លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ ជម្រុញ​ឲ្យ​ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​វៀតណាម​​បន្ត​ធ្វើ​អា​ជី​កម្ម​នៅ​កម្ពុជា​ថែម​ទៀត​

ដោយ​ ៖ សាគុណ ថ្ងៃទី 28 មីនា 2012ម៉ោង 17:26:35

​ភ្នំពេញ​៖​ នៅ​ក្នុង​ជួប​ជាមួយ​ ត្រាំ​ បាក់​ហា​ ប្រធាន​ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍ​វៀតណាម​ និង​ជា​ ប្រធាន​សមាគម​អ្នក​វិនិយោគ​វៀតណាម​នៅ​កម្ពុជា​ នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ទី​ ២៨​ មីនា​ ២០១២​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​កោតសរសើរ​ និង​បាន​ជម្រុញ​ឲ្យ​ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍ​នៃ​វៀតណាម​ (BIDV)​ ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ជំ​ រុញ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​នោះ​ ។​

​នៅ​ក្នុង​ជំនួប​នោះ​លោក​ ត្រាំ​ បាក់​ហា​ បាន​ជំរាប​ជូន​លោ​ឧបនាយករដ្ឋមន្ត្រី​ថា​ គោលបំណង​ នៃ​ជំនួប​នេះ​ គឺ​ដើម្បី​រាយការណ៍​អំពី​គម្រោង​វិនិយោគ​មួយ​ចំនួន​របស់​វៀតណាម​នៅ​កម្ពុជា​  ដូច​ជា​ ការ​ដាក់​សម្ពោធ​ក្រុមហ៊ុន​ផលិត​ស្រូវ​នាំ​ចេញ​ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក៏​ដូច​ជា​វិស័យ​ វា​រី​អគ្គី​ស​ នី​ និង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​ ។​

​ក្នុង​ឆ្នាំ​២០០៩​ BIDV​ បាន​ទិញ​យក​ធនាគារ​វិនិយោគ​រុងរឿង​ ដោយ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ធនាគារ​ វិនិយោគ​ និង​អភិវឌ្ឍ​កម្ពុជា​(BIDC​ )​ ដែល​មក​ដល់​ពេល​បច្ចុប្បន្ន​មាន​ដើមទុន​ចុះបញ្ជី​ចំនួន​ ៧០​ លាន​ ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​។​នៅ​ឆ្នាំ​ដដែល​ BIDV​  បាន​សហការ​ជាមួយ​ដៃគូ​មួយ​ចំនួន​បង្កើត​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កម្ពុជា​-​វៀតណាម​ ដែល​ធ្វើ​ប្រតិបត្តិ​ ការ​ធានា​រ៉ាប់រង​ទូទៅ​នៅ​កម្ពុជា​។​នៅ​ឆ្នាំ​ ២០១២​ BIDV​ បាន​បង្កើត​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា​-​វៀតណាម​ ដែល​ធ្វើ​ប្រតិបត្តិការ​ជា​អ្នក​ធានា​ទិញ​មូល​ប​ត្រ​  ពាណិជ្ជករ​មូល​ប​ត្រ​ ជើងសា​រមូល​ប​ត្រ​ និង​ប្រតិបត្តិការ​ ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត​ ៕