
Nokia Asha 302 ចេញលក់នៅកម្ពុជា
ភ្នំពេញៈ កាលពីថ្ងៃទី០១ខែមិនាកន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានប្រារព្ធពិធីសម្ពោធទូស័ព្ទប៊ូតុង Qwerty ដ៍ស្រស់ស្អាតម៉ូដែល Nokia Asha 302 ជាទូស័ព្ធមានដំណើរការលឿន និងផ្ដល់ភាពងាយស្រួលជួនអ្នកប្រើប្រាស់ ជាពិសេសយុវវ័យដែលនិយម ទាក់ទងមិត្តភក្តិជាប្រចាំរៀងរាល់ថ្ងៃតាមរយៈហ្វេសប៊ុក អ៊ីមែល កម្មវិធីជជែក Whatsapp or Messengers ដទៃទៀត។
Nokia Asha 302 បំពាក់ដោយអង្គចងចាំ (Processor) ទំហំរហូតទៅដល់ ១ GHz ដែលកំរនិងមាននៅក្នុងទូស័ព្ទប្រភេទ Qwerty ទូទៅនៅលើទីផ្សានាពេលបច្ចុប្បន្ននេះ។
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា និងឡាវបានមានប្រសាសន៍បញ្ជាក់ថា “ក្រៅពីមានអង្គគណនាទំហំ 1GHz,Nokia Asha 302 គឺជាទូរស័ព្ទ 3.5G ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធើណិត។ គូបផ្សំជាមួយនឹងបច្ចេកវិទ្យាបង្រួម ទំហំនៃ Nokia Browser ទៀតនោះធ្វើឲ្យការប្រើប្រាស់អ៊ិនធើណិតនិងការទាញយកទិន្នន័យមកប្រើប្រាស់ ដំណើរកណសាន្តកាន់តែលឿននិងចំណាយកាន់តែតិច។
លោកJerry Manus បានបញ្ជាក់បន្ថែមទៀតថា ៖ “Nokia Asha 302 អាចភ្ជាប់អ៊ិនធើណិតដោយមិនប្រើខ្សែ (ឫនិយាយម្យ៉ាងទៀតបានថាវាមាន Wifi) ហើយមានកម្មវិធី Messenger ដ៍ពេញនិយមមួយទៀតភ្ជាប់មកជាមួយស្រាប់គឺ Whatsapp ។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ ភា្ជប់ទូរស័ព្ទទៅនិងអ៊ិនធើណិត Wifi នោះការទំនាក់ទំនងគ្នាតាមរយៈ Chat,ផ្ញើររូបភាព ផ្ញើរវីដេអូ ផ្ញើរ File សំលេងទៅវិញទៅមកជាមួយមិត្តភក្តិយ៉ាងសប្បាយ ដោយមិនចាំបាច់ចំណាយលើថ្លៃទិន្នន័យ” ។
លក្ខណៈពិសេសបន្ទាប់បន្សំផ្សេងទៀតនៃទូរស័ព្ទ Nokia Asha 302 រួមមានដូចជា ៖ ម៉ាស៊ីនថតមានទំហំ 3.2 មេហ្កាភិសែស មានប៊ូតុង Shortcut សំរាប់ចុចភ្ជាប់អ៊ិនធើណិត Wifi សំរាប់ផ្ញើរសារ ផ្ញើរអ៊ិមែល និងសំរាប់លេងហ្វេសប៊ុក។ វាមានបីពណ៌គឺមាន ពណ៌ប្រផេះចាស់ ពណ៌ស និងពណ៌ក្រហម ហើយមានដាក់លក់នៅទីផ្សារចាប់ពីសប្តាហ៍ទីពីរនៃខែមិនានេះតទៅក្នុងតំលៃលក់រាយធម្មតា155ដុល្លារ ៕
