
ម៉ាស៊ីនត្រជាក់ Boracay ស៊េរីថ្មីដែលមានបច្ចេកវិជ្ជាការពារ៣ស្រទាប់កំពុងចរាចរលើទីផ្សារកម្ពុជា
ដោយ ៖ លីហៃ ថ្ងៃទី 15 មីនា 2012ម៉ោង 07:56:41
ភ្នំពេញ ៖ Samsung Electronics ជាក្រុមហ៊ុនឈានមុខគេលើផ្នែកបច្ចេកវិជ្ឋាឌីជីថលបានចេញលក់ម៉ាស៊ីនត្រជាក់ ប្រភេទ Boracay Split ស៊េរីថ្មីរចនាឡើងយ៉ាងស្រស់ស្អាតប្រកបដោយគំនិតច្នៃប្រឌិតនិងផ្ដល់នូវបច្ចេកវិជ្ជាខ្យល់ត្រជាក់។ ម៉ាស៊ីនត្រជាក់ស៊េរី Boracay ដ៏ស្ដើងរបស់Samsungភ្ជាប់មកជាមួយនូវបច្ចេកវិជ្ជាការពារ៣ស្រទាប់ មានប្រព័ន្ធបញ្ជាសីតុណ្ហភាពត្រជាក់ខ្លាំង និងទប់អគ្គិសនី ព្រមទាំងមានប្រសិទ្ធភាពផ្ដល់នូវខ្យល់ត្រជាក់បរិសុទ្ធបានយូរ។ នៅគ្រប់ស្រទាប់នីមួយនៃប្រព័ន្ធការ៣ជាន់ធានាបាននូវទំនុកចិត្ដ និងភាពរឹងមាំ ដូចជា ទី១-ប្រព័ន្ធការពារម៉ាស៊ីន ប្រព័ន្ធការពារម៉ាស៊ីនបច្ចេកវិជ្ជាថ្មីរបស់ Samsung ការពារម៉ាស៊ីនត្រជាក់ពីភាពខូចខាតបណ្ដាលមកពីការឡើងកម្ដៅខ្លាំង ដោយសារអាកាសធាតុឬដោយ
សារភាពមិនប្រក្រតីនៃចរន្ដអគ្គិសនី។ ទី២-ប្រព័ន្ធការពារបញ្ជាជាប្រព័ន្ធឌីជីថលកំណត់ដោយស្វ័យប្រវត្ដិដ៏ទំនើបអាចទប់ស្កាត់ការឆេះខូចពីការប្រែប្រួលចរន្ដអគ្គសនី ។ បច្ចេកវិជ្ជាពិសេសនេះអាចធន់បានពីការប្រែប្រួលចរន្ដអគ្គិសនី ពី៨០វ៉ាត់ ទៅ៤០០វ៉ាត់ ដូច្នេះអតិថិជន នឹងទទួលបានភាពត្រជាក់ ទោះបីស្ថិត ក្នុងកាលៈទេសៈណាក៏ដោយ។ ទី៣-ប្រព័ន្ធការពារធូលី នៅពេលអតិថិជន ប្រើកាន់តែយូរ ផ្នែកបញ្ចេញឧស្ម័ននៃ ម៉ាស៊ីនត្រជាក់នឹងពេញទៅដោយធូលីហើយអាចបណ្ដាលឱ្យខូច។ ប៉ុន្ដែចំពោះប្រព័ន្ធម៉ាស៊ីនត្រជាក់ស៊េរីMaldives Inverter និង Boracay Split មានភ្ជាប់ប្រព័ន្ធការពារធូលីដែលរក្សាបានការប្រើប្រាស់បានយូរអង្វែងទៀតផង ។
ឥឡូវនេះម៉ាស៊ីនត្រជាក់ Samsung Boracay មានលក់នៅតាមដេប៉ូចែកចាយនានារបស់Samsung ក្នុងរាជធានីភ្នំពេញ ។ ប្រសិនបើអតិថិជនត្រូវការសូមទាក់ទងមកកាន់សេវាបម្រើអតិថិជនផ្លាសារបស់ក្រុមហ៊ុនស្ថិតនៅអគារលេខ៣១២ ផ្លូវព្រះមុនីវង្ស ឬតាមគេហទំព័រwww.facebook.com/samsung cambodia ៕
