កម្ពុជាទទួលមេដាយកម្រិតពិភពលោកលើកដំបូង

ដោយ​ ៖ កាំង សុធា ថ្ងៃទី 23 តុលា 2010ម៉ោង 08:54:46

អាច​ចាត់​ទុកជា​ប្រវត្ដិ​សា​ស្ដ្រ​ហើយ​ ​ដែល​អ​ត្ដ​ព​លិ​ក​កម្ពុ​ជា​ម្នាក់​មាន​វាសនា​បាន​ទទួល​ ​មេដាយ​សំ​រិ​ទ្ធ​ក្នុង​ព្រឹត្ដិ​ការណ៍​កីឡា​ពិភព​លោក​ដែល​កន្លង​មក​ច្រើន​ទសវត្សរ៍​មក​ហើយ​ ​កម្ពុ​ជា​ពុំ​ដែល​ទទួល​បាន​រង្វាន់​មេដាយ​អ​ស្ចា​រ្យ​នេះ​សោះ​។

ព្រឹត្ដិ​ការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​យុ​វ​ជន​លើក​ទី​១ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ ​សឹ​ង្ហ​បូ​រី​ ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ខែ​សីហា​ ​ឆ្នាំ​២០១០ ដោយ​មាន​អ​ត្ដ​ព​លិ​កម​ក​ ​ពី​គ្រប់​ទ្វីប​ប្រហែល​៣៦០០ នាក់​មក​ពី​២០៥ប្រទេស​ ​ដោយ​ឡែក​កម្ពុ​ជា​បាន​បញ្ជូន​ ​អ​ត្ដ​ព​លិ​ក​របស់​ខ្លួន​ចំនួន​៤នាក់​ ​លើ​វិញ្ញាសា​ចំនួន​ ​៤ គឺ​បោក​ចំបាប់​អ​ត្ដ​ពល​កម្ម​ហែ​ល​ទឹក​ ​និង​យូ​ដូ​ ​។

ជា​ការ​ពិត​ ​បើ​ទោះបី​កម្ពុ​ជា​ធ្លាប់​ទទួល​ ​ ​បាន​ជា​មេដាយ​លើ​វិញ្ញាសា​កីឡា​ករ​ ​មួយ​ចំនួន​កន្លង​មក​ក្ដី​ ​ប៉ុន្ដែ​មេដាយ​ទាំង​នោះ​គឺ​ ​គ្រាន់​តែ​ជា​មេដាយ​កីឡា​ករ​ដែល​គេ​រៀបចំ​នូវ​ ​ការ​ប្រកួត​ក្នុង​កម្រិត​តំបន់​ប៉ុណ្ណោះ​ ​។ សំ​ ​សុធា​ ​កីឡា​កា​រិ​នី​ ​យូ​ដូ​ ​គឺ​ជា​ជន​កម្ពុ​ជា​ដំបូង​គេ​ក្នុង​ ​ប្រវត្ដិ​សា​ស្ដ្រ​កម្ពុ​ជា​ដែល​ទទួល​បាន​មេដាយ​ ​កម្រិត​ពិភព​លោក​ ​(អូ​ឡាំ​ពិ​ក​) នា​ពេល​ថ្មី​ៗនេះ​។

កញ្ញា​ ​សំ​ ​សុធា​ ​បាន​ទទួល​មេដាយ​សំ​រិ​ទ្ធ​បន្ទាប់​ពី​រូប​នាង​ប្រកួត​ឈ្នះ Cymthil​ ​Rah​-ming របស់​ប្រទេស​ ​មី​យ៉ា​ម៉ា​ក្នុង​ ​ជុំ​ទី​១ មុន​ពេល​នាង​ចាញ់​កីឡា​កា​រិ​នី​មក​ពី​ប្រទេស​ហុង​គ្រី​ ​ឈ្មោះ Bar​ ​bara​ ​Batizi ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ ​ដើម្បី​ឆ្ពោះ​រក​ការ​ប្រកួត​យក​មេដាយ​សំ​រិ​ទ្ធ​ ​ហើយ​កញ្ញា​ ​សំ​ ​សុធា​ ​ក៏​បាន​យក​ ​ឈ្នះ Ioana​ ​Damya​ ​nova របស់​ប្រទេស​ ​ប៊ុ​ល​ហ្គា​រី​ ​ដែល​នាំ​ ​ឱ្យ​នាង​ឈ្នះ​បាន​ ​មេដាយ​ ​សំ​រិ​ទ្ធ​ជា​លើក​ដំបូង​របស់​នាង​ ​ក៏​ដូច​ជា​ប្រទេស​កម្ពុ​ជា​ផង​ដែ​រ​។

យុវតី​ ​សំ​ ​សុធា​ ​គឺ​ជា​កីឡា​កា​រិ​នី​យូ​ដូ​អាយុ​១៥ឆ្នាំ​ប្រកួត​ ​ក្នុង​ប្រទេស​ទម្ងន់​៤៤ គីឡូ​ ​ក្រាម​ ​។ កញ្ញា​បាន​និយាយ​ប្រាប់​ទាំង​ដំណក់​ទឹក​ភ្នែក​ ​និង​អួល​ដើម​ក​ក្នុង​វ័​យ​មោ​ទ​នភា​ព​ដ៏​ជ្រាល​ ​ជ្រៅ​របស់​នាង​ថា​ ​នេះ​ជា​លើក​ទី​១ក្នុង​ជីវិត​របស់​ខ្ញុំ​ ​ហើយ​ក៏​ប្រហែល​ជា​លើក​ដំបូង​នៃ​មាតុភូមិ​ ​ ​ ​របស់​ខ្ញុំ​ដែល​មាន​វាសនា​ទទួល​មេដាយ​របស់​កីឡា​កម្រិត​អូ​ឡាំ​ពិ​ក​បែប​នេះ​ ​។

លោក​ ​វ៉ា​ត់​ ​ចំ​រើ​ន​ ​អគ្គ​លេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុ​ជា​បាន​មាន​ប្រសាសន៍​ ​រីករាយ​ចំពោះ​កញ្ញា​ ​សំ​ ​សុធា​ ​ថា​នេះ​ជា​លទ្ធ​ផល​ដ៏​ល្អ​មួយ​របស់​កម្ពុ​ជា​យើង​មាន​មោ​ទ​នភា​ព​ខ្លាំង​ណាស់​ ​គេ​នឹង​មាន​អនាគត​ល្អ​ ​ហើយ​យើង​ផ្ដល់​ក្ដី​សង្ឃឹម​ខ្ពស់​ដល់​នាង​សម្រាប់​ជ័យ​លា​ភី​ជា​ច្រើន​ទៀត​និង​ ​ ​ឱ្យ​នាង​ ​មាន​លក្ខ​ណៈ​ស​ម្ប​ត្ដិ​គ្រប់​គ្រាន់​សម្រាប់​ចូល​រួម​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ ​។

លោក​បាន​ប​ន្ដ​ទៀត​ថា​ ​យើង​នឹង​ទទួល​នាង​ដោយ​ក្ដី​មោ​ទ​នភា​ព​ដោយ​ក្បួន​ឆៃ​យា​ុំពី​ព្រ​លាន​យ​ន្ដ​ហោះ​អ​ន្ដរ​ ​ជាតិ​ភ្នំពេញ​ ​និង​ដង្ហែ​នាង​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ​ ​និង​ ​ក៏​មាន​ការ​ចូល​រួម​ទទួល​ស្វាគមន៍​ពី​សំណាក់​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​ជាតិ​កម្ពុ​ជា​ផង​ដែរ​ ​។

លោក​ ​ញន​ ​សុខ​វិសាល​នាយក​បេសកកម្ម​ ​នៃ​ក្រុម​កីឡា​ករ​កម្ពុ​ជា​ ​ដែល​ទៅ​ចូល​រួម​ប្រកួត​នៅ​ ​កីឡា​ករ​អូ​ឡាំ​ពិ​ក​យុ​វ​ជន​អូ​ឡាំ​ពិ​ក​នៃ​ប្រទេស​ ​ ​សឹ​ង្ហ​បូ​រី​ ​ ​បាន​និយាយ​ដែរ​ថា​ ​សម្រាប់​រូប​ខ្ញុំ​ពិត​ជា​ ​មិន​អាច​ទប់​អារម្មណ៍​បាន​ទេ​ ​ក៏​ព្រោះ​តែ​ភាព​ត្រេក​អរ​ ​ ​បាន​ឡើយ​ ​ពិសេស​ពេល​ដែល​រូប​ខ្ញុំ​បាន​ឃើញ​ទង់​ ​ជាតិ​របស់​ប្រទេស​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​គេ​បង្ហូត​ ​ជាមួយ​អ្នក​បាន​មេដាយ​ពីរ​ផ្សេង​ទៀត​ថា​ ​បង្ហាញ​ ​ពី​មោ​ទ​នភា​ព​ជាតិ​របស់​ខ្ញុំ​ ​។ លោក​វិសាល​បាន​ ​ប​ន្ដ​ថា​ ​សុធា​ ​ជា​អ្នក​ប្រយុទ្ធ​ដ៏​កំពូល​ក្នុង​កីឡា​ករ​ ​យូ​ដូ​ ​។

ស្ដី​ពី​ប្រាក់​រង្វាន់​វិញ​គេ​មិន​ដឹង​ថា​ ​តើ​កញ្ញា​នឹង​ ​ទទួល​បាន​ប៉ុន្មាន​ទេ​ ​ ​ព្រោះ​នេះ​ជា​ព្រឹត្ដិ​ការណ៍​កីឡា​ ​អូ​ឡាំ​ពិ​ក​យុ​វ​ជន​ប៉ុណ្ណោះ​ ​មិន​មែន​ជា​ព្រឹត្ដិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ​ដែល​ធ្លាប់​មាន​ពី​មុ​នៗ​មក​នោះ​ ​ឡើយ​ ​តែ​បើ​គិត​ពី​ប្រវត្ដិ​ដែល​កម្ពុ​ជា​ចូល​រួម​ក្នុង​ ​ព្រឹត្ដិ​ការណ៍​កីឡា​ផ្សេ​ងៗ​ ​ពិសេស​ក្នុង​ការ​ប្រកួត​ ​កីឡា​អូ​ឡាំ​ពិ​ក​ ​ហើយ​ប្រសិនបើ​បាន​ក៏​ក្នុង​កម្រិត​តំបន់​ឬ​ទ្វីប​ប៉ុណ្ណោះ​ ​។

ក្នុង​អនុ​ក្រឹត្យ​ស្ដី​ពី​ការ​ផ្ដល់​ប្រាក់​រង្វាន់​ ​ចំពោះ​ជ័យ​លា​ភី​ ​និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូ​ប​ង្វឹ​ក​ក្នុង​ការ​ប្រកួត​កីឡា​ជា​លក្ខ​ណៈ​អ​ន្ដរ​ជាតិ​ចុះ​ថ្ងៃ​ទី​ ​២២ ខែ​ ​កុម្ភៈ​ ឆ្នាំ​២០០៨ បាន​ឱ្យ​ដឹង​ថា​ ​ ​មេដាយ​ ​មាស​ ​៨០លាន​រៀល​ ​មេដាយ​ប្រាក់​ ​៦៤លាន​ ​រៀល​ ​មេដាយ​សំ​រិ​ទ្ធ​៤០លាន​រៀល​ ​(ការ​ប្រកួត​ ​កីឡា​អូ​ឡាំ​ពិ​ករ​ដូ​វ​ ​ក្ដៅ​ឬ​រ​ដូ​វរ​ងារ​) ។ ៤០លាន​ ​រៀល​ ​មេដាយ​មាស​ ​២៤លាន​ ​រៀល​ ​មេដាយ​ប្រាក់​ ​១៦លាន​រៀល​ ​មេដាយ​សំ​រ្ធិ​ (ការ​ប្រកួត​កីឡា​អាស៊ី​រ​ដូ​វ​ក្ដៅ​ឬ​រ​ដូ​វរ​ងារ​) និង​ ​មេដាយ​មាស​ ​២៤ លាន​រៀល​ ​មេដាយ​ប្រាក់​ ​១៦លាន​រៀល​ ​និង​ ​ ​មេដាយ​សំ​រិ​ទ្ធ​ ​៨លាន​រៀល​ ​ការ​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៍ល៕