ក្លាយជា​សេដ្ឋី​ដោយសារ​លាមក​ឆ្កែ​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 27 មេសា 2012 ម៉ោង 14:25:18

​ជាមួយនឹង​ការងារ​ដែល​គេ​មិន​នឹក​ ស្មាន​ដល់​នោះ​គឺ​ ការ​ប្រមូល​កើប​អាចម៍​ ឆ្កែ​ គូ​ស្វាមីភរិយា​មួយគូ​នៅ​អា​មេ​រិ​ក​ រកបាន​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

​លោក​ Jacob​ D”​ Aniello​ ជា​អ្នក​ បង្កើត​ក្រុមហ៊ុន​ Doody​ Calls​ ផ្ដល់​សេវា​ កម្ម​ប្រមូល​កើប​លាមក​នៅ​រដ្ឋ​វឺ​ជី​ន​នៀ​ សហរដ្ឋអាមេរិក​ បានឱ្យ​ដឹង​ថា​ “​ការ​ បោសសម្អាត​កើប​លាមក​ឆ្កែ​នៅ​ទី​សា​ ធារ​ណៈ​ជា​គំនិត​ដែល​ចាប់អារម្មណ៍​បំផុត​ របស់​យើងខ្ញុំ​ ។​ ពេល​បង្កើត​ក្រុមហ៊ុន​នៅ​ ឆ្នាំ​២០០០​ យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ បាន​នូវ​រឿង​អ្វីមួយ​នោះ​ឡើយ​ ហើយ​គ្មាន​ នរណា​ម្នាក់​ដឹង​ថា​ក្រុមហ៊ុន​កើប​លាមក​ ឆ្កែ​ដំណើរការ​បែប​ណា​នោះ​ឡើយ​”​ ។​

​លោក​ Jacob​ និង​ភរិយា​ Susan​ បាន​ ឱ្យ​ដឹង​ថា​ មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ដ​ ស្រឡាញ់​សត្វ​ឆ្កែ​ ប៉ុន្ដែ​អ្នក​ទាំងនោះ​បែរ​ ជា​ស្អប់​ការងារ​បោសសម្អាត​លាមក​ឆ្កែ​ ដែល​នៅ​ពាស​វាល​ពាស​កាល​ ។​ ទាំង​ នោះ​ហើយ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ បោសសម្អាត​លាមក​ឆ្កែ​ដំណើរការ​បាន​ យ៉ាង​ល្អ​ប្រសើរ​ ។​ អតិថិជន​របស់​ក្រុមហ៊ុន​ គ្រាន់តែ​ចំណាយ​ប្រាក់​១៥​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួ​យស​ប្ដា​ហ៍​សម្រាប់​បោសសម្អាត​ លាមក​ឆ្កែ​១​ក្បាល​ ។​ បុគ្គលិក​របស់​ក្រុម​ ហ៊ុន​នឹង​ទៅ​ដល់​កន្លែង​ដែល​អតិថិជន​បាន​ ស្នើ​ឱ្យទៅ​បោសសម្អាត​លាមក​ឆ្កែ​នៅ​ ទីនោះ​ ។​

​ប្រធាន​ក្រុមហ៊ុន​បោសសម្អាត​លាមក​ ឆ្កែ​ Jacob​ បន្ដ​ទៀត​ថា​ អតិថិជន​របស់​ខ្លួន​ មិន​ត្រឹមតែ​សង​ប្រាក់​សម្រាប់​បោស​ សម្អាត​លាមក​ឆ្កែ​ដែល​មាន​ក្លិន​អាក្រក់​ នោះ​ឡើយ​ គឺ​ដើម្បី​ពួក​គាត់​សន្សំ​សំចៃ​ ពេលវេលា​សម្រាប់​សកម្មភាព​លំហែ​ កាយ​នោះ​ផង​ ។​ ប្រសិនបើ​មិន​ចូល​ក្រុម​ ហ៊ុន​បោសសម្អាត​លាមក​ឆ្កែ​ទេ​នោះ​ គឺ​ ក្នុង​មួយ​ថ្ងៃៗ​អាច​ចំណាយពេល​យ៉ាងតិច​ ១០​នាទី​ដើម្បី​បោសសម្អាត​លាមក​ឆ្កែ​ របស់​ខ្លួន​ ។​

​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​បោស​ សម្អាត​លាមក​ឆ្កែ​ DoodyCalls​ ក្នុង​ឆ្នាំ​ ២០១១​មាន​រហូត​ដល់​៤,៥​លាន​ដុល្លារ​ ច្រើន​ជាង​ឆ្នាំ​២០០៩​ដែល​មាន​តែ​២,៩​ លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​ បច្ចុប្បន្ន​ក្រុមហ៊ុន​ មាន​សាខា​ផ្ដាច់មុខ​៥៥​កន្លែង​នៅ​២២​រដ្ឋ​ ក្នុង​ប្រទេស​អា​មេ​រិ​ក​ ។​ គោលដៅ​របស់​ ក្រុមហ៊ុន​នឹង​ពង្រីក​សាខា​បន្ថែម​២៥០​ កន្លែង​ទៀត​ក្នុង​មួយ​ទស​វត្ស​ខាង​មុខ​ ។​

​ជា​មួ​យ​នឹង​សេវាកម្ម​ប្រមូល​លាមក​ ឆ្កែ​របស់​លោក​ Jacob​ បាន​ជួយ​ឱ្យ​ក្រុម​ គ្រួសារ​របស់​លោក​រកបាន​ប្រាក់​រាប់​លាន​ ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ គឺ​ប្រាក់​ចំណូល​ដែល​ គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា​លោក​ទទួល​ បាន​អាស្រ័យ​ដោយ​លាមក​ឆ្កែ​នោះ​ឡើយ ៕