ស្នេហា​តាម​ទូរ​សព្ទ័​រួម​ភេទ​បាន​បួន​ដង​ជាប់​ខ្នោះ​របស់​ប៉ូលិស​

ដោយ​ ៖ ឆ្លាម សមុទ្រ ថ្ងៃទី 02 មីនា 2012ម៉ោង 14:44:55

​ខេត្ត​ព្រះសីហនុ​:​យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះដៃ​ទាំង​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​តាម​ទូរស័ព្ទ ហើយ​ឈានដល់​ការ រួមរាក់​គ្នា ៤​ដង ប៉ុន្តែ​នៅ​លើកចុងក្រោយ​ម្តាយមីង​ខាង​ស្រី​ទាន់ ក៏​ចាប់​ក្របួច​ប្រគល់​ជូន​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាមច្បាប់​។​

​យុវ​ជនសង្ស័យ​ឈ្មោះ ទ​ន សុធា​រ៉ា ហៅ​វី អាយុ​២៣​ឆ្នាំ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា រូបគេ​បាន​​ស្នេហា​គ្នា​តាម​ទូរស័ព្ទ​អស់​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ ដោយ​បាន​ណាត់​ជួប​គ្នា​ដើម្បី​ស្គាល់មុខ​​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ស្ពាន​ពយ​តា​មូង​ចុង​អូ​ឈើទាល ហើយ​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១០​ដោយ​ពេល​ជួប​មុខ​គ្នា​មុន​ដំបូង​នោះ​ក៏​បាន​សន្យា​គ្នា​ថា​នឹង​ស្រឡាញ់​គ្នា​ជា​គូជីវិត​ផងដែរ ។ ប៉ុន្តែ​ពុំ​ទាន់​​សន្សំ​ប្រាក់​បាន​ចូល​ស្តីដណ្តឹង​នាង ។

បន្ទាប់​មក​រូបគេ​ក៏​ព្យាយាម​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុងភូមិ​ជាមួយគ្នា​ដោយ​គ្រាន់តែ​ខុស​ក្រុម​គ្នា​បន្តិច​ប៉ុណ្ណោះ​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​រហូត​មក​លុះ​ដល់​ថ្ងៃទី​២៣, ២៤, ២៥​ខែ​កុម្ភះ​ឆ្នាំ​២០១២​នេះ​នាង ហ ស ណ បាន​មក​លេង​នៅ​បន្ទប់​ជួល​របស់​គេ ពេលនោះ​រូប​​គេ​មិន​បាន​រំលោភ​សេព​សន្ធ​វៈ​លើ​នាង​នោះ​ទេ​ដោយ​គ្រាន់តែ​បាន​អោប​ថើប​និង​ប្រឡែង​គ្នា​លេង ​សប្បាយ​តែប៉ុណ្ណោះ​ ៕