
Lee Hyori នៅតែរក្សាតំណែងម្ចាស់ក្សត្រី CF
ដោយ ៖ ធីរីណា ថ្ងៃទី 25 តុលា 2010ម៉ោង 09:39:01
តារាចម្រៀង Pop កូរ៉េ នាង Lee Hyori នៅតែរក្សាតំណែងម្ចាស់ក្សត្រីពាណិជ្ជកម្ម CF ក្នុងប្រទេសកូរ៉េដដែល ។
ក្រុមហ៊ុនជាច្រើន តែងតែផ្លាស់ប្ដូរតារា ថ្មីៗជាច្រើន ដើម្បី ទាក់ទាញអតិថិជនឱ្យចាប់អារម្មណ៍លើផលិតផលរបស់ពួកគេ ។ ផ្ទុយមកវិញសម្រាប់នាង Lee Hyori បានបំបែកឯកត្ដកម្មដោយ បានចុះកុងត្រាជាមួយក្រុមហ៊ុនរបស់នាងរហូតដល់ទៅ៦លើក រួចមកហើយ ។
មន្ដ្រីក្រុមហ៊ុន The First time មួយរូបបាននិយាយថា នាង Lee មិនត្រឹមតែធ្វើឱ្យក្រុមហ៊ុនល្បីល្បាញទេថែមទាំងបង្កើនការ លក់ផលិតផលក្នុងក្រុមហ៊ុនទៀតផង ។
សព្វថ្ងៃតារាចម្រៀងពេញនិយមនេះជាប់កុងត្រជាមួយ ក្រុមហ៊ុនផ្នែកផ្សេងៗគ្នាដូចជា ផលិតផលស្រា អាហារ ភេសជ្ជៈ កីឡា គ្រឿង ផ្គត់ផ្គង់ផ្ទះ និងសម្លៀកបំពាក់ទាន់សម័យ ។ គេពុំ ដឹងថា នាងមានកុងត្រាប៉ុន្មានជាមួយក្រុមហ៊ុនទេដោយសារតែ នាងមិនបានប្រកាសជាផ្លូវការ ប៉ុន្ដែនាងគ្រាន់តែបញ្ជាក់ច្បោលៗអំពីកុងត្រាចំនួន៧ផ្សេងគ្នា។
