ស្ថានទូត​សហរដ្ឋអាមេរិក​ចូលរួម​ក្នុង​ពិ​ព័ណ៌​អប់រំ​ កម្ពុជា​ អា​មេ​រិ​ក​

ដោយ​ ៖ ថ្ងៃទី 04 មេសា 2012ម៉ោង 10:55:34

​ភ្នំពេញ៖ ​ស្ថានទូត​សហរដ្ឋអាមេរិក​នឹង​ចូលរួម​ក្នុង​ពិ​ព័ណ៌​អប់រំ​ កម្ពុជា​-​អា​មេ​រិ​ក​ ពី​ថ្ងៃ​ទី​ ៧​ ដល់​ថ្ងៃ​ទី​ ៨​ ខែមេសា​ ឆ្នាំ​ ២០១២​ នៅ​មជ្ឈមណ្ឌល​សាល​ពិ​ព័ណ៌​កោះ​ពេជ្រ​ អាគារ​ G​។​ ពិ​ព័ណ៌​នេះ​បើក​អោយ​ទស្សនិកជន​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​។​ ស្ថានទូត​សហរដ្ឋអាមេរិក​ និង​សេវា​ផ្នែក​អប់រំ​សហរដ្ឋអាមេរិក​នឹង​បង្ហាញ​កម្មវិធី​ផ្លាស់​ប្តូរ​ផ្នែក​សិក្សាអប់រំ​ អាហារូបករណ៍​ និង​សេវា​ប្រឹក្សា​នានា​ដល់​សាធារណ​ ជន​។​ តំណាង​មក​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ នឹង​ផ្តល់​ព័ត៌មាន​ផង​ដែរ​ស្តី​ពី​ទិដ្ឋាការ​សំរាប់​សិស្សសាលា​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ភារធារី​ស្ថានទូត​ Jeff​ Daigle​ នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ពិ​ព័ណ៌​អប់រំ​ កម្ពុជា​ អា​មេ​រិ​ក​ នៅ​ថ្ងៃ​ទី​ ៧​ ខែមេសា​ វេលា​ម៉ោង​ ៩​ ព្រឹក​ នៅ​មជ្ឈមណ្ឌល​សាល​ពិ​ព័ណ៌​កោះ​ពេជ្រ​ អាគារ​ G​។​ ផ្នែក​សារព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​ពិធី​បើក​នោះ​។​

​ពិ​ព័ណ៌​អប់រំ​ កម្ពុជា​ អា​មេ​រិ​ក​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Ruwan​ Hullugalle​ &​  Company​ ដោយ​សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​ និង​ផ្នែក​សេវា​អប់រំ​ អា​មេ​រិ​ក​ Education​ USA​ ។​ នេះ​គឺជា​ពិ​ព័ណ៌​អប់រំ​លើក​ដំបូង​ហើយ​ ដោយ​មាន​នាំ​ស្ថាប័ន​អប់​រំអា​មេ​រិ​ក​ មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​កម្មវិធី​របស់​គេ​ ជាមួយនឹង​វិទ្យាស្ថាន​អប់រំ​ល្អៗ​របស់​កម្ពុជា​ ដល់​ សិ​ស្សា​នុ​និស្សិត​កម្ពុជា​ និង​គ្រួសារ​របស់​គេ​។​ ពិ​ព័ណ៌​នេះ​នឹង​បង្ហាញ​ជា​ពិសេស​នូវ​វិទ្យាស្ថាន​អប់​រំអា​មេ​រិ​ក​ និង​កម្ពុជា​ចំនួន​ជាង​ ២០​ ហើយ​មាន​ក្រុម​វាគ្មិន​ពិភាក្សា​លើ​ប្រធានបទ​នានា​ ដូច​ជា​អាហារ​រូបករណ៍​ ការ​ ត្រៀម​រៀបចំ​សំរាប់​ការ​ធ្វើតេស្ត​ និង​ជីវិត​ជា​និស្សិត​ជាដើម​។​ល​។​   ៕