សមត្ថកិច្ច​ជំនាញ​បើកភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​នេសាទ​ក្នុង​ដែន​ឡូត៍​អភិរក្ស​

ដោយ​ ៖ ចន្ថា ថ្ងៃទី 05 មេសា 2012ម៉ោង 08:21:24

​ខេត្ដកំពង់ឆ្នាំង​ ៖​ បើ​តាម​ប្រភព​ មួយ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ដែន​ឡូត៍​ អភិរក្ស​ក្នុងភូមិ​សាស្ដ្រ​ ឃុំ​ផាត់​សណ្ដាយ​ ស្រុក​កំពង់ស្វាយ​ ខេត្ដកំពង់ធំ​ ដែល​មាន​ ព្រំប្រទល់​ជាប់​ស្រុក​បរិបូរណ៍​ខេត្ដ​កំពង់​ ឆ្នាំង​ កំពុង​តែ​មាន​សកម្មភាព​ហ៊ុម​អួន​ ទាញ​ដោយ​កម្លាំង​ម៉ាស៊ីន​ជា​ច្រើន​វង់​ ចាប់​ត្រី​ ដោយ​ឧបករណ៍​នេសាទ​ខុស​ ច្បាប់​ ហើយ​ប្រព្រឹត្ដ​នៅ​ក្នុង​ដែន​អភិរក្ស​ ទៀត​ផង​ ។​ ការ​ធ្វើ​សកម្មភាព​នេះ​ គេ​ បាន​ប្រទះ​ឃើញ​អួន​ហ៊ុម​ចំនួន​៦​វង់​ទាញ​ ដោយ​កម្លាំង​ម៉ាស៊ីន​ មាន​ប្រវែង​ពី​ ១០០​ទៅ​២០០​ម៉ែត្រ​និង​មាន​ក្រឡា​ទំហំ​ មួយ​ហ៊ុន​កន្លះ​ធ្វើ​សកម្មភាព​ចាប់​ត្រី​ ទាំង​កណ្ដាល​ថ្ងៃ​ដោយ​ពុំ​ខ្លាច​អ្វី​នោះ​ឡើយ​។​

​បើ​តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា​ មូល​ ហេតុ​ដែល​ម្ចាស់​អួន​ធ្វើ​សកម្មភាព​ពុំ​ ខ្លាច​នរណា​ នោះ​ដោយសារ​តែ​ម្ចាស់​ អួន​ទាំងនោះ​បាន​បង់ប្រាក់​ទៅ​ឱ្យ​មន្ដ្រី​ ជំនាញ​ក្នុង​១​វង់​តម្លៃ​១០​ម៉ឺន​រៀល​ ចំណែក​ ឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចាប់ពី​ ៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​។​

​ពាក់ព័ន្ធ​ករណី​នេះ​មេឃុំ​ផាត់​សណ្ដាយ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ លោក​មិនដឹង​ ទេ​រឿង​នេះ​ ព្រោះ​លោក​កំពុង​តែ​ប្រជុំ​នៅ​ ខេត្ដកំពង់ធំ​ ។​ ករណី​នេះ​ត្រូវ​បាន​បង្ហើប​ ឱ្យ​ដឹង​ថា​ ដោយសារ​អាជ្ញាធរ​ឃុំ​និង​ មន្ដ្រី​ជំនាញ​បាន​ប្រាប់​ទៅ​ឈ្មួញ​ទាំងនោះ​ឱ្យ​នេសាទ​ទៅ​ ហើយ​បង់​កម្រៃ​ទៅ​មន្ដ្រី​ ទាំងនោះ​ផង​ ។​ ករណី​នេះ​ប្រជាពលរដ្ឋ​ ធម្មតា​ បាន​ស្នើ​ឱ្យ​ក្រសួងកសិកម្ម​ជួយ​ ពិនិត្យ​ឡើង​វិញ​ផង​ បើ​ពុំ​ដូច​នោះ​ទេ​ ដែន​អភិរក្ស​និង​អស់​ត្រី​រលីង​គ្មាន​សល់​ នោះ​ឡើយ​។​ ដោយសារ​តែ​ឈ្មួញ​និង​ មន្ដ្រី​អា​ជា្ញ​ធរ​មន្ដ្រី​ជំនាញ​ត្រូវរ៉ូវ​គ្នា​ បំផ្លាញ​ដែន​អភិរក្ស​អស់ហើយ ៕