ម៉ាស៊ីនត្រជាក់​ Boracay​ ស៊េរី​ថ្មី​ដែល​មាន​បច្ចេក​​វិជ្ជា​ការពារ​៣​ស្រទាប់​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​

ដោយ​ ៖ ​លី​ហៃ​ ថ្ងៃទី 15 មីនា 2012ម៉ោង 07:56:41

​ភ្នំពេញ​ ៖​ Samsung Electronics​ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ផ្នែក​បច្ចេក​វិ​ជ្ឋា​ឌី​ជី​ថ​ល​បាន​ចេញ​លក់​ម៉ាស៊ីនត្រជាក់​ ប្រភេទ​ Boracay Split ស៊េរី​ថ្មី​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​និង​ផ្ដល់​នូវ​បច្ចេកវិជ្ជា​ខ្យល់​ត្រជាក់​។ ​ម៉ាស៊ីនត្រជាក់​ស៊េរី​ Boracay​ ដ៏​ស្ដើង​របស់​Samsungភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិជ្ជា​ការពារ​៣​ស្រទាប់​ មាន​ប្រព័ន្ធ​បញ្ជា​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ និង​ទប់​អគ្គិសនី​ ព្រមទាំង​មាន​ប្រសិទ្ធភាព​ផ្ដល់​នូវ​ខ្យល់​ត្រជាក់​បរិសុទ្ធ​បាន​យូរ​។​ នៅ​គ្រប់​ស្រទាប់​នីមួយ​នៃ​ប្រព័ន្ធ​ការ​៣​ជាន់​ធានា​បាន​នូវ​ទំនុកចិត្ដ​ និង​ភាពរឹងមាំ​ ដូច​ជា​ ទី​១-​ប្រព័ន្ធ​ការពារ​ម៉ាស៊ីន​ ប្រព័ន្ធ​ការពារ​ម៉ាស៊ីន​បច្ចេកវិជ្ជា​ថ្មី​របស់​ Samsung​ ការពារ​ម៉ាស៊ីនត្រជាក់​ពី​ភាព​ខូចខាត​បណ្ដាល​មក​ពី​ការ​ឡើង​កម្ដៅ​ខ្លាំង​ ដោយសារ​អាកាសធាតុ​ឬ​ដោយ​
​សារភាព​មិន​ប្រក្រតី​នៃ​ចរន្ដអគ្គិសនី​។​ ទី​២-​ប្រព័ន្ធ​ការពារ​បញ្ជា​ជា​ប្រព័ន្ធ​ឌី​ជី​ថ​ល​កំណត់​ដោយ​ស្វ័យប្រវត្ដិ​ដ៏​ទំនើប​អាច​ទប់ស្កាត់​ការ​ឆេះ​ខូច​ពី​ការ​ប្រែប្រួល​ចរន្ដ​អគ្គ​ស​នី​ ។​ បច្ចេកវិជ្ជា​ពិសេស​នេះ​អាច​ធន់​បាន​ពី​ការ​ប្រែប្រួល​ចរន្ដអគ្គិសនី​ ពី​៨០​វ៉ា​ត់​ ទៅ​៤០០​វ៉ា​ត់​ ដូច្នេះ​អតិថិជន​ នឹង​ទទួល​បាន​ភាព​ត្រជាក់​ ទោះបី​ស្ថិត​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​ ទី​៣-​ប្រព័ន្ធ​ការពារ​ធូលី​ នៅ​ពេល​អតិថិជន​ ប្រើ​កាន់តែ​យូរ​ ផ្នែក​បញ្ចេញ​ឧស្ម័ន​នៃ​ ម៉ាស៊ីនត្រជាក់​នឹង​ពេញ​ទៅ​ដោយ​ធូលី​ហើយ​អាច​បណ្ដាល​ឱ្យ​ខូច​។​ ប៉ុន្ដែ​ចំពោះ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ស៊េរី​Maldives Inverter និង​ Boracay Split មាន​ភ្ជាប់​ប្រព័ន្ធ​ការពារ​ធូលី​ដែល​រក្សា​បានការ​ប្រើប្រាស់​បាន​យូរអង្វែង​ទៀត​ផង​ ។​

​ឥឡូវនេះ​ម៉ាស៊ីនត្រជាក់​ Samsung Boracay មាន​លក់​នៅ​តាម​ដេប៉ូ​ចែក​ចាយ​នានា​របស់​Samsung​ ក្នុង​រាជធានី​ភ្នំពេញ​ ។​ ប្រសិនបើ​អតិថិជន​ត្រូវការ​សូម​ទាក់ទង​មក​កាន់​សេវា​បម្រើ​អតិថិ​ជន​ផ្លា​សា​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​អគារ​លេខ​៣១២​ ផ្លូវ​ព្រះ​មុនី​វង្ស​ ឬ​តាម​គេហ​ទំព័រ​www.facebook.com/samsung cambodia ៕​