
ឆ្នាំជូត ពង្សទេព្តាប្រុស (ធាតុទឹក)
ថ្ងៃព្រហស្បតិ៍៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ ទាំងមន្ដ្រីរាជការ ទាំងអ្នកធ្វើការងារផ្សេងៗ សុទ្ធតែទទួលបានផលល្អពីការងារនោះទាំងអស់ ដោយមិនមានហេតុការណ៍កករល្អក់អ្វីមកប្រឡាក់ដិតដាមធ្វើឱ្យលោកអ្នកពិបាកនឹងដោះស្រាយនៅថ្ងៃក្រោយឡើយ ។ បើជាអ្នកប្រកបរបររកស៊ីវិញ ដាក់ចុះដុះឡើងតាមដៃធ្វើឱ្យមានការលូតលាស់ទៅមុខអាចឱ្យលោកអ្នកពង្រីកដើមទុន ឬក៏ពង្រីកហាងលក់ដូរឱ្យធំបាន ។ ចំពោះការធ្វើដំណើរទៅទីជិតឆ្ងាយវិញនោះ គឺរមែងមានគេតាមជួយបីបាច់ថែរក្សា មិនឱ្យមានហេតុការណ៍អាក្រក់អ្វីកើតឡើងឡើយ។
