លោកយាយ​អាយុ​៨០​ឆ្នាំ​ បញ្ជា​យន្ដហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព​ ខណៈ​ស្វាមី​ស្លាប់​ក្នុង​ពេល​កំពុង​បើកបរ​

ដោយ​ ៖ សាធី ថ្ងៃទី 04 មេសា 2012ម៉ោង 13:38:01

​លោកយាយ​អាយុ​៨០​ឆ្នាំ​ជនជាតិ​ អា​មេ​រិ​ក​ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​ បើកបរ​យន្ដហោះ​បង្ខំចិត្ដ​ត្រូវ​តែ​បញ្ជា​ យន្ដហោះ​ឱ្យ​ចុះ​ចត​ជា​បន្ទាន់​ ពេល​ដែល​ ស្វាមី​របស់​លោកយាយ​ទទួលមរណភាព​ ពេល​កំពុង​តែ​បើកបរ​នោះ​ ។​

​លោកយាយ​ ហា​ឡែ​ន​ ខូ​លី​ន​ អាយុ​ ៨៩​ឆ្នាំ​ មាន​ស្មារតី​រឹង​មាំ​ បាន​បញ្ជា​យន្ដ​ ហោះ​ធុន​តូច​ប្រភេទ​ SESSA​ ចុះ​ចត​ជា​ បន្ទាន់​នៅ​អាកាសយានដ្ឋាន​ជឺ​រី​ឡែ​ន​ ពេល​ដែល​លោកយាយ​ឃើញ​ស្វាមី​របស់​ ខ្លួន​ទទួលមរណភាព​ពេល​កំពុង​បញ្ជា​យន្ដ​ ហោះ​នោះ​ ។​
​លោកយាយ​ ខូ​លី​ន​ ធ្លាប់​បាន​ឆ្លងកាត់​ វគ្គ​សិក្សា​មូលដ្ឋាន​ស្ដី​ពី​ការ​បញ្ជា​យន្ដ​ ហោះ​ឡើង​និង​ចុះ​ចត​កាលពី​៣០​ឆ្នាំ​មុន​។​ កូនប្រុស​របស់​លោកយាយ​ ខូ​លី​ន​ បាន​ និយាយ​ប្រាប់​សារព័ត៌មាន​ AP​ ថា​ គាត់​ កំពុង​រៀន​បើកបរ​យន្ដហោះ​បាន​ណែនាំ​ ម្ដាយ​ដែល​នៅ​លើ​យន្ដហោះ​នោះ​បញ្ជា​ ចុះ​ចត​ជា​បន្ទាន់​តាម​រយៈ​ទូរស័ព្ទ​ ។​ ពេល​ ចុះ​ចត​ដល់​ដី​ ក៏​ជា​ពេល​ដែល​យន្ដហោះ​ ត្រូវ​អស់​ថាមពល​ផង​ដែរ​ នៅ​សល់​តែ​ ម៉ាស៊ីន​មួយ​ប៉ុណ្ណោះ​ដែល​ដំណើរការ​ ។​ យន្ដហោះ​បាន​រអិល​នៅ​លើ​ផ្លូវ​ចុះ​ចត​ ចម្ងាយ​៣០៥​ម៉ែត្រ​ទើប​ឈប់​ ។​

​កូនប្រុស​របស់​លោកយាយ​ឈ្មោះ​ ជេ​ម​ខូ​លី​ន​ បាន​បញ្ជាក់​ថា​ “​ម្ដាយ​របស់​ ខ្ញុំ​មាន​ស្មារតី​យ៉ាង​រឹង​មាំ​ក្នុង​ការ​ដោះ​ ស្រាយ​ទៅ​តាម​នីតិវិធី​ ។​ គាត់​មាន​ស្មារតី​ រឹង​មាំ​ជាង​យើងខ្ញុំ​ដែល​នៅ​ខាងក្រោម​ទៅ​ ទៀត​ ហើយ​រឿង​ដែល​អស្ចារ្យ​នោះ​ គឺ​ ម្ដាយ​របស់ខ្ញុំ​បញ្ជា​យន្ដហោះ​ចុះ​ចត​នៅ​ ពេល​ដែល​យន្ដហោះ​នៅ​សល់​តែ​ម៉ាស៊ីន​ តែ​មួយ​ប៉ុណ្ណោះ​កំពុង​ដំណើរការ​ ចំណែក​ ម៉ាស៊ីន​មួយទៀត​បាន​អស់​ថាមពល​ទៅ​ ហើយ​ ។​ អាកាសយានិក​ដែល​គ្មាន​បទ​ ពិសោធន៍​ប្រាកដជា​មិន​អាច​ធ្វើ​រឿង​នោះ​ បាន​ឡើយ​ ”​ ។​

​លោក​ ជេ​ម​ខូ​លី​ន​ កើតទុក្ខ​យ៉ាង​ខ្លាំង​ ពេល​ដឹង​ថា​ ឪពុក​របស់​ខ្លួន​បាត់បង់​ជីវិត​ នៅ​លើ​អាកាស​ ដោយ​គាត់​មិន​ចង់ឱ្យ​ បាត់បង់​ទាំង​ម្ដាយ​ ។​ ពេល​នោះ​ក្ដី​សង្ឃឹម​ របស់​គាត់​ជួប​មុខ​ម្ដាយ​នៅ​រស់នៅ​មាន​ តិចតួច​ណាស់​ ដោយ​ម្ដាយ​មិន​ប៉ិន​ប្រសប់​ ក្នុង​ការ​យន្ដហោះ​នោះ​ឡើយ​ ប៉ុន្ដែ​រឿង​ រ៉ាវ​ដែល​បាន​កើតឡើង​ពិតជា​អស្ចារ្យ​ មិន​អាច​ស្មាន​ដល់​ ។​

​លោកតា​និង​លោកយាយ​ ខូ​លី​ន​ ធ្វើ​ ដំណើរ​ត្រឡប់​ពី​សម្រាក​លំហែកាយ​នៅ​ ផ្ល​រី​ដា​ ក៏​ស្រាប់តែ​ស្វាមី​របស់​លោកយាយ​ សម្លាប់​ដោយ​ជំងឺ​បេះដូង​ពេល​កំពុង​ បើកបរ​ ។​ ពេល​នោះ​លោកយាយ​ចាំបាច់​ ត្រូវ​តែ​បញ្ជា​យន្ដហោះ​ចុះ​ចត​ជា​ចាំបាច់​។​ ក្រោយ​ចុះ​ចត​ដោយ​សុវត្ថិភាព​ លោក​យាយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ភ្លាមៗ​ ដោយ​របួសស្រាល​ត្រង់​ខ្នង​និង​ឆ្អឹងជំនី​ ៕