​ភ្ញៀវ​ទេសចរ​ខាន​ឃើញ​និង​ជិះ​ឡូ​រី​កម្សាន្ដ​នៅ​ ខេត្ដបាត់ដំបង​ទៀត​ហើយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

ដោយ​ ៖ គឹម សុខជា ថ្ងៃទី 28 មេសា 2012ម៉ោង 08:39:58

​ខេត្ដបាត់ដំបង​ ៖​ រូបរាង​ឡូ​រី​ដែល​ជា​ ឧបករណ៍​កែ​ច្នៃ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ ជិះ​លេង​កម្សាន្ដ​ពី​រ៉ា​មួយ​ទៅ​រ៉ា​មួយទៀត​  ត្រូវ​បាន​បញ្ចប់​អាជីព​ហើយ​បន្ទាប់​ពី​ រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍ​កសាង​ផ្លូវ​ ដែក​ជា​ថ្មី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។​ ពលរដ្ឋ​ ប្រកប​របរ​រត់​ឡូ​រី​លើ​ផ្លូវដែក​២៦​គ្រឿង​ នៅ​ស្ថានីយ​រថភ្លើង​អូរ​ដំបង​បាន​សម្ដែង​ ការ​ព្រួយបារម្ភ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ឆ្នាំ​២០១២​ ដោយ​មិនដឹង​ទៅ​រក​ ធ្វើការ​អ្វី​ផ្សេង​ទៀត​ទេ​ ។​

​បុរស​អាយុ​វ័យ​កណ្ដាល​ម្នាក់​នៅ​ភូមិ​ អូរ​ដំបង​ ដែល​មាន​អាជីព​រត់​ឡូ​រី​បាន​ រៀបរាប់​ប្រាប់​ពី​ប្រវត្ដិ​ឡូ​រី​នៅ​ក្នុង​សម័យ​ បារាំង​សេស​កាន់កាប់​កម្ពុជា​ហើយ​ធ្វើ​ផ្លូវ​ រថភ្លើង​នេះ​ គឺជា​មធ្យោបាយ​មួយ​សម្រាប់​ កម្មករ​ធ្វើ​ផ្លូវ​ជិះ​ល្បាត​កាប់​ព្រៃ​ដែល​ដុះ​ នៅ​លើ​ផ្លូវដែក​មុន​ពេល​រថភ្លើង​ធ្វើ​ ដំណើរ​រៀងរាល់ថ្ងៃ​ពី​ចន្លោះ​រ៉ា​មួយ​ទៅ​រ៉ា​ មួយទៀត​ ។​ ប៉ុន្ដែ​កាល​ណោះ​ឡូ​រី​ដែល​ កម្មករ​រថភ្លើង​ជិះ​មើលផ្លូវ​ដែក​ពុំ​មាន​ ដាក់​ម៉ាស៊ីន​ទេ​ គឺ​ដោល​នឹង​ថ្នោល​២​ទៅ​៤​ ថ្នោល​(​ថ្នោល​មួយ​ដោល​ម្នាក់​)​និង​ដឹក​ សម្ភារ​ជួសជុល​ធ្វើ​ផ្លូវដែក​និង​ដាក់​ថ្ម​ កំណល់​ ។​

​លោក​អ៊ិ​ត​ សន​ អ្នក​ប្រកប​របរ​រត់​ឡូ​រី​ បាន​បញ្ជាក់​ថា​ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ ឆ្នាំ​១៩៧៩​ ប្រទេស​កម្ពុជា​បាន​រង​ការ​ បំផ្លិចបំផ្លាញ​ខូចខាត​ខ្ទេចខ្ទាំ​ទាំង​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​គ្រប់​វិស័យ​ ។​ កាល​ណោះ​ផ្លូវ​ ថ្នល់​ក៏​លំបាក​ធ្វើ​ដំណើរ​ គ្មាន​មធ្យោបាយ​ ដឹក​ជញ្ជូន​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លំបាក​ ដឹក​ជញ្ជូន​កសិផល​ដែល​ផលិត​បាន​យក​ ទៅ​លក់ដូរ​លើ​ទីផ្សារ​ណាស់​ ។​ នៅ​ពេល​ នោះ​មាន​អតីត​កម្មករ​រថភ្លើង​ម្នាក់​បាន​ យក​ឡូ​រី​នេះ​មក​ដឹក​ជញ្ជូន​ស្រូវ​អង្ករ​ពី​រ៉ា​ រាំង​កេ​សី​ ទៅ​ដល់​រ៉ា​អូរ​ដំបង​នេះ​ រួច​ដឹក​ បន្ដ​តាម​កង់​តាម​រទេះអូស​ទឹក​បន្ដ​ទៅ​ ដល់​ផ្សារ​ថ្មី​(​ផ្សា​១៣​មក​រា​)​ដើម្បី​លក់ដូរ​ ។​

​ចាប់ពី​ពេល​នោះ​មក​ក៏​មាន​ប្រជាជន​ មួយ​ចំនួន​បាន​កែ​ច្នៃ​យក​ថាស់​កង់​ឡាន​ តូច​(​វង់​១៣)​ដាក់​ភ្លៅ​តម្រូវ​ផ្លូវដែក​ សម្រាប់​ ដឹក​ជញ្ជូន​បន្លែបង្ការ​ស្រូវ​អង្ករ​ មក​ផ្សារ​ដើម្បី​លក់​ ។​ អ្នកខ្លះ​ក៏​បាន​យក​ ទៅ​រត់​ស៊ីឈ្នួល​ដឹក​ជញ្ជូន​  ប៉ុន្ដែ​កាល​ ណោះ​ គឺ​ដោល​នឹង​ថ្នោល​ឬ​មនុស្ស​ជួយ​ រុញ​ ប៉ុន្ដែ​ការ​កែ​ច្នៃ​នា​ពេល​នោះ​មិន​អាច​ ប្រើ​បាន​យូរ​ទេ​ព្រោះ​ថាស​កង់​ឡាន​រហ័ស​ បែក​សឹក​ខូច​និង​ដឹក​ក៏​មិន​បាន​ច្រើន​ ដែរ​(​ទ្រ​ទម្ងន់​មិន​បាន​ច្រើន​)​។​ រហូត​មក​ ដល់​ឆ្នាំ​២០០០​ ពលរដ្ឋ​ដែល​ប្រកប​របរ​ រត់​ឡូ​រី​បាន​កែ​ច្នៃ​យក​ដុំ​កង់រថក្រោះ​មក​ ក្រឡឹង​ធ្វើ​ដាក់​ភ្លៅ​ដាក់​ខ្សែ​ពាន​អូស​ដោយ​ ម៉ាស៊ីន​សាំង​តូច​ដែល​ជួយ​សម្រាល​ កម្លាំង​មនុស្ស​បាន​ មិនតែប៉ុណ្ណោះ​អាច​ ដឹកស្រូវ​អង្ករ​បាន​ចំនួន​៣០​ទៅ​៤០​បាវ​ ស្មើនឹង​ទម្ងន់​៣​តោន​យ៉ាង​ងាយ​ ។​ បន្ទាប់​ មក​ឡូ​រី​ត្រូវ​បាន​ពលរដ្ឋ​កែ​ច្នៃ​ដោយ​យក​ ដុំ​កង់រថក្រោះ​ឬ​ដុំ​កង់​ត្រាក់ទ័រ​កង់​ច្រវាក់​ មក​ក្រឡឹង​ធ្វើ​តម្រូវ​នឹង​ផ្លូវដែក​ដាក់​ ម៉ាស៊ីន​អូស​ខ្សែ​ពាន​បាន​ក្លាយទៅជា​ មធ្យោបាយ​ដឹក​ជញ្ជូន​អ្នកទេសចរ​ទាំង​ ជាតិ​និង​អន្ដរជាតិ​ជិះ​លេង​កម្សាន្ដ​លើ​ផ្លូវ​ ដែក​រថភ្លើង​ទៅ​មក​ក្នុង​ចន្លោះ​ពី​រ៉ា​អូរ​ ដំបង​ទៅ​រ៉ា​រាំង​កេ​សី​ក្នុងស្រុក​សង្កែ​ខេត្ដ​ បាត់ដំបង​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ​ ប៉ុណ្ណោះ​ ។​

​លោក​អ៊ិ​ត​ សន​ បាន​និយាយ​ថា​ ភ្ញៀវ​ ទេសចរ​ជាតិ​ដែល​ជិះ​ពី​រ៉ា​អូរ​ដំបង​ទៅ​រ៉ា​ រាំង​កេ​សី​គឺ​តម្លៃ​តែ​១០​ដុល្លារ​ ទោះជា​ មាន​គ្នា​៥​ទៅ​៧​នាក់​ក៏​ជិះ​បាន​ដែរ​(​ក្នុង​ មួយ​ជើង​ឡូ​រី​)​ ។​ ចំណែក​ភ្ញៀវ​ទេសចរ​ អន្ដរជាតិ​វិញ​ បើ​ជិះ​ឡូ​រី​លេង​កម្សាន្ដ​ នោះ​ក្នុង​ម្នាក់​តម្លៃ​៥​ដុល្លារ​ហើយ​ត្រូវ​ ឱ្យ​កម្រិត​ទឹកតែ​ទៅ​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ ពាក់កណ្ដាល​ ពីព្រោះ​ភ្ញៀវ​ទេសចរ​នេះ​ ត្រូវ​គេ​ដឹក​ទៅ​មក​មិន​ដូច្នោះ​ទេ​យើង​ (​ម្ចាស់​ឡូ​រី​)​គ្មាន​ភ្ញៀវ​ដឹក​ទេ​ ។​ ការ​រក​ប្រាក់​ ចំណូល​ប្រចាំ​ថ្ងៃ​អាច​ចិញ្ចឹម​ក្រុម​ គ្រួសារ​រស់នៅ​ស្រួល​ដែរ​ ដោយ​ក្នុង​ មួយ​ថ្ងៃ​អាច​រក​ប្រាក់​បាន​ពី​២០​ទៅ​៣០​ ដុល្លារ​ទៅ​តាម​រដូវ​មាន​ភ្ញៀវ​ទេសចរ​ មក​លេង​កម្សាន្ដ​ច្រើន​ឬ​តិច​ ។​

​លោក​នូ​ សេង​ នាយ​ផ្នែក​ទំនាក់ទំនង​ សាធារណៈ​នគរបាល​ទេសចរ​ខេត្ដ​បាត់​ ដំបង​ បានឱ្យ​ដឹង​ថា​ កាល​មុន​ពលរដ្ឋ​នៅ​ ភូមិ​អូរ​ដំបង​ប្រកប​របរ​រត់​ឡូ​រី​នេះ​មាន​ ការ​ប្រជែង​គ្នា​បង្កជម្លោះ​វាយតប់​គ្នា​ ដណ្ដើម​ភ្ញៀវ​ទេសចរ​ដឹក​ធ្វើ​ឱ្យ​បង្ក​អ​សន្ដិ​ សុខ​និង​រំខាន​អារម្មណ៍​ភ្ញៀវ​ ។​ ឃើញ​ដូច្នេះ​ នគរបាល​ទេសចរ​បាន​ចុះ​មក​បង្កើត​ សហគមន៍​ពលរដ្ឋ​ប្រកប​របរ​រត់​ឡូ​រី​ នេះ​បាន​ចំនួន​២៦​នាក់​ដាក់​វេន​គ្នា​ដឹក​ ភ្ញៀវ​តែ​ម្ដង​ ៕