
ស្នេហាតាមទូរសព្ទ័រួមភេទបានបួនដងជាប់ខ្នោះរបស់ប៉ូលិស
ដោយ ៖ ឆ្លាម សមុទ្រ ថ្ងៃទី 02 មីនា 2012ម៉ោង 14:44:55
ខេត្តព្រះសីហនុ:យុវជនម្នាក់ត្រូវប៉ូលិសចាប់ដាក់ខ្នោះដៃទាំងព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពីមានទំនាក់ទំនងស្នេហាតាមទូរស័ព្ទ ហើយឈានដល់ការ រួមរាក់គ្នា ៤ដង ប៉ុន្តែនៅលើកចុងក្រោយម្តាយមីងខាងស្រីទាន់ ក៏ចាប់ក្របួចប្រគល់ជូនសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់។
យុវជនសង្ស័យឈ្មោះ ទន សុធារ៉ា ហៅវី អាយុ២៣ឆ្នាំ បានសារភាពប្រាប់ប៉ូលិសថា រូបគេបានស្នេហាគ្នាតាមទូរស័ព្ទអស់រយៈពេលជាង២ខែកន្លងមកហើយ ដោយបានណាត់ជួបគ្នាដើម្បីស្គាល់មុខគ្នាទៅវិញទៅមកនៅស្ពានពយតាមូងចុងអូឈើទាល ហើយកាលពីអំឡុងខែតុលា ឆ្នាំ២០១០ដោយពេលជួបមុខគ្នាមុនដំបូងនោះក៏បានសន្យាគ្នាថានឹងស្រឡាញ់គ្នាជាគូជីវិតផងដែរ ។ ប៉ុន្តែពុំទាន់សន្សំប្រាក់បានចូលស្តីដណ្តឹងនាង ។
បន្ទាប់មករូបគេក៏ព្យាយាមមកជួលបន្ទប់ស្នាក់នៅក្នុងភូមិជាមួយគ្នាដោយគ្រាន់តែខុសក្រុមគ្នាបន្តិចប៉ុណ្ណោះដើម្បីងាយស្រួលទំនាក់ទំនងគ្នារហូតមកលុះដល់ថ្ងៃទី២៣, ២៤, ២៥ខែកុម្ភះឆ្នាំ២០១២នេះនាង ហ ស ណ បានមកលេងនៅបន្ទប់ជួលរបស់គេ ពេលនោះរូបគេមិនបានរំលោភសេពសន្ធវៈលើនាងនោះទេដោយគ្រាន់តែបានអោបថើបនិងប្រឡែងគ្នាលេង សប្បាយតែប៉ុណ្ណោះ ៕
