ក្លិប​កម្សាន្ដ FLY ជាទី​ពេញនិយម​កំពុង​ធ្វើ​ឱ្យ​យុវវ័យ​ក្រោម​អាយុ​១៨​ឆ្នាំ​ភ្លើតភ្លើន​

ដោយ​ ៖ ស.សម ថ្ងៃទី 02 មីនា 2012ម៉ោង 11:48:21

​ភ្នំពេញ ៖ ក្លិប​កម្សាន្ដ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​សាលា​រាជធានី ក៏ដូចជា អាជ្ញាធរ​ខណ្ឌ​តែងតែ​ហាមឃាត់ និង​តម្រូវ​ឱ្យ​អ្នកធ្វើអាជីវកម្ម​មក​ធ្វើ​កិច្ចសន្យា​ជា មួយ​អាជ្ញាធរ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្មេង​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ចូលទៅ​កម្សាន្ដ នៅ​ទីនោះ​ទេ ។ ប៉ុន្ដែ​ករណី​ក្លិប​កម្សាន្ដ FLY បែរជា​មាន​ភាព​ធូររលុង​អនុញ្ញាតឱ្យ​ក្មេង ទាំងប្រុស​ទាំងស្រី​ក្រោម​អាយុ​១៨​ឆ្នាំ​ចូលទៅ​រាំរែក​កម្សាន្ដ​សប្បាយ​ឱបរឹត​គ្នា ធ្វើឱ្យ ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​សាលារៀន​ក្បត់​ទំនុកចិត្ដ​ឪពុកម្ដាយ និង​អាណាព្យាបាល ថែម​ទៀត ។

គេ​អះអាង​ថា ក្លិប​កម្សាន្ដ FLY ពិតជា​មាន​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ ចូល​រាំរែក​កម្សាន្ដ​មែន ពីព្រោះ​កាលពី​យប់​ថ្ងៃទី​២៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១២ មាន​ស្ដ្រី វ័យ​ចំណាស់​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់ នៅមុខ​ក្លិប​នេះ និង​បាន​បញ្ជាក់ថា កូន ស្រី​និង​ចៅស្រី​របស់​គាត់​បាន​បាត់​ពី​ផ្ទះ មិន​ចូល​សាលា​ពេញ​១​ថ្ងៃ ហើយ​ត្រូវបាន គេ​ឃើញ​ថា ពួកគេ​នាំគ្នា​ចូល​ទៅ​សប្បាយ ក្នុង​ក្លិប​កម្សាន្ដ FLY ដែល​មាន​ទីតាំង ស្ថិតនៅ​ផ្លូវ​លេខ​១០៥ កែង​នឹង​ផ្លូវ​លេខ ២៤២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។

​ស្ដ្រី​ម្នាក់​ក្នុងចំណោម​២​នាក់​ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹងថា ចៅស្រី និង​កូនស្រី​របស់​គាត់​ពុំ​បាន​ចូល​ផ្ទះ​គេច ពី​សាលា ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​មក ចូល​កម្សាន្ដ​ក្នុង​ក្លិប​នេះ​មានឈ្មោះ​ឌឹ​ម ឌី​យ៉ាម៉​ង់ ភេទ​ស្រី អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់ ទី​១០​នៃ​វិទ្យាល័យ​បាក់​ទូក និង​ម្នាក់​ទៀត ដែល​ត្រូវជា​ម្ដាយមីង​ឌឹ​ម ឌី​យ៉ាម៉​ង់ ឈ្មោះ​កែវ មុន្នី​រ័ត្ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ដែល​ពួកគេ​ទាំង​២​នាក់​ក្បត់​ទំនុកចិត្ដ អាណាព្យាបាល ហើយ​រឿង​នេះ​ត្រូវបាន ឪពុកមា​ពួកគេ​ប្រាប់​ទៅ​ម្ដាយ​និង​យាយ ទើប​គាត់​ព្យាយាម​មក​កាន់​ទី​នេះ ។​
​ស្ដ្រី​រូប​នេះ​បាន​បន្ដថា ក្រោយពី​ទទួល បាន​ដំណឹង​នេះ​ភ្លាម រូបគាត់​បាន​ព្យាយាម មក​យក​កូន​ចេញពី​ក្លិប​កម្សាន្ដ FLY ចំណែកឯ​ចៅស្រី​របស់​គាត់​ឈ្មោះ​កែវ មុន្នី​រ័ត្ន ពុំបាន​យក​ចេញ​នោះទេ ពីព្រោះ ក្រុម​សន្ដិសុខ​ការពារ​នៅ​ខាង​មុខ​ក្លិប មិន​អនុញ្ញាត​ឱ្យ​ចូល ព្រមទាំង​ធ្វើការ​ស្ដី បន្ទោស​ដល់​រូបគាត់​ថា​មក​រំខាន ធ្វើឱ្យ មាន​ការភ្ញាក់ផ្អើល​នៅ​កន្លែង​ក្លិប​របស់ ពួកគេ ។ លុះដល់​វេលា​ម៉ោង​៨​យប់ គាត់​នៅតែ​រង់ចាំ​មើល​បន្ដ​ទៀត តែ​ពុំ ឃើញ​ចេញ​មក​ទេ​ហើយ​ខាង​សន្ដិសុខ​ក៏ នៅតែ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ដែរ ទើប ករណី​នេះ​មាន​ការភ្ញាក់ផ្អើល​ដឹង​ដល់ សមត្ថកិច្ច ក៏​ចុះ​មក​ធ្វើ​អន្ដរាគមន៍​ភ្លាមៗ ។​

​គួររំលឹកថា ទីតាំង​ក្លិប​កម្សាន្ដ FLY ខាងលើនេះ កន្លង​ទៅ​តែង​បង្កឱ្យមាន បញ្ហា​អសន្ដិសុខ​ផ្សេងៗ​ជា​ញឹកញាប់ ដែល​បណ្ដាល​មក​ពី​ក្រុម​ក្មេង​ទំនើង ដែល ជា​សិស្សសាលា​ភាគច្រើន​គេចវេះ​ពី សាលារៀន ក្បត់​ទំនុកចិត្ដ​ឪពុកម្ដាយ ចូល​មក​ស៊ីផឹក​សប្បាយ​រាំរែក​ងប់ងុល រួច​ហើយ​បង្ក​ឱ្យមាន​ទំនាស់​ដេញ​វាយ កាប់​ចាក់​គ្នា​ប្រសេចប្រសាច​រំខាន​ដល់ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន ។
​ពាក់ព័ន្ធ​ទៅនឹង​ក្លិប​កម្សាន្ដ FLY អនុញ្ញាត​ឱ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ចូល រាំ​កម្សាន្ដ ក៏​ដូចជា​មាន​បញ្ហា​ទំនាស់ វាយតប់​គ្នា​ជា​ញឹកញាប់​នោះ លោក យិន សាន អធិការ​នគរបាល​ខណ្ឌ​៧​មករា បាន​ឱ្យ​នគរ​វត្ដ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង នេះ​ខាង​នគរបាល​ពុំ​ហ៊ាន​ទៅ​ប៉ះពាល់ ឬ បិទ​អាជីវកម្ម​នោះទេ មានតែ​អាជ្ញាធរ សង្កាត់ ខណ្ឌ​តែប៉ុណ្ណោះ​ដែល​បាន​ចេញ អាជ្ញា​បណ្ណ​ឱ្យធ្វើ​អាជីវកម្ម ទើប​មាន សិទ្ធិ​បិទ ឬក៏​បង្កើត​គណៈកម្មការ​ពិនិត្យ​ពី ភាពមិនប្រក្រតី​នេះ បើសិនជា​មាន​បញ្ហា វិវាទ​កើតឡើង ក៏​ដូចជា​មាន​បណ្ដឹង​ណា មួយ​ពី​អាណាព្យាបាល​របស់​ក្មេង​ប្ដឹង​មក កាន់​សមត្ថកិច្ច​នោះ ។

​លោក​សោម សុវណ្ណ អភិបាលខណ្ឌ ៧​មករា បាន​ឱ្យ​នគរ​វត្ដ​ដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១២​ថា ចំពោះ​ក្លិប​កម្សាន្ដ​ទាំងអស់ លោក​បាន ឱ្យ​ម្ចាស់​បើក​អាជីវកម្ម មក​ធ្វើ​កិច្ចសន្យា ច្បាស់លាស់​គ្រប់​ទីកន្លែង ជាពិសេស​មិន អនុញ្ញាត​ឱ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ចូល ជាដាច់ខាត ។ ម្យ៉ាងវិញទៀត​ជា​គោល ការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ មិន អនុញ្ញាត​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ យាមកាម​នៅ​ទីនោះ​ទេ លើកលែងតែ ពេលយប់ គឺ​មាន​ការ​ល្បាត​របស់​សមត្ថ កិច្ច​ដើម្បី​ការពារ​សន្ដិសុខ ។ លោក អភិបាល​បាន​បន្ដទៀតថា កន្លង​មក​ក្លិប កម្សាន្ដ FLY នេះ​ពេល​ថ្ងៃ​គ្មាន​ខាង​កង កម្លាំងប្រដាប់អាវុធ​ទៅ​យាមកាម​ទេ គឺ មាន​តែ​ពេល​យប់ នៅពេល​ដែល​ម្ចាស់ ធេ​*​្វី​អាជីវកម្ម​ពឹងពាក់​ក្រុម​ល្បាត​ដើម្បី ការពារ​តែ​ប៉ុណ្ណោះ ។ លោក​អភិបាល​បាន បញ្ជាក់ថា ប្រសិនបើ​ក្លិប​កម្សាន្ដ​នេះ​ពិត ជា​មាន​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ ចូលទៅ កម្សាន្ដ​និង​មាន​កងកម្លាំងប្រដាប់អាវុធ ទៅ​យាមកាម​នោះ លោក​នឹង​មាន​វិធាន ការតាមដាន​និង​ចុះ​ត្រួតពិនិត្យ ។

​សព្វ​ថ្ងៃ​ក្រុម​សង្គមងងឹត​កំពុងតែ​អូស ទាញ​សិស្សសាលា​ក្មេងៗ​ឱ្យ​ភ្លេច​បាយ ភ្លេច​ទឹក វក់វី ងប់ងុល​នឹង​ក្លិប​កម្សាន្ដ សប្បាយ​រាំរែក ក៏​ដូចជា​ហាង​កាហ្វេ​មួយ ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បើក ធ្វើ​អាជីវកម្ម​ប្រើប្រាស់​គ្រប់​មធ្យោបាយ ក្នុង​ការអូសទាញ​យុវវ័យ​ឱ្យទៅ​កៀក កើយ​សប្បាយ​នៅក្នុង​ទីតាំង​របស់​ខ្លួន ដែល​រៀបចំ​ជា​លក្ខណៈ​បិទបាំង​លាក់ លៀម ផ្ដល់ឱកាស​ឱ្យ​ក្រុម​ក្មេងៗ​ទាំង នោះ​ញៀន​ដក​ខ្លួន​ពុំ​រួច ។ ដូច្នេះ​អាជ្ញាធរ សមត្ថកិច្ច ក៏​ដូចជា​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ គួរតែ មាន​ការ​យកចិត្ដទុកដាក់​ទប់​ស្កាត់ការ ធ្វើ​អាជីវកម្ម​មិន​គោរព​ច្បាប់​ប្រភេទ នេះ​ផង​ដែរ ចៀសវាង​សិស្សសាលា​ក្មេងៗ ប្រុស​ស្រី​ដែល​ជា​សសរទ្រូង​នៃ​ប្រទេស ជាតិ​របស់​យើង បាត់បង់​អនាគត​ដោយ សារ​តែ​ភាព​ភ្លើតភ្លើន និង​ការកម្សាន្ដ ដែល​មាន​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ហើយ​ខ្វះ​ការទទួលខុសត្រូវ​ពី​អាជ្ញាធរ មូលដ្ឋាន ។ ពិសេស​ក្លិប​កម្សាន្ដ FLY សាក្សី​និយាយថា ចាប់ពី​ម៉ោង​៧​យប់​ទៅ គេ​ឃើញ​សិស្សសាលា​ក្មេងៗ​បាន​កាន់​ដៃ គ្នា​ចូល​ត្រសង​ដោយ​គេ​ដឹងថា អ្នក​ទាំង នោះ​កំពុងតែ​ភ្លើតភ្លើន​ភ្លេច​សាលារៀន ក្បត់​ទំនុកចិត្ដ​ឪពុកម្ដាយ និង​អាណា​ព្យា​- បាល​យ៉ាងធ្ងន់ធ្ងរ ។​

​ទោះ​យ៉ាងណា​បន្ទាប់ពី​ទទួល​ព័ត៌មាន នេះ​ភ្លាម នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ ២០១២ អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ចុះ ទៅ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​នៅ​ក្លិប នេះ​មួយ​ដង្ហើម​ចង្រឹត ព្រមទាំង​ត្រួត ពិនិត្យ​សកម្មភាព​ក្មេង​ចូល​កម្សាន្ដ​ដោយ ណែនាំ​មិនឱ្យ​មនុស្ស​មិន​ទាន់​គ្រប់​អាយុ ចូល​នៅ​ទីនោះ​ឡើយ ។​

​លោក​សោម សុវណ្ណ អភិបាលខណ្ឌ ៧​មករា​បាន​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​បាន​ពិនិត្យឃើញ​ក្លិប​នេះ​ពីមុន មានច្បាប់​មែន តែ​ឥឡូវ​អស់​សុពលភាព ដោយសារ​តែ​ថៅកែ​មុន​លក់​ឱ្យ​ថៅកែ ក្រោយ ។ អាជ្ញាធរ​បាន​ផ្អាក​ការធ្វើ​អាជីវ កម្ម​មួយរយៈ​ដើម្បី​ឱ្យ​ម្ចាស់​ក្លិប​ទៅធ្វើ ច្បាប់ និង​បែបបទ​ឡើងវិញ ៕