
សាលមហោស្រពកោះពេជ្រចាប់ផ្ដើមសម្ដែងសិល្បៈកម្សាន្ដរាល់រាត្រីចាប់ពីថ្ងៃទី៣១មីនាតទៅដោយលក់សំបុត្រ
ដោយ ៖ សំរិត ថ្ងៃទី 27 មីនា 2012ម៉ោង 13:23:18
ភ្នំពេញ ៖ សាលមហោស្រពកោះ ពេជ្រ បានរៀបចំការសម្ដែងសិល្បៈ កម្សាន្ដរៀងរាល់រាត្រី ចាប់ពីថ្ងៃទី៣១ ខែមីនានេះតទៅ ដើម្បីជូនភ្ញៀវជាតិនិង អន្ដរជាតិចូលទស្សនាដោយលក់សំបុត្រ ។
ការសម្ដែងសិល្បៈលក្ខណៈជាតិដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនា ពេលនេះគឺស្រដៀងគ្នានៅភូមិវប្បធ៌ម ខេត្ដសៀមរាប ដោយសារនៅរាជធានី ភ្នំពេញពុំទាន់មានទីកន្លែងកម្សាន្ដជា ក្រុមសិល្បៈសម្ដែងដូចនៅខេត្ដសៀម រាបនោះទើប លោក ពុង ឃាវសែ អគ្គនាយកធនាគារកាណាឌីយ៉ាបានរៀបចំឱ្យមានការសម្ដែងសិល្បៈកម្សាន្ដបែបលក្ខណៈជាតិរៀងរាល់រាត្រីបែបនេះឡើង ។
លោកគ្រូ នុត សាម៉ូនី អតីតសាស្ដ្រា ចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹង កាលពីព្រលប់ថ្ងៃទី២៤ ខែ មីនា ក្នុងពេលសម្ដែងសាកល្បងរឿង ព្រេងនិទៀនប្រវត្ដិស្ដេចជ័យវរ្ម័នទី៧នៅ សាលមហោស្រពក្នុងមជ្ឈមណ្ឌលកោះ ពេជ្រថា កន្លងមកជាការសាកល្បង របស់យើងបានយករឿងនេះទៅសម្ដែង នៅខេត្ដសៀមរាបគឺយើងទទួលបាន ជោគជ័យនិងមានការគាំទ្រពីទស្សនិក ជនយ៉ាងច្រើនកុះករ ទាំងភ្ញៀវជាតិ និង ភ្ញៀវអន្ដរជាតិ។ ដូច្នេះទើបលោកបាន សម្រេចចិត្ដយករឿងនិទានប្រវត្ដិស្ដេច ជ័យវរ្ម័នទី៧នេះមកសម្ដែងជាសាច់ រឿងជូនភ្ញៀវទស្សនានៅរាជធានីភ្នំពេញបន្ដទៀត។ ដោយឡែកនៅរាជធានីភ្នំពេញ បច្ចុប្បន្នមជ្ឈមណ្ឌលកម្សាន្ដដែលអាច ទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ដូច នៅខេត្ដសៀមរាបដែរដើម្បីបង្ហាញពី អតីតកាលដ៏រីកចម្រើននាសម័យអង្គរ ដ៏បវររុងរឿងរបស់អាណាចក្រខ្មែរនិង ដើម្បីឱ្យទស្សនិកជនប្រៀបធៀបពីសម័យ កាលមកសម័យកាលពេលបច្ចុប្បន្ននេះ។
លោកបន្ដថាក្រុមសិល្បៈដែលបានមក ធ្វើការសម្ដែងនៅមជ្ឈមណ្ឌលកោះពេជ្រ នេះគឺមានចំនួនជាង១០០នាក់សុទ្ធតែ មានបទពិសោធន៍និងទេពកោសល្យ ខ្ពស់ក្នុងការសម្ដែង។លោកបានសម្ដែង ពីជំនឿយ៉ាងមុតមាំថា ការសម្ដែង សិល្បៈនៅរោងមហោស្រពនេះប្រាកដ ជាល្អមើលជាងការសម្ដែងនៅខេត្ដសៀម រាប ព្រោះការសម្ដែងនៅទីនេះយើង មានឧបកណ៍គ្រប់គ្រាន់សម្រាប់លើក តម្កើងដល់ការសម្ដែង។
លោក ពុង ឃាវសែ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការសម្ដែង សិល្បៈកម្សាន្ដរៀងរាល់រាត្រីនៅរាជ ធានីភ្នំពេញនេះឡើងគឺជាការឆ្លើយតបតាមសំណូមពររបស់ភ្ញៀវជាតិ និង អន្ដរជាតិដែលលោកចង់ដើរកម្សាន្ដ ពេលរាត្រី ឬចង់ទៅទស្សនាសិល្បៈ ផ្សេងៗដែលកន្លងមកលោកមិនដឹងជា ទៅទស្សនានៅទីណានោះទេ ? គឺលោក ចង់ឱ្យមានដូចគ្នាទៅនឹងភូមិវប្បធ៌មនៃខេត្ដសៀមរាបអ៊ីចឹងដែរ ។
លោកសង្ឃឹមថា បន្ទាប់ពីយើង បង្កើតឱ្យមានក្រុមសីល្បៈបែបបុរាណ្យ មកសម្ដែងជូនភ្ញៀវទេសចរទស្សនា ពេលរាត្រីនៅរាជធានីភ្នំពេញនេះទៅនឹងប្រាកដជាទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីទស្សនិកជនជាក់ជាមិនខាន ៕
