កីឡាករប្រណាំងម៉ូតូដ៏ល្បីរបស់ជប៉ុន បានស្លាប់ពេល ប្រណាំងនៅ San Marino

ដោយ​ ៖ ភារៈ ថ្ងៃទី 23 តុលា 2010ម៉ោង 14:50:43

កីឡា​ករ​ប្រណាំង​ម៉ូ​តូ​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន Shoya​ ​Tomizawa បាន​ទទួល​មរណ​ភាព​ ​ក្រោយ​ពេល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ពេល​ប្រណាំង​ម៉ូ​តូ Grand​ ​Prix​ ​2 San​ ​Marino​។

កីឡា​ករ​វ័​យ​១៩ឆ្នាំ​រូប​នេះ​បាន​ដួល​នឹង​ធ្លាក់​ពី​លើ​ម៉ូ​តូ​ពេល​កំពុង​វ៉ា​ប្រជែង​ជាមួយ​កីឡា​ករ​សញ្ជាតិ​អ៊ី​តា​លី Alex​ ​de​ ​Angdis បន្ទាប់​មក​ ​កីឡា​ករ Angdis និង Scott​ ​Redding សញ្ជាតិ​អង់គ្លេស​ម្នាក់​ទៀត​បាន​មក​បុក Tomizawa ពី​ក្រោយ​ពេញ​ទំហឹង​តែ​ម្ដង​ធ្វើ​ឱ្យ​រូប​គេ​អូស​ខ្លួន​ជាង​៤០ ម៉ែត្រ​ចេញ​ ​ពី​ផ្លូវ​ប្រណាំង​ ​។

កីឡា​ករ Tomizawa ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្បែរ​នោះ​ ​ចម្ងាយ​៣០គ​.ម​ ​ប៉ុន្ដែ​កីឡា​ករ​រូប​នេះ​បាន​ស្លាប់​ទៅ​ហើយ​ ​នៅ​ពេល​ដែល​កំពុង​ ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ ​។ លោក​បាន​ ​រង​របួស​ធ្ងន់​លើ​លលា​ដ៏​ក្បាល​ ​ដើម​ទ្រូង​ ​និង​ ​ពោះ​ ​។

ជើងឯក​ច្រើន​កម្ម​វិធី​ ​និង​អ្នក​ឈ្នះ​ការ​ប្រកួត​ ​សញ្ជាតិ​អ៊ី​តា​លី Valentino​ ​Rossi បាន​សំដែង​ការ​សោក​ស្ដាយ​ទាំង​ស្រក់​ទឹក​ភ្នែក​ដោយ​និយាយ​ថា​ ​“ខ្ញុំ​ ​ ​ ​បាន​ឃើញ​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ទូរទស្សន៍​ខ្ញុំ​គិត​ថា​គាត់​ស្លាប់​ហើយ​ ​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ ​ប៉ុន្ដែ​យើង​ត្រូវ​តែ​ប្រណាំង​ដោយ​តាំង​ស្មារតី​ ​” ៕