
ឆ្នាំខាល ពង្សយក្សស្រី (ធាតុឈើ)
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ ដោយសារតែ ដួងជតារាសីរបស់លោកអ្នករះខ្ពស់ត្រដែត មានភាពភ្លឺថា្លត្រចះត្រចង់នោះហើយទើប ធ្វើឱ្យអារម្មណ៍លោកអ្នកស្រស់ស្រាយ ប្រកបដោយបញ្ញាវាងវៃ អាចបំពេញកិច្ច ការអ្វីក៏បានសម្រេចដូចបំណងប្រាថ្នាទាំង អស់ ។ សម្រាប់អ្នកប្រកបមុខរបររកស៊ី ជួញដូរវិញ មានអតិថិជនស្រឡាញ់ចូល ចិត្ដ ហើយកៀងគរមិត្ដភក្ដិមកជួយទិញដូរ ធ្វើឱ្យមុខជំនួញកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត ហើយបើមានបំណងចង់ទៅទាក់ទងការងារជំនួញនៅទីឆ្ងាយ នោះ ក៏នឹងទួលបានផលដែរ ។
