
ខេត្តកំពង់ចាមមានអង្ករសល់រហូតដល់១៦៧,៨៨១តោន
ដោយ ៖ ថ្ងៃទី 25 មេសា 2012ម៉ោង 10:08:33
ខេត្តកំពង់ចាម៖ បន្ទាប់ពីបានបញ្ចប់នៃការប្រមូលផលស្រូវទាំងពីររដូវ (រដូវប្រាំង និងរដូវវស្សា) រួចរាល់ជាស្ថាពរហើយ នៅការធ្វើតុល្យភាពស្បៀងប្រ ចាំឆ្នាំ២០១២របស់មន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ចាមបាន ង្ហាញឲ្យឃើញថា៖សម្រាប់ឆ្នាំ២០១២ ខេត្តកំពង់ចាមទទួល បានផលស្រូវសរុប បន្ទាប់ពីការកាត់ចេញទៅ លើការទុកពូជចំណីសត្វ និងសម្រាប់ទុកហូបចុក របស់ប្រជាពលរដ្ឋក្នុងខេត្ត កំណើននៃ បរិមាណស្បៀង នៅសល់មានរហូតដល់២៦២.៣១៤តោនស្រូវស្មើនឹង១៦៧.៨៨១តោនអង្ករ។
លោក គឹម សារឿន ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរបស់ប្រជា កសិករឆ្នាំនេះទទួលបានផលល្អ ជា មួយនឹងការបម្រែបម្រួលបច្ចេកទេសបង្កើតបាននូវទិន្នផលខ្ពស់។ជាក់ស្ដែងក្នុងរដូវវស្សាកន្លងទៅនេះ ខេត្តកំពង់ចាមសម្រេចធ្វើ ស្រែ បានលើផ្ទៃដី ចំនួន១៦៨.២១៩ហិកតា ស្មើនឹង១០១%នៃផែនការ១៦៥.០០០ហិចតាកើនលើសឆ្នាំមុន ២៦១៣ហិកតាដោយទទួលបាន ទិន្នផលជា មធ្យម៣.៤៧៤តោនក្នុងមួយហិកតាខ្ពស់ជាងឆ្នាំមុន០,១៣២តោនក្នុងមួយហិកតា ដែលឆ្នាំមុនទិន្នផល ទទួលបាន តែ៣,៣៤១តោនក្នុងមួយហិកតាតែប៉ុណ្ណោះ។ដោយឡែកចំពោះរដូវប្រាំងសម្រេចធ្វើបានលើ ផ្ទៃដីរហូតដល់៥២.៦៣៥ហិកតា គឺស្មើនឹង១០១%នៃផែនការ ៥២.០០០ហិកតាដោយឡែកទិន្នផលស្រូវរដូវ ប្រាំងឆ្នាំនេះ ទទួលបានក្នុងកំរិតជាមធ្យម៤,៣០២តោនក្នុងមួយហិក តាខ្ពស់ជាងឆ្នាំកន្លងមក ០,១៦៦តោន ក្នុងមួយហិកតា។
លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០១២ផែនការដាំដុះសរុប ២១៧.៥០០ហិកតាផ្ទៃដីដែលអនុវត្តបានមាន រហូតដល់២២០.៨៥៤ហិកតាដោយជួបគ្រោះ ទឹកជំនន់ធ្វើ ឲ្យផ្ទៃដីស្រូវរដូវវស្សាមួយចំនួនរងផលប៉ះពាល់ និងរងការខូចខាត ដែលខេត្ត នៅសល់ផ្ទៃដីប្រមូលផលបាន មានតែ ២១០.៨៨៦ ហិកតាតែប៉ុណ្ណោះទាំងរដូវប្រាំង និងរដូវវស្សា។ចំពោះទិន្នផលឆ្នាំនេះជាមធ្យមប្រ ចាំ ឆ្នាំ៣,៦៨០តោនក្នុងមួយហិកតាដែលឆ្នាំមុនទិន្នផល ស្រូវប្រចាំឆ្នាំមានតែ៣,៤០០តោនក្នុងមួយហិកតា។
លោកគឹមសារឿនបានបញ្ជាក់ថា ការធ្វើតុល្យភាពស្បៀងប្រចាំឆ្នាំ២០១២របស់ខេត្ត គឺទទួលបាន នូវបរិមាណផលស្រូវសរុប៧៧៦,១០៨តោនដោយធ្វើការកាត់ចេញ១៣%លើ ការបាត់បង់ ទុកពូជ និង ចំណីសត្វ ស្មើនឹង ១០០,១០៨តោនត្រូវតម្រូវការស្បៀង សម្រាប់ ប្រជាពលរដ្ឋក្នុងខេត្តមានរហូតដល់ជិត ពីរលាននាក់ បរិមាណស្បៀងប្រមាណសរុបជាង ២៦៤,២៥៦តោនស្រូវ។ដូចនេះ កម្រិតស្បៀងនៅសល់ លើសពីតម្រូវការមានរហូតដល់ជាង ២៦២,៣១៤តោនស្រូវ គឺស្មើនឹង១៦៧,៨៨១តោនគិតជាអង្ករ។
លោក គឹម សារឿន បានឲ្យដឹងទៀតថា កត្តាដែលធ្វើឲ្យបរិមាណស្បៀងនៅសល់នោះគឺ ការយល់ ដឹងរបស់ប្រជាកសិករក្នុងការងារ កសិកម្ម គឺបានយល់កាន់តែស៊ីជម្រៅនូវ លក្ខណៈបច្ចេកទេសកសិកម្ម តាមរយៈការផ្សព្វផ្សាយរបស់មន្ត្រីជំនាញ។ ដោយវិស័យកសិ កម្មជា ស្នូលនៃការជំរុញនូវកំណើនសេដ្ឋកិច្ច គ្រួសាររបស់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋជាង ៨០%ពឹងផ្អែកលើវិស័យកសិកម្មធ្វើឲ្យ គាត់មានរបត់ប្រែប្រួលផ្នែកការធ្វើដោយអនុវត្តនូវរបៀបបច្ចេកទេសការធ្វើតាមលក្ខណៈប្រពលវប្បកម្មចេះជ្រើសរើសពូជដែលមានទិន្នផលខ្ពស់មានទីផ្សារផលិតផលទៀតផងពិសេសពូជស្រូវទាំង១០មុខដែលបានផ្សព្វផ្សាយដោយក្រសួងកសិកម្ម។
លោក គឹម សារឿន បានបញ្ជាក់ថា វិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រ ទ្រង់ខឿនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅរកការសម្រេច ជោគជ័យនៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជានឹងធ្វើការនាំអង្ករចេញឲ្យបានមួយលានតោនក្នុងមួយឆ្នាំនោះអ្វី ដែលជាការសំខាន់គឺជំរុញ កសិករយល់ដឹងនូវបច្ចេកទេសកសិកម្ម និងការប្រើប្រាស់ពូជ ដែលមានទីផ្សារអន្តរជាតិទៀតផងនោះ។ ក្នុងឆ្នាំ២០១១កន្លងទៅខេត្តកំពង់ចាមមានស្បៀងនៅសល់សរុប២៦០,០០៤តោនស្រូវ ស្មើនឹង ១៦៦,៤០៣តោនគិតជាអង្ករ ៕
