
វិចារណកថា៖ ក្រសួងអប់រំយល់យ៉ាងណារឿងសាលាឯកជនបោក
មួយរយៈចុងក្រោយនេះ សាលាឯកជននានានៅតាមបណ្ដាខេត្ដលេចករណីនៃ ការប្រមូលប្រាក់ពីអាណាព្យាបាលសិស្សរួចហើយក៏បិទសាប៊ូឈឹងតែម្ដង។ នៅ ពេលដែលសិស្សធ្វើដំណើរដល់ទីតាំងសាលារៀន ស្រាប់តែត្រូវបិទទ្វារចាក់សោ ជិត ដែលសិស្សម្នាក់ៗស្មានថា អ្នកកាន់សោមិនទាន់មកដល់សាលា។ លុះសិស្ស មកកាន់តែច្រើន ហើយសាលានៅតែមិនទាន់បើកទ្វារ ទើបដឹងថា អ្នកគ្រប់គ្រង បានវេចលុយរត់បាត់ទៅហើយ។ ករណីនេះតើស្ថិតនៅក្រោមការទទួលខុសត្រូវ របស់ក្រសួងអប់រំយុវជន និងកីឡាដែរឬទេ ខណៈដែលគេយល់ថា សាលាវិជ្ជាជីវៈ ទាំងភាសាបរទេស ភាសាខ្មែរ ក៏ដូចជាជំនាញផ្សេងៗសុទ្ធតែត្រូវឆ្លងការយល់ ព្រម ចេញអាជ្ញាបណ្ណដោយក្រសួងអប់រំ។
សាលារៀនឯកជនកើតមានឡើងកកូកទាំងក្នុងទីក្រុង និងទីប្រជុំជននានា។ ក៏ ប៉ុន្ដែជាក់ស្ដែងសាលារៀនឯកជនមួយចំនួន មិនបានបំពេញតួនាទីរបស់ខ្លួនចូល រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ផ្ទុយទៅ វិញ គេឆ្លៀតឱកាសប្រមូលប្រាក់ពីអាណាព្យាបាលសិស្ស ហើយមិនបើកប្រាក់ខែ ឱ្យគ្រូដែលពួកគេជួលទៅបង្រៀនកូនសិស្សនោះទៀតផង។ បើប្រៀបធៀបទៅនឹង សាលាឯកជនដែលកំពុងកើតច្រើន ហើយនាយកគ្រប់គ្រងសាលាមួយចំនួនខិល ខូច ប្រមូលលុយរត់គេចនោះ ឃើញថា សាលាឯកជនតិចតួចទេ ដែលប្រមូល លុយរត់។ ក្នុងចំនួនច្រើន គឺគេបានដំណើរការប្រកបដោយទស្សនវិស័យវែងឆ្ងាយ ដើម្បីអនាគតសាលារបស់គេ និងអ្នករៀនសូត្រ។ ប៉ុន្ដែ ជនខិលខូចមួយចំនួនបាន ប្រព្រឹត្ដអំពើមិនគប្បីក្នុងការប្រមូលលុយពីសិស្ស រួចហើយរត់គេច។
ម្ង៉ៃណោះ នៅខេត្ដព្រះសីហនុ បន្ដដល់ខេត្ដស្វាយរៀង ធ្លាយដល់ខេត្ដសៀមរាប សាលារៀនឯកជនបានបិទទ្វារ មិនមែនដោយសារក្ស័យធន ព្រោះតែគ្មានសិស្ស ចូលរៀននោះទេ ផ្ទុយទៅវិញគឺអ្នកគ្រប់គ្រងសាលាឯកជនទាំងនោះប្រមូលលុយ រួចហើយ ក៏ដាក់មេផាយចោលសិស្សបាត់ទៅ។ មិនមែនតែសិស្សនោះទេ ដែល ត្រូវខាតបង់ប្រាក់កាស សូម្បីតែគ្រូបង្រៀននៅក្នុងសាលាឯកជនមួយចំនួនដែល បិទទ្វារនោះ ក៏មិនបានបើកប្រាក់ខែដែរ។ បើទោះជាយ៉ាងនេះក៏ដោយ មិនទាន់ ឃើញមានការតវ៉ាយ៉ាងណាប្រឆាំងចំពោះអ្នកគ្រប់គ្រងសាលាដែលបិទទ្វារនោះ នៅឡើយ។ មានន័យថា អ្នកគ្រូបង្រៀនដែលមិនទាន់បានទទួលប្រាក់ខែ ទាំងអាណា ព្យាបាលសិស្សដែលចំណាយប្រាក់ទទេៗនោះ ក៏មិនមានប្រតិកម្មអ្វីធ្ងន់ធ្ងរ ក្រៅតែ ពីនាំគ្នានិយាយថា ទៅទារនៅឯណា បើវារត់បាត់នោះ។
តើគួរឱ្យសាលាឯកជនទាំងឡាយដទៃទៀតបន្ដប្រមូលលុយពីសិស្ស ហើយរត់ គេចទៀតឬយ៉ាងណា? នេះគឺជាបញ្ហាមួយដែលថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិង កីឡាត្រូវចំណាយពេលវេលាពិចារណាអំពីលទ្ធភាពនៃការទប់ស្កាត់បញ្ហាដែល កើតឡើងដូចខាងលើនេះ។ វិធានការយ៉ាងណា គឺការធានាដូចដែលគេបង្កើតក្រុម ហ៊ុន ឬធនាគារ ដែលចាំបាច់ត្រូវមានប្រាក់តម្កល់នៅក្នុងធនាគារជាតិដើម្បីជា ការផ្ដល់នូវទំនុកចិត្ដមួយ។ ដូចគ្នានេះដែរ សាលាឯកជនទាំងឡាយគួរមានអ្វីធានា ជាក់លាក់មួយចំពោះក្រសួងអប់រំ ថាខ្លួនមិនទទួលរងនូវហានិភ័យទាំងឡាយណា ដែលឈានដល់ការរត់ចោលសិស្សនោះទេ។ វិធានការបែបណានោះ វាគឺជាកិច្ច ខិតខំប្រឹងប្រែងមួយរវាងក្រសួងអប់រំជាមួយនឹងអ្នកដឹកនាំសាលាឯកជននោះ។
បើទោះជាមិនមែនជារឿងធំដុំបែបណាក៏ដោយ ប៉ុន្ដែកូនក្មេងម្នាក់ៗទទួលរង នូវឥទ្ធិពលពីពាក្យ “ចាញ់បោក” រួចទៅហើយ។ អ្នកដែលខាតបង់គឺអាណាព្យាបាល សិស្ស និងគ្រូបង្រៀនទាំងឡាយនោះឯង។ យ៉ាងនេះហើយ ដែលចាំបាច់ត្រូវរក វិធានការក្នុងការទប់ស្កាត់ កុំឱ្យមានបញ្ហានេះកើតឡើងតទៅទៀត។ អាណាព្យាបាល សិស្សមួយចំនួនជាអ្នកក្រីក្រផងដែរ ដូច្នេះទម្រាំរកប្រាក់បានបង់ឱ្យកូនរៀន ត្រូវ ចំណាយទាំងពេលវេលា ទាំងកម្លាំងញើសឈាម ទើបរកបានប្រាក់ប៉ុន្មានរយដុល្លារ បង់ឱ្យកូនចូលរៀន ព្រោះប្រាថ្នាថា មិនចង់ឱ្យកូនរស់នៅក្នុងអវិជ្ជា។ ប៉ុន្ដែកម្លាំង ញើសឈាម ពេលវេលាទាំងឡាយនៃអាណាព្យាបាលសិស្សទាំងនោះត្រូវបានជន ខិលខូចជាអ្នកគ្រប់គ្រងសាលាឯកជន “បោក” យកទទេៗ។ រីឯអាជ្ញាធរពាក់ព័ន្ធក៏ ហាក់ដូចជាមិនបានជួយជ្រោមជ្រែងដោះទុក្ខកង្វល់របស់អាណាព្យាបាលសិស្ស ដែលខាតប្រាក់ និងគ្រូបង្រៀនដែលមិនទទួលបានប្រាក់ខែនោះដែរ។
ស្ទើរតែគ្រប់ខេត្ដទៅហើយ ដែលមួយរយៈពេលចុងក្រោយនេះលេចឮអំពីការ ដែលថ្នាក់ដឹកនាំឬនាយកសាលាឯកជនបិទទ្វាររត់ចោលកូនសិស្ស។ គេមិនដឹងថា តើនាយកសាលាទាំងនោះ បានឆ្លងការយល់ព្រមបែបណាជាមួយមន្ទីរអប់រំតាម បណ្ដាខេត្ដឬក្រសួងអប់រំនោះទេ។ នៅឯខេត្ដព្រះសីហនុ នាយកសាលាឯកជនមួយ បានបិទទ្វារយកទាំងរថយន្ដជួលទៅជាមួយ ហើយប្រាក់ដែលប្រមូលបានពីអាណា ព្យាបាលសិស្សក៏ប្រមូលទៅដែរ។ ស្រដៀងគ្នានេះ នៅឯខេត្ដស្វាយរៀង, បាត់ដំបង និងថ្មីៗនេះនៅខេត្ដសៀមរាប ក៏មានករណីនាយកសាលាឯកជនប្រមូលប្រាក់ពី អាណាព្យាបាលសិស្ស ហើយក៏ដាក់មេផាយបាត់ទៅ។ តើនៅមានសាលាឯកជន ប៉ុន្មានទៀតដែលនឹងត្រូវបោកលុយពីអាណាព្យាបាលសិស្ស ក៏ដូចជាគ្រូបង្រៀន បានងាយៗយ៉ាងនេះ? នៅមានតទៅទៀត ។
ក្រសួងអប់រំយុវជននិងកីឡា គួរមានវិធានការច្បាស់លាស់តឹងតែងណាមួយ ចំពោះសាលាឯកជនទាំងនោះ ពីព្រោះថាប្រជាពលរដ្ឋក្រីក្រ មិនគួរចាញ់បោកជន ខិលខូចទាំងនោះទេ។ ពួកគេតាំងខ្លួនជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ បង្កើតសាលា ឯកជននោះ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាព ក្រីក្រ។ ប៉ុន្ដែប្រជាពលរដ្ឋមិនគួរក្លាយជាអ្នករងគ្រោះដោយអំពើរំលោភបំពាន បោកប្រាស់របស់ក្រុមអ្នកគ្រប់គ្រងសាលាទាំងនោះឡើយ ៕
