
នីតិវិធីនៃការទូទាត់សាច់ប្រាក់នៅក្នុងទីផ្សារមូលបត្រកម្ពុជា
ដោយ ៖ សហការី ថ្ងៃទី 19 មេសា 2012ម៉ោង 20:23:20
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់គោលនយោបាយពាក់ព័ន្ធនឹង ការកំណត់រូបិយវត្ថុឬរូបិយបណ្ណ សម្រាប់ចារឹកលើមូលបត្របោះផ្សាយ លក់ជាសាធារណៈនិងសម្រាប់ការ ជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដូចខាងក្រោម ៖
១-មូលបត្រដែលបោះផ្សាយលក់ ជាសាធារណៈត្រូវចារឹកជាប្រាក់រៀល ។
២-ការដាក់តម្លៃលើមូលបត្រ (Quotation) នៅក្នុងប្រព័ន្ធជួញដូរ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (Cambodia Serurities Exchange-CSX ) ត្រូវធ្វើជាប្រាក់រៀល ។
៣-ការទូទាត់នៅក្នុងទីផ្សារដំបូង (Primary Market ) និងនៅក្នុងទីផ្សារ បន្ទាប់ (Secondary Market ) ត្រូវធ្វើ ជាប្រាក់រៀល ប៉ុន្ដែបើភាគីអ្នកទិញ និង អ្នកលក់មូលបត្រមានការឯកភាពគ្នា ក្នុងការទូទាត់ជាប្រាក់ដុល្លារអាមេរិក នោះ ការទូទាត់អាចធ្វើឡើងជាប្រាក់ ដុល្លារអាមេរិក ។ ការទូទាត់ជាប្រាក់ ដុល្លារអាមេរិកនេះ ត្រូវបានអនុញ្ញាតឱ្យ ធ្វើក្នុងរយៈពេល៣ឆ្នាំដំបូង ចាប់ពីទីផ្សារ មូលបត្រត្រូវបានបង្កើត។
ដើម្បីសម្រួលដល់ការអនុវត្ដគោល នយោបាយខាងលើនេះ គណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.) សូមចេញ នូវគោលការណ៍ណែនាំដូចខាងក្រោម ៖
I-ការទូទាត់សាច់ប្រាក់នៅក្នុងទីផ្សារ ដំបូង
១-ក្រុមហ៊ុនធានាទិញមូលបត្រដើម្បី ឱ្យវិនិយោគិនដែលធ្វើបរិវិសកម្មក្នុង ទីផ្សារដំបូងអាចទូទាត់ ជាប្រាក់ រៀល ឬជាប្រាក់ដុល្លារអាមេរិកបានក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវមានគណនី០២ (ពីរ) ជាគណនីប្រាក់រៀលផង និងប្រាក់ ដុល្លារអាមេរិកផង នៅក្នុងភ្នាក់ងារ ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដើម្បីទទួលបង្កកសាច់ប្រាក់របស់អ្នក ធ្វើបរិវិសកម្ម ។
២-អ្នកធ្វើបរិវិសកម្មក្នុងករណី ដែលអ្នកធ្វើបរិវិសកម្មមានបំណងទូទាត់ជាប្រាក់រៀលត្រូវដាក់បង្កកសាច់ ប្រាក់ ជាប្រាក់រៀលចំនួនយ៉ាងតិច១០០ភាគ រយនៃទំហំបរិវិសកម្មដែលត្រូវធ្វើក្នុង ករណីដែលអ្នកធ្វើបរិវិសកម្មមានបំណង ទូទាត់ជាប្រាក់ដុល្លារអាមេរិក ត្រូវដាក់ បង្កកសាច់ប្រាក់ជាប្រាក់ដុល្លារអាមេរិក ចំនួនយ៉ាងតិច១១០ភាគរយនៃទំហំបរិ វិសកម្ម ដែលត្រូវធ្វើដោយយកតាម អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជានៅមួយ ថ្ងៃនៃថ្ងៃធ្វើការមុន កាលបរិច្ឆេទចាប់ផ្ដើមទទួលពាក្យស្នើ សុំធ្វើបរិវិសកម្ម ។
៣-ការទូទាត់ ក្រោយពេលធ្វើបរិវិ សកម្មបានសម្រេចអ្នកធ្វើបរិវិសកម្ម ដែលមានបំណងទូទាត់ប្រាក់ដុល្លារ អាមេរិក ត្រូវរកការព្រមព្រៀងជាមួយ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រលើ អត្រាប្ដូរប្រាក់ ដោយអាត្រានេះត្រូវ ស្ថិតក្នុងរង្វង់+-១ភាគរយនៃអត្រាប្ដូរ ប្រាក់ផ្លូវការធនាគារជាតិនៃកម្ពុជានៅ កាលបរិច្ឆេទព្រមព្រៀងគ្នា ឬយ៉ាងយូរ ត្រឹម២ថ្ងៃ នៃថ្ងៃធ្វើការមុនកាលបរិច្ឆេទ ទូទាត់។ ក្នុងករណីដែលអ្នកធ្វើបរិវិសកម្ម ដាក់បង្កកសាច់ប្រាក់ជាប្រាក់ដុល្លារអា មេរិក មិនអាចរកបានកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនបោះផ្សាយលក់មូល បត្រដើម្បីទូទាត់ជាប្រាក់ដុល្លារអាមេរិក នោះ អ្នកធ្វើបរិវិសកម្មអាចរកប្រាក់ រៀល ដើម្បីទូទាត់មុននឹងអាចដកសាច់ ប្រាក់ជាប្រាក់ដុល្លារអាមេរិក ដែលបាន បង្កកឬប្ដូរសាច់ប្រាក់ដុល្លារ ដែលបាន បង្កកទៅជាប្រាក់រៀលដើម្បីទូទាត់។
II-ការទូទាត់សាច់ប្រាក់នៅក្នុង ទីផ្សារបន្ទាប់
១-ក្រុមហ៊ុនមូលបត្រ ដើម្បីផ្ដល់ ជំរើសដោយវិនិយោគិន ក្នុងការទូទាត់ សាច់ប្រាក់ជាប្រាក់រៀល ឬជាប្រាក់ ដុល្លារអាមេរិក ក្រុមហ៊ុនមូលបត្រត្រូវ បើកគណនីសាច់ប្រាក់នៅភ្នាក់ងារទូទាត់ សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រជា គណនីប្រាក់រៀលផងនិងគណនីប្រាក់ ដុល្លារអាមេរិកផង ។
២-ប្រតិបត្ដិករប្រព័ន្ធផាត់ទាត់ និង ទូទាត់មូលបត្រ
ប្រតិបត្ដិករប្រព័ន្ធផាត់ទាត់និង ទូទាត់មូលបត្រ ត្រូវបើកគណនីទូទាត់ សាច់ប្រាក់ នៅភ្នាក់ងារទូទាត់សាច់ ប្រាក់ពាក់ព័ន្ធនឹងមូលបត្រជាគណនី បាក់រៀល ដើម្បីទូទាត់សាច់ប្រាក់ជា ប្រាក់រៀលតាមប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ ៣- អ្នកបញ្ជាលក់, ទិញមូលបត្រ
ការបញ្ជាលក់ ទិញ ការជួញដូរ និង ការទូទាត់តាមរយៈក្រុមហ៊ុនមូលបត្រ ទៅក្រុមហ៊ុនសារមូលបត្រកម្ពុជា ត្រូវ ធ្វើឡើងជាប្រាក់រៀល។ អ្នកបញ្ជាទិញ មូលបត្រត្រូវដាក់បង្កកសាច់ប្រាក់ជា ប្រាក់រៀលចំនួនយ៉ាងតិច១០០ភាគរយ នៃទំហំបញ្ជាទិញ ។ ប៉ុន្ដែអ្នកលក់ និង អ្នកទិញ ដោយមានការជ្រោមជ្រែងពី ក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារទូទាត់ សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រអាច រកកិច្ចព្រមព្រៀងទូទាត់សាច់ប្រាក់ជា ប្រាក់ដុល្លារអាមេរិក បន្ទាប់ពីទូទាត់ ជាប្រាក់រៀលតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
៤- ការទូទាត់
ក្រុមហ៊ុនមូលបត្រត្រូវចាត់ចែង រៀបចំបង្វែរសាច់ប្រាក់ដែលត្រូវទូទាត់តាមរយៈភ្នាក់ងារសាច់ប្រាក់ ពាក់ព័ន្ធ យ៉ាងយូរត្រឹមម៉ោង៨ៈ៣០នាទីព្រឹកនៃ កាលបរិច្ឆេទ (T+2) ទៅគណនីទូទាត់ សាច់ប្រាក់របស់ប្រតិបត្ដិករប្រព័ន្ធ ផាត់ទាត់និងទូទាត់មូលបត្រ ។ បន្ទាប់ ពីម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃដែលកាល បរិច្ឆេទទូទាត់ (T+2) ប្រតិបត្ដិករប្រព័ន្ធ ផាត់ទាត់ និងទូទាត់មូលបត្រត្រូវបង្វែរ សាច់ប្រាក់បន្ដទៅឱ្យសមាជិកដែលត្រូវ ទទួលការទូទាត់យ៉ាងយូរត្រឹមម៉ោង ១០ៈ៣០នាទីព្រឹកនៃកាលបរិច្ឆេទទូទាត់ (T+2) បន្ទាប់ពីម៉ោង១០ៈ៣០នាទីព្រឹក ក្រុមហ៊ុនមូលបត្រត្រូវផ្ទេរសាច់ប្រាក់ ទៅគណនីអតិថិជនរបស់ខ្លួនឱ្យចប់សព្វ គ្រប់ក្នុងកាលបរិច្ឆេទទូទាត់(T+2)នេះ ។
ដោយការជួញដូរ និងការទូទាត់ត្រូវ ធ្វើឡើងជាប្រាក់រៀលតាមរយៈប្រព័ន្ធ ព័ត៌មានវិទ្យារបស់ក្រុមហ៊ុនផ្សារមូល បត្រកម្ពុជា អតិថិជនដែលមានបំណង ទូទាត់ជាប្រាក់ដុល្លារអាមេរិកត្រូវ បញ្ជាក់ទៅក្រុមហ៊ុនមូលបត្រ ឬនិង ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹង មូលបត្រ ដើម្បីកិច្ចព្រមព្រៀងលើអត្រា ប្ដូរប្រាក់ជាមួយសមភាគីសំរាប់ទូទាត់ ជាប្រាក់ដុល្លារអាមេរិក ៕
