
ពិការភ្នែកទាំងគូព្រោះថ្នាំលាបសក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 10 មីនា 2012ម៉ោង 15:50:25
ស្ដ្រីជនជាតិអង់គ្លេស១រូបបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយភ្នែក របស់នាងទាំងពីរមើលមិនឃើញ ហើយហើមធំ ដោយសារតែប្រតិកម្មពីថ្នាំលាបសក់ ។
នាង Brunette Carmen Rowe អាយុ ២៥ឆ្នាំបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលនាងប្រើប្រាស់ថ្នាំលាបសក់Clairol Nice n. បានធ្វើឱ្យភ្នែកទាំងពីរ របស់នាងមើលមិនឃើញ ហើមធំៗទៀត ផង ។ នាង Carmen Rowe បញ្ជាក់ថា បានធ្វើការតាមការណែនាំដែលដាក់ជាប់ នឹងផលិតផលថ្នាំលាបសក់នោះ ។ នាងក៏ បានសាកល្បងយកថ្នាំនោះដាក់លើស្បែក របស់នាងមុនពេលប្រើប្រាស់២ថ្ងៃ ប៉ុន្ដែ មិនឃើញមានបញ្ហាអ្វីកើតឡើងនោះ ឡើយ តែក្រោយពេលប្រើប្រាស់លាបសក់ ២ថ្ងៃមក ធ្វើឱ្យផ្ទៃមុខរបស់នាងហើម និង ភ្នែកទាំង២មើលមិនឃើញអ្វីទាល់តែសោះ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរ ពេទ្យនៅទីក្រុង Swansea ។ ក្រោយរយៈ ពេលព្យាបាល៣ថ្ងៃ មានភាពធូរស្បើយ គ្រូពេទ្យក៏អនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ ប៉ុន្ដែ១ខែក្រោយមកនាងត្រូវចូលទៅកាន់ មន្ទីរពេទ្យ៤ដងទៀត ដោយសារតែហើម ភ្នែកស្រវាំងមើលមិនឃើញ ។
ជាចុងក្រោយ ក្រុមគ្រូពេទ្យបានសន្និ ដ្ឋានថា នាងប្រតិកម្មជាមួយសារធាតុគីមី Paraphenylenediamine ដែលលាយជា មួយថ្នាំលាបសក់ ។ ស្ដ្រីអាយុ២៥ឆ្នាំរៀប រាប់ឱ្យដឹងទៀតថា ពេលភ្ញាក់ពីដេកឃើញ ផ្ទៃមុខរបស់ខ្លួនហើមស្ពុល ហើយភ្នែក មើលមិនឃើញអ្វីទាំងអស់ ទើបបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។
នាង Carmen Rowe បញ្ជាក់ថា នាង បានទិញថ្នាំលាបសក់ក្នុងតម្លៃ៣,៨ផោន ដោយសារតែនាងចង់មានភាពស្រស់ ស្អាត ស៊ីវិល័យនឹងគេ ។ ប៉ុន្ដែក្រោយមក នាងពិតជាខកចិត្ដយ៉ាងខ្លាំង ដោយសារតែ ការចង់ស្អាតនោះបានធ្វើឱ្យនាងត្រូវបាត់ បង់អ្វីៗទាំងអស់ដោយមិននឹកស្មានដល់៕
