
ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស (ធាតុដី)
ដោយ ៖ ថ្ងៃទី 03 សីហា 2010ម៉ោង 10:13:00
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ រាល់ការបំពេញ ការងារតូចធំនៅក្នុងថ្ងៃនេះ លោកអ្នកនឹង មានឱកាសធ្វើឱ្យចៅហ្វាយនាយពេញចិត្ដយ៉ាងខ្លាំង ដោយសារតែការងារទាំងនោះ លោកអ្នកធ្វើបានយ៉ាងល្អ ហើយមានផល ប្រយោជន៍សម្រាប់អង្គភាពទាំងមូល ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរ វិញ មានអតិថិជនចូលទិញដូរច្រើនធ្វើឱ្យផលកម្រៃមានការកើនឡើងខុសពីថ្ងៃធម្មតា ហើយបើចង់បើកសាខានៅតាមបណ្ដាខេត្ដនោះ ក៏មានគេគាំទ្រច្រើនដែរ។ ចំពោះលុយកាក់ដែលគេជំពាក់ក៏ត្រូវគេ សងវិញដែរ ។
