សាល​មហោស្រព​កោះ​ពេជ្រ​ចាប់ផ្ដើម​សម្ដែង​សិល្បៈ​កម្សាន្ដ​រាល់​រាត្រី​ចាប់ពី​ថ្ងៃ​ទី​៣១​មីនា​តទៅ​ដោយ​លក់​សំបុត្រ​

ដោយ​ ៖ សំរិត|ថ្ងៃទី 27 មីនា 2012 ម៉ោង 13:23:18

​ភ្នំពេញ​ ៖​ សាល​មហោស្រព​កោះ​ ពេជ្រ​ បាន​រៀប​ចំការ​សម្ដែង​សិល្បៈ​ កម្សាន្ដ​រៀង​រាល់​រាត្រី​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមីនា​នេះ​តទៅ​ ដើម្បី​ជូន​ភ្ញៀវ​ជាតិ​និង​ អន្ដរជាតិ​ចូល​ទស្សនា​ដោយ​លក់​សំបុត្រ​ ។​

​ការ​សម្ដែង​សិល្បៈ​លក្ខណៈ​ជាតិ​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នា​ ពេល​នេះ​គឺ​ស្រ​ដៀង​គ្នា​នៅ​ភូមិ​វប្ប​ធ៌​ម​ ខេត្ដសៀមរាប​ ដោយសារ​នៅ​រាជធានី​ ភ្នំពេញ​ពុំ​ទាន់​មាន​ទីកន្លែង​កម្សាន្ដ​ជា​ ក្រុម​សិល្បៈ​សម្ដែង​ដូច​នៅ​ខេត្ដ​សៀម​ រាប​នោះ​ទើប​ លោក​ ពុង​ ឃាវ​សែ​ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​បាន​រៀបចំ​ឱ្យ​មានការ​សម្ដែង​សិល្បៈ​កម្សាន្ដ​បែប​លក្ខណៈ​ជាតិ​រៀង​រាល់​រាត្រី​បែប​នេះ​ឡើង​ ។​

​លោកគ្រូ​ នុ​ត​ សា​ម៉ូ​នី​ អតីត​សាស្ដ្រា​ ចា​រ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានឱ្យ​ដឹង​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៤​ ខែ​ មីនា​ ក្នុង​ពេល​សម្ដែង​សាកល្បង​រឿង​ ព្រេង​និទៀន​ប្រវត្ដិ​ស្ដេច​ជ័យ​វរ្ម័ន​ទី​៧​នៅ​ សាល​មហោស្រព​ក្នុង​មជ្ឈមណ្ឌល​កោះ​ ពេជ្រ​ថា​ កន្លង​មក​ជា​ការ​សាកល្បង​ របស់​យើង​បាន​យក​រឿង​នេះ​ទៅ​សម្ដែង​ នៅ​ខេត្ដសៀមរាប​គឺ​យើង​ទទួល​បាន​ ជោគជ័យ​និង​មានការ​គាំទ្រ​ពី​ទស្ស​និក​ ជន​យ៉ាងច្រើន​កុះករ​ ទាំង​ភ្ញៀវ​ជាតិ​ និង​ ភ្ញៀវ​អន្ដរជាតិ​។​ ដូច្នេះ​ទើប​លោក​បាន​ សម្រេចចិត្ដ​យក​រឿងនិទាន​ប្រវត្ដិ​ស្ដេច​ ជ័យ​វរ្ម័ន​ទី​៧​នេះ​មក​សម្ដែង​ជា​សាច់​ រឿង​ជូន​ភ្ញៀវ​ទស្សនា​នៅ​រាជធានី​ភ្នំពេញ​បន្ដ​ទៀត​។​ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​មជ្ឈមណ្ឌល​កម្សាន្ដ​ដែល​អាច​ ទទួលភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ មក​ទស្សនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដូច​ នៅ​ខេត្ដសៀមរាប​ដែរ​ដើម្បី​បង្ហាញ​ពី​ អតីតកាល​ដ៏​រីក​ចម្រើន​នា​សម័យ​អង្គរ​ ដ៏​បវរ​រុងរឿង​របស់​អាណាចក្រ​ខ្មែរ​និង​ ដើម្បី​ឱ្យ​ទស្សនិកជន​ប្រៀបធៀប​ពី​សម័យ​ កាល​មក​សម័យកាល​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក​បន្ដ​ថា​ក្រុម​សិល្បៈ​ដែល​បាន​មក​  ធ្វើការ​សម្ដែង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នេះ​គឺ​មាន​ចំនួន​ជាង​១០០​នាក់​សុទ្ធតែ​ មានបទពិសោធន៍​និង​ទេព​កោសល្យ​ ខ្ពស់​ក្នុង​ការ​សម្ដែង​។​លោក​បាន​សម្ដែង​ ពី​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការ​សម្ដែង​ សិល្បៈ​នៅ​រោង​មហោស្រព​នេះ​ប្រាកដ​ ជា​ល្អមើល​ជាង​ការ​សម្ដែង​នៅ​ខេត្ដ​សៀម​ រាប​ ព្រោះ​ការ​សម្ដែង​នៅ​ទី​នេះ​យើង​ មាន​ឧ​បក​ណ៍​គ្រប់គ្រាន់​សម្រាប់​លើក​ តម្កើង​ដល់​ការ​សម្ដែង​។​

​លោក​ ពុង​ ឃាវ​សែ​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​សម្ដែង​ សិល្បៈ​កម្សាន្ដ​រៀង​រាល់​រាត្រី​នៅ​រាជ​ ធានី​ភ្នំពេញ​នេះ​ឡើង​គឺជា​ការ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ភ្ញៀវ​ជាតិ​ និង​ អន្ដរជាតិ​ដែល​លោក​ចង់​ដើរ​កម្សាន្ដ​ ពេល​រាត្រី​ ឬ​ចង់ទៅ​ទស្សនា​សិល្បៈ​ ផ្សេងៗ​ដែល​កន្លង​មក​លោក​មិនដឹង​ជា​ ទៅ​ទស្សនា​នៅ​ទីណា​នោះ​ទេ​ ?​ គឺ​លោក​ ចង់ឱ្យ​មាន​ដូច​គ្នា​ទៅ​នឹង​ភូមិ​វប្ប​ធ៌​ម​នៃ​ខេត្ដសៀមរាប​អ៊ីចឹង​ដែរ​ ។​

​លោក​សង្ឃឹមថា​ បន្ទាប់​ពី​យើង​ បង្កើត​ឱ្យ​មាន​ក្រុម​សី​ល្បៈ​បែប​បុ​រា​ណ្យ​ មក​សម្ដែង​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ ពេល​រាត្រី​នៅ​រាជធានី​ភ្នំពេញ​នេះ​ទៅ​នឹង​ប្រាកដជា​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​ទស្សនិកជន​ជាក់​ជា​មិន​ខាន​ ៕