
ខេត្ដកំពង់ចាមទទួលភ្ញៀវទេសចរកើនឡើងគួរជាទីមោទនៈ
ដោយ ៖ ភិរម្យ ថ្ងៃទី 28 មេសា 2012ម៉ោង 13:26:45
ខេត្ដកំពង់ចាម ៖ ដើម្បីចូលរួម ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ” ខេត្ដកំពង់ ចាមឆ្នាំនេះបានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ១៣៩.០០០នាក់ ស្មើប្រមាណ១៥ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១១កន្លងមក ។
តាមរយៈរបាយការណ៍របស់មន្ទីរ ទេសចរណ៍ខេត្ដកំពង់ចាមបានឱ្យដឹងថា រយៈពេល៣ខែដើមឆ្នាំ២០១២ ខេត្ដកំពង់ ចាមទទួលបានភ្ញៀវទេសចរជាតិនិង អន្ដរជាតិចូលមកទស្សនាកម្សាន្ដចំនួន ១៣៩.០០០នាក់ គឺមានចំនួនកើតឡើង ប្រមាណជាង១៥ភាគរយ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។ ក្នុងនោះមានភ្ញៀវជាតិចំនួន១២២.០០០ នាក់ ស្មើនឹង៣ភាគរយ និងភ្ញៀវអន្ដរ ជាតិចំនួន១៧០.០០០នាក់ កើនឡើង ១៣,២ភាគរយ ។
ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ ចាមលោក ស៊ាន សុគុន បានប្រាប់ កាសែតក្នុងស្រុកថា ទោះបីជាខេត្ដកំពង់ ចាមមិនត្រូវបានរាប់បញ្ចូលក្នុងក្រប ខណ្ឌដែលដើរតួសំខាន់ផ្នែកវិស័យទេស ចរណ៍ក្ដី ក៏នាពេលកន្លងមក ទីរួមខេត្ដក៏ ដូចជារមណីដ្ឋាននានាក្នុងខេត្ដកំពង់ចាម ទទួលបានការចាប់អារម្មណ៍មកលេង កម្សាន្ដពីសំណាក់ភ្ញៀវជាតិនិងអន្ដរជាតិ ជាបន្ដបន្ទាប់។ ប្រការនេះត្រូវបានកត់ សម្គាល់ថា ខេត្ដកំពង់ចាមក៏ជាខេត្ដមួយ ដែលសំបូរដោយរមណីយដ្ឋានធម្មជាតិ តាមបែបប្រវត្ដិសាស្ដ្រផង និងតាម បែបច្នៃប្រឌិតផង សម្រាប់ទាក់ទាញ អារម្មណ៍ភ្ញៀវទេសចរគ្រប់ស្រទាប់ឱ្យ ចូលមកទស្សនាកម្សាន្ដនិងលំហែកាយ តាមរមណីយដ្ឋានទាំងនោះមិនដាច់ ឡើយ។
លោកបន្ដថា ក្រៅពីចំណុចសំខាន់ ខាងលើនេះ ហេដ្ឋារចនាសម័ន្ធក្នុងខេត្ដ ដូចជាប្រព័ន្ធគមនាគមន៍ ក៏ត្រូវបានកែ លម្អនិងស្ថាបនាថ្មីៗជាច្រើន មានសួន ច្បារចម្រុះពណ៌តាមបណ្ដោយដងទន្លេ បិតស្ពានគីហ្សូណា និងមានដាំដើមឈើ លម្អតាមបណ្ដោយផ្លូវសំខាន់ៗក្នុងទីរួម ខេត្ដ ដើម្បីរៀបចំឱ្យមានសោភណភាព ដ៏ប្រណីតសម្រាប់គយគន់ និងកម្សាន្ដ សប្បាយរាល់ឱកាសមានបុណ្យទាន ម្ដងៗ។
លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា តាមការដឹកនាំរបស់ លោកអភិបាលខេត្ដកំពង់ចាម ហ៊ុន ណេង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ដ កំពង់ចាមបានប្រែមុខមាត់ស្រស់បំព្រង ដោយការអភិវឌ្ឍឥតឈប់ឈរ ទើបធ្វើ ឱ្យចំនួនភ្ញៀវទេសចរមានចំនួនកើន ឡើងជាលំដាប់។
គួរជម្រាបថា ខេត្ដកំពង់ចាមមាន សណ្ឋាគារចំនួន១២កន្លែង ស្មើនឹង៧៨៣ បន្ទប់ ផ្ទះសំណាក់៥៩កន្លែង ស្មើនឹង ៣៩១បន្ទប់ ភោជនីយដ្ឋាន និងអាហារ ដ្ឋាន១៨២កន្លែង មានកន្លែងសម្សាន្ដ ខារាអូខេ ២៩កន្លែង ភោជនីយដ្ឋានបៀ ហ្គាឌិន ២កន្លែង ទីតាំងម៉ាស្សា៤កន្លែង និងមគ្គុទ្ទេសក៍ទេសចរ១កន្លែង។ នា អំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះ មានភ្ញៀវទេសចរទៅ ទស្សនាកម្សាន្ដនៅខេត្ដកំពង់ចាម ប្រមាណ៦ម៉ឺននាក់ ក្នុងនោះមានភ្ញៀវ ទេសចរជាតិជាង៦ម៉ឺននាក់ និងភ្ញៀវ អន្ដរជាតិប្រមាណ១.៧០០នាក់៕
