្សេង​ទៀត​នៃ​ទូរស័ព្ទ Nokia Asha 302 រួមមាន​ដូចជា ៖ ម៉ាស៊ីន​ថត​មាន​ទំហំ 3.2 មេហ្កា​ភិ​សែស មាន​ប៊ូ​តុង Shortcut សំរាប់​ចុច​ភ្ជាប់​អ៊ិន​ធើ​ណិ​ត Wifi សំរាប់​ផ្ញើរ​សារ ផ្ញើរ​អ៊ិមែល និង​សំរាប់​លេង​ហ្វេ​សប៊ុក​។ វា​មាន​បី​ពណ៌​គឺមាន ពណ៌​ប្រផេះ​ចាស់ ពណ៌​ស និង​ពណ៌​ក្រហម ហើយ​មាន​ដាក់​លក់​នៅ​ទីផ្សារ​ចាប់ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មិនា​នេះ​ត​ទៅ​ក្នុង​តំលៃ​លក់រាយ​ធម្មតា​155ដុល្លារ ៕