
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបេក្ខនារីក្រុមប្រឹក្សាសង្កាត់២៣០នាក់របស់គណបក្សប្រជាជន
ភ្នំពេញៈ បេក្ខនារីជាក្រុមប្រឹក្សា សង្កាត់មកពី៩៦សង្កាត់ក្នុងខណ្ឌ៩ នៅ រាជធានីភ្នំពេញប្រមាណ២៣០នាក់ បាន ទទួលវគ្គបណ្ដុះបណ្ដាលពីសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍រាជ ធានីភ្នំពេញដើម្បីពង្រឹងសមត្ថភាព របស់ខ្លួនក្នុងនាមជាបេក្ខនារីសង្កាត់ របស់គណៈបក្សប្រជាជនកម្ពុជា ។
វគ្គបណ្ដុះបណ្ដាលនេះដោយមានការចូលរួមពីលោកស្រីជុំ សាមីន ប្រធាន គណៈកម្មាធិការសាខាសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍រាជ ធានី និងលោកស្រី ទូច សារ៉ុម អភិបាល រងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែ មីនានៅសាលប្រជុំគណៈកម្មាធិការ គណបក្សខណ្ឌដូនពេញ។
លោកស្រីជុំ សាមីន កែប ជុតិមា បានបញ្ជាក់ថា នៅថ្ងៃខាងមុខការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៣ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១២ នឹងចាប់ផ្ដើម ដូច្នេះ តួនាទីដ៍សំខាន់របស់នារី ដែលជា បេក្ខភាពក្រុមប្រឹក្សាសង្កាត់ត្រូវតែ ត្រៀមខ្លួនជាស្រេចទាំងចំណេះដឹងសមត្ថ ភាពជាមុន ។ យើងទាំងអស់គ្នាត្រូវតែ មានមោទនភាព និងទទួលស្គាល់នូវ តួនាទី និងភារកិច្ចដ៍សំខាន់របស់ខ្លួន ដែលបក្សមានទំនុកចិត្ដចំពោះបងប្អូន នារីយើង ។ នារីគ្រប់រូបត្រូវមានស្មារតី តស៊ូខិតខំអំណត់ព្យាយាម និងជម្នះឱ្យ បានរាល់ការលំបាកនានា ដើម្បីធ្វើយ៉ាង ណាសម្រេចឱ្យបានតាមភារកិច្ច និង ទិសដៅដែលបក្សប្រគល់ជូន ។ លោក ស្រីបន្ដថា វគ្គបណ្ដុះបណ្ដាលនេះពិតជា មានសារប្រយោជន៍សំខាន់ណាស់សម្រាប់ បងប្អូននារីទាំង២៣០នាក់ដែលជាបេក្ខភាពមកពីសង្កាត់ទាំង៩៦សង្កាត់ក្នុង ខណ្ឌទាំង៩នៅរាជធានី។ ការចូលរួមមតិ ផ្លាស់ប្ដូរយោបល់ពីគ្នាទៅវិញទៅមក រកចំណុចខ្លាំងនិងចំណុចខ្សោយនៅមូល ដ្ឋាននាឱកាសឱ្យឃើញនេះគឺជាគោល*បំណងរបស់យើងដើម្បីរួមចំណែកក្នុង*ការជំរុញ និងជួយលើកទឹកចិត្ដដល់បេក្ខ នារីឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នៅក្នុងសង្កាត់នីមួយៗដែលខ្លួនបានឈរ ឈ្មោះទទួលបានជោគជ័យ។
លោកស្រីបានថ្លែងដោយមានជំនឿ មានជំនឿថា វគ្គបណ្ដុះបណ្ដាលនេះ ប្រាកដជារកឃើញនូវវិធីសាស្ដ្រក្នុងការបំពាក់បំប៉ន គោលជំហរ ចំណេះដឹង ស្មារតីរបស់បេក្ខនារីឱ្យមានសមត្ថភាព បន្ថែមទៀតក្នុងការជជែកឆ្លើយឆ្លងតប ទៅនឹងការវាយប្រហារបស់គូប្រជែង តាមរូភាពសមហេតុផល ទន់ភ្លន់ប៉ិន ប្រសព្វនិងមានគំនិតច្នៃប្រឌិតខ្ពស់ដែល នេះជាចំណុចជោគជ័យរបស់យើង។
សូមបញ្ជាក់ថា ស្ដ្រីមានលក្ខណៈ សមស្របដើម្បីក្នុងការចូលរួមចលនារបស់សង្គមនិងក្នុងឆាកនយោបាយ ព្រោះ ស្ដ្រីមានបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃ ស្ដ្រីជាម្ដាយដែលដឹកនាំកូនៗឱ្យដើរ ផ្លូវល្អជាប្រពន្ធដែលជួយបំពេញការ ងារប្ដីជាអ្នកស្ម័គ្រចិត្ដក្នុងការងារអភិ វឌ្ឍន៍សហគមន៍ បើទោះបីជាស្ដ្រីនិង កុមារ គឺជាជនទីមួយដែលងាយទទួលរង នូវផលប៉ះពាល់ពីគ្រួសារ និងសង្គមក៏ ដោយ ដូច្នេះដើម្បីឱ្យស្ដ្រីអាចវិឌ្ឍន៍ខ្លួន និងជៀសឱ្យផុតពីភាពងាយរងគ្រោះទាំងឡាយ ស្ដ្រីត្រូវមានតំណាងរបស់ខ្លួននៅ ក្នុងថ្នាក់ជាតិចាប់ពីមូលដ្ឋានឡើងទៅ ដើម្បីជួយការពារផលប្រយោជន៍របស់ ស្ដ្រី ៕
